(ភ្នំពេញ)៖ បុរសជាអ្នករកត្រីម្នាក់អត់ហូបបាយ ហើយបានចេញពីផ្ទះទៅរកត្រី ខណៈពេលដែលកំពុងជញ្ចាត់ត្រីសុខៗ បានវិលមុខខ្យល់គរដួលស្លាប់ក្នុងទឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ និង៣០ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចផ្លូវមាត់ទន្លេ ក្បែរនិងវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្ដាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។…
Category: ពត៌មានសន្តិសុខសង្គម
Update៖ វិវាទរវាងលោកស្រី សេង ស៊ីវឡាង និងឯកឧត្តម អ៊ឹម វណ្ណឆេង ត្រូវបានបញ្ចប់!
(ភ្នំពេញ)៖ទំនាស់លុយ១.០០០ដុល្លាររវាងលោកស្រី សេង ស៊ីវឡាង នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម វណ្ណឆេង ត្រូវបានសម្របសម្រួលបញ្ចប់ នៅថ្ងៃទី១១.០៦.២០២៥៕
ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាលនិងប្រគល់អំណោយជូននគរបាលជាតិ នៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ!
(ភ្នំពេញ)៖ នៅព្រឹកទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា…
តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី១១ដល់ទី៣១ខែមិថុនាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១.៦ ២០២៥ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី១១ដល់ទី២១ខែមិថុនាឆ្នាំ២០២៥។
សភាពការណ៍ នៅតំបន់ជួរមុខនៃព្រំដែនកម្ពុជា-ថៃ បានធូរស្រាលច្រើន!
(ភ្នំពេញ)៖ ស្ថានភាពនៅតំបន់ជួរមុខមុំ៣ បានធូរស្រាល ក្រោយភាគីទាំង២ ឯកភាពជួបពិភាក្សាគ្នា ចំនួន៣ដង ក្នុង១សប្តាហ៍ ដោយម្ខាង៧នាក់ តែគ្មានអាវុធក្នុងដៃ…!។
សម្តេចធិបតី និងលោកប្រធានាធិបតីបារាំង បានជួបពិភាក្សាការងារ!
(បារាំង)៖ កាលពីល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុនបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស…
កម្ពុជា-កូតឌីវ័រ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី!
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ…
កម្ពុជានិងថៃ ព្រមព្រៀង សម្រួលឱ្យសិស្សឆ្លងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា!
(ភ្នំពេញ)៖ កម្ពុជា-ថៃ បានព្រមព្រៀងគ្នាសម្រួលឱ្យសិស្សបានឆ្លងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា ដោយពេលព្រឹកឆ្លងចន្លោះម៉ោង៦ ដល់ម៉ោង៨ និងពេលល្ងាចម៉ោង៥ និងម៉ោង៦.០០នាទី៕
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ លើកទឹកចិត្តមន្ត្រីព័ត៌មានផលិតមាតិកាល្អ មានខ្លឹមសារ ឱ្យកាន់តែសម្បូរបែប!
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ លើកទឹកចិត្តមន្ត្រីព័ត៌មានផលិតមាតិកាព័ត៌មានល្អ មានខ្លឹមសារ ឱ្យកាន់តែសម្បូរបែប និងរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយ។ ដោយវិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ វិស័យព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥