នៅទីបំផុតតុលាការសម្រេចឃុំខ្លួនលោកស័ក្ដិ៥ ដែលបើករថយន្ដបុករះស្លាប់និងរបួសនៅមុខក្រសួងមហាផ្ទៃ!

(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វិវឌ្ឍនៈ កាលពី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ដ្រីនគរបាលពាក់ស័ក្ដិ៥ ដែលបម្រើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារបណ្ដោះអាសន្ន។ ក្រោយជនត្រូវចោទរូបនេះបានបើករថយន្តបុករះបណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៨ខែដល់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥

លោក ជួន ណារិន្ទ បញ្ជាក់ពីឃាត់ខ្លួនលោកស័ក្ដិ៥ បញ្ជូនទៅតុលាការដោយគ្មានការលើកលែង!

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ពីការអនុវត្តច្បាប់ ដោយគ្មានការលើកលែងលើលោកស័ក្ដិ៥ ហ៊ុន ហេង ដែលស្រវឹងស្រា បើករថយន្តបុករះស្លាប់និងរបួស នៅមុខក្រសួងមហាផ្ទៃ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៧ខែដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥

គោរពតាមបណ្តាំឪពុក លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានសម្រេចបញ្ចប់អាជីពជាអ្នកកាសែត!

(កណ្តាល)៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងជាចាងហ្វាងសារព័ត៌មាននិស្សិតខ្មែរ ក្រោយប្រឡូកក្នុងវិស័យមួយនេះអស់រយះពេល៣២ឆ្នាំ ឥឡូវសម្រេចបញ្ចប់អាជីពជាអ្នកសារព័ត៌មានដោយលោកគោរពតាមបណ្តាំឪពុក។

ករណីបុករះនៅមុខក្រសួងមហាផ្ទៃ សមត្ថកិច្ចចាត់ការលើលោកស័ក្តិ៥ដោយគ្មានការលើកលែង!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកម្លាំងនគរបាលជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងរៀបចំកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការ។ តែទោះបីយ៉ាងណាអ្នកនាំពាក្យមិនទាន់បញ្ជាក់ថា ត្រូវបញ្ជូននៅថ្ងៃទី១៦ឧសភានេះ ឬថ្ងៃស្អែកនោះទេ។

សម្ដេចធិបតី អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិ ដើម្បីធានាដល់សង្គមជាតិ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ណែនាំដល់កងកម្លាំងនគរបាលជាតិក្នុងការពង្រឹងសន្ដិសុខ ស្ថេរភាពនយោបាយ និងសុខុដុមនីកម្មសង្គម ឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការប្រឆាំងដាច់ខាតរាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង សកម្មភាពវិទ្ធង្សនា បង្ករចលាចល ជាពិសេសបដិវត្ដពណ៌ ព្រមទាំងខិតខំទប់ស្កាត់ បង្ការបណ្ដាញភារវកម្ម បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់នៅក្នុងយុគសម័យឌីជីថល ដោយត្រូវយកចិត្ដទុកដាក់ពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិជាមួយដៃគូរសំខាន់ៗ…

សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០នៃថ្ងៃកំណើតនគរបាលជាតិ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនៅបណ្ឌិត្យសភានគរបាលកម្ពុជាស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះក៏មានដើរព្យុហយាត្រាបង្ហាញផែននីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៦ខែដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥

អ្នកដែលបើករថយន្តបុករះនៅមុខក្រសួងមហាផ្ទៃ ស្លាប់និងរបួសច្រើននាក់គឺនាយការិយាល័យគណនេយ្យនៃស្នងការរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបណ្ដោយផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ខែឧសភា ដោយអ្នកបើករថយន្ដបង្កគឺលោក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន…