កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ(ទី៣០ខែមីនា)បានអះអាងថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយជោគជ័យមុនពេលដែលវាអាចវាយប្រហារដែនអាកាសអ៊ីស្រាអែល។
ប្រភពពីសារព័ត៌មានReuters។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបាននិយាយថា កងកម្លាំងអាកាសបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែនដោយបន្ថែមថា វត្រូវបានស្ទាក់ចាប់មុនពេលវាចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល។
បន្ទាប់ពីការជូនដំណឹងនេះ Magen David Adom ដែលជាសេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលបានរាយការណ៍ថាស្ត្រីពីរនាក់បានរងរបួសខណៈកំពុងប្រញាប់ប្រញាល់ទៅកាន់ជម្រក។
ដោយឡែកក្រុម Houthi របស់យេម៉ែនបានអះអាងពីការវាយប្រហារដោយនិយាយថា ខ្លួនបានបានកំណត់គោលដៅដោយជោគជ័យលើអាកាសយានដ្ឋាន Ben Gurion នៅកណ្តាលប្រទេសអ៊ីស្រាអែលជាមួយនឹងកាំជ្រួចផ្លោង។
ក្រុម Houthi បាននិងកំពុងវាយប្រហារលើកប៉ាល់ដែលតភ្ជាប់ជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម និងអារ៉ាប់ ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីចុងឆ្នាំ 2023 ដោយបានរំខានដល់ពាណិជ្ជកម្មពិភពលោកនៅក្នុងអ្វីដែលខ្លួនបាននិយាយថា ជាការបង្ហាញពីសាមគ្គីភាពជាមួយ Gaza Strip ។
ក្រុមនេះបានបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅពេលដែលបទឈប់បាញ់ត្រូវបានប្រកាសនៅក្នុងខែមករារវាងអ៊ីស្រាអែល និងក្រុមតស៊ូប៉ាឡេស្ទីន Hamas ប៉ុន្តែវាបានគម្រាមថានឹងចាប់ផ្តើមការវាយប្រហារឡើងវិញបន្ទាប់ពីអ៊ីស្រាអែលបានរារាំងជំនួយមនុស្សធម៌ទាំងអស់ចូលទៅក្នុងហ្គាហ្សានៅថ្ងៃទី 2 ខែមីនា៕