Update៖ រុស្ស៊ីនិងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោស២០៥នាក់ឲ្យគ្នាទៅវិញទៅមក!

កាលពីថ្ងៃចន្ទ(ទី៥ខែឧសភា) រុស្ស៊ីនិងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោសចំនួន205 នាក់ពីភាគីនីមួយៗ។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ ចាប់តាំងពីផ្ទុះសង្គ្រាមហ្គាហ្សា រហូតបច្ចុប្បន្ន មានកុមារជាង ១៦.០០០នាក់ហើយត្រូវបានសម្លាប់!

កាលពីថ្ងៃចន្ទ(ទី៥ ខែឧសភា) អាជ្ញាធរនៅតំបន់ហ្គាហ្សា បានរាយការណ៍ថា កុមារជាង ១៦.០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងដែនដីហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ លោក Marwan al-Hams ប្រធានមន្ទីរពេទ្យចល័តជាមួយអាជ្ញាធរសុខាភិបាលហ្គាហ្សា…

Update៖ ប៉ាគីស្ថាន អះអាងថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះឥណ្ឌា និងចាប់ខ្លួនទាហានឥណ្ឌា!

នៅថ្ងៃពុធទី៧ ខែឧសភា រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានអះអាងថាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា៥គ្រឿង និងចាប់ខ្លួនបានទាហានឥណ្ឌាមួយចំនួនផងដែរ។

Update៖ ឥណ្ឌា ថាខ្លួនបានបាញ់មីស៊ីលទៅលើទីក្រុងប៉ាគីស្ថាន និងផ្នែកខ្លះទៀតនៃតំបន់កាស្មៀរ!

កាលពីថ្ងៃអង្គារ(ទី៦ខែឧសភា) ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅលើទីក្រុងប៉ាគីស្ថាន និងផ្នែកខ្លះទៀតនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

Update៖ ឥណ្ឌា វាយប្រហារលើប៉ាគីស្ថាន ស្លាប់៨នាក់និងរបួស៣៨នាក់!

នៅថ្ងៃពុធ(ទី៧ ខែឧសភា) ប្រទេសឥណ្ឌា បានបើកការវាយប្រហារតាមផ្លូវអាកាស លើទីតាំងចំនួន៩កន្លែង នៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ។

Update៖ អាមេរិក ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនLockheed Martinក្នុងតម្លៃ១៧.២លានដុល្លារសម្រាប់កម្មវិធីយន្តហោះF-35 របសក្រិក!

មន្ទីរបញ្ចកោណបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីដែលមានចំនួន17.2 លានដុល្លារសម្រាប់ក្រុមហ៊ុន Lockheed Martin ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសក្រិកសម្រាប់ការដាក់បញ្ចូលក្នុងកម្មវិធី F-35 Joint Strike Fighter។ ប្រភពពីសារព័ត៌មានReuters។

Update៖ ព្យុះខ្សាច់ បានវាយប្រហារនៅពាសពេញនៃប្រទេសអារ៉ាប់!

រលកនៃព្យុះខ្សាច់ បានវាយប្រហារលើប្រទេសអារ៉ាប់ កាលពីថ្ងៃច័ន្ទ(ទី៥ខែឧសភា) ដោយបង្កឱ្យមានការព្រមានជាផ្លូវការអំពីការមើលឃើញទាប និងជំរុញឱ្យអ្នកស្រុកជៀសវាងសកម្មភាពនៅខាងក្រៅនិងសមុទ្រ។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ អ៊ីស្រាអែល ដោះលែងជនជាតិប៉ាឡេស្ទីន១០នាក់ទៀតចេញពីតំបន់ហ្គាហ្សា!

កាលពីថ្ងៃចន្ទ(ទី៥ខែឧសភា) កងទ័ពអ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីន១០នាក់ទៀតចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍អ៊ីស្រាអែល។

Update៖ មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅខេត្តKivuនៃប្រទេសកុងហ្គោ!

កាលពីថ្ងៃចន្ទ(ទី៥ខែឧសភា) ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងខេត្ត South Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទោះបីជាមានការចរចាសន្តិភាពនៅកាតាក៏ដោយ។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើយេម៉ែន បន្ទាប់ពីមីស៊ីលរបស់ក្រុមហ៊ូធីធ្លាក់ក្បែរព្រលានយន្តហោះTel Aviv!

អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងប្រទេសយេម៉ែនមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បានគំរាមសងសឹកចំពោះការបាញ់មីស៊ីលរបស់ Yemeni Houthis ដែលបានចុះចតនៅជិតអាកាសយានដ្ឋាន Ben Gurion នៃទីក្រុង Tel Aviv។ ប្រភពពីសារព័ត៌មានAANews។