ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ចារកម្មអ៊ុយក្រែនទទួលបានព័ត៌មានអំពីជនជាតិចិន ១៥៥ នាក់ដែលកំពុងប្រយុទ្ធដើម្បីជួយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយចំនួនពិតប្រាកដទំនងជាមានច្រើនជាងនេះ។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់ដោយសារដួលរលំដំបូលក្លឹបនៅរដ្ឋដូមីនីកែន បានកើនដល់១២៤នាក់!
យ៉ាងហោចណាស់មនុស្ស124 នាក់បានស្លាប់ និង 155 នាក់បានរងរបួសនៅពេលដែលដំបូលក្លឹបរាត្រីមួយក្នុងសាធារណរដ្ឋដូមីនីកែនបានដួលរលំ នេះបើតាមមន្ត្រីរាយការណ៍កាលពីថ្ងៃពុធ(ទី៩ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ ចិន ច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែនដែលថាពលរដ្ឋចិនកំពុងជួយប្រយុទ្ធរុស្ស៊ីនៅអ៊ុយក្រែន!
ប្រទេសចិនកាលពីថ្ងៃពុធ(ទី៩ខែមេសា)បាន ច្រានចោលការអះអាងរបស់ទីក្រុងកៀវដែលថាពលរដ្ឋចិនកំពុងប្រយុទ្ធជាមួយរុស្ស៊ី នៅ អ៊ុយក្រែន។
Update៖ អ្នកដែលស្លាប់ក្នុងគ្រោះថ្នាក់បាក់រលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋដូមីនីក បានកើនដល់៩៨នាក់!
អាជ្ញាធរនៅក្នុងសាធារណរដ្ឋដូមីនីក នៅថ្ងៃពុធ ទី៩ ខែមេសា បានឱ្យដឹងថាគ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយ បានសម្លាប់មនុស្សយ៉ាងហោច ៩៨នាក់ ក្នុងនោះរួមមាន តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ អភិបាលខេត្តម្នាក់ និងអតីតកីឡាករ Baseball ម្នាក់ផងដែរ។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ អាមេរិក នឹងគ្មានការលើកលែង ដល់ប្រទេសណាមួយឡើយ ពាក់ព័ន្ធវិធានការដំឡើងពន្ធគយ!
កាលពីថ្ងៃទី៨ ខែមេសា តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយ.របស់សហរដ្ឋអាមេរិក។
Update៖ រដ្ឋាភិបាលលោក ត្រាំ ប្រកាសយកពន្ធ ពីប្រទេសចិន រហូតដល់១០៤% ឯណោះ!
ប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤%ទៀត លើទំនិញទាំងអស់ពីប្រទេសចិន ចាប់ពីថ្ងៃពុធនេះតទៅ.អញ្ចឹងរាល់ទំនិញទាំងអស់ ដែលមកពីចិន នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់១០៤%។
Update៖ Apple ធ្លាក់ចុះភាគហ៊ុន១៩%ដែលនាំឱ្យខាតបង់តម្លៃទីផ្សារប្រមាណ៦៣៨ពាន់លានដុល្លារ!
ក្រុមអ្នកវិភាគបាននិយាយថា Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដែលប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ Apple បានធ្លាក់ចុះភាគហ៊ុន ១៩% ដែលនាំឱ្យខាតបង់តម្លៃទីផ្សារប្រមាណ៦៣៨ពាន់លានដុល្លារ។
Update៖ ក្រុមហ៊ុនMicrosoft បានរងការចោទប្រកាន់ថាមានចេតនាគាំទ្រដល់កងទ័ពអ៊ីស្រាអែល!
ក្រុមហ៊ុន Microsoft កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយសារតែការចោទប្រកាន់ថា គាំទ្រដល់យោធាអ៊ីស្រាអែល តាមរយៈសេវាកម្មCloud និង Artificial Intelligence (AI) បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។
Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់ ៣.៦៤៥នាក់!
ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងកាលពីខែមុននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់3,645 នាក់ ខណៈដែលប្រទេសនានាបានបញ្ជូនជំនួយមនុស្សធម៌ថ្មីៗកាលពីថ្ងៃអង្គារ(ទី៨ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។ ការរញ្ជួយដីកាលពីថ្ងៃទី 28 ខែមីនាក៏បានធ្វើឱ្យមនុស្ស 5,017 នាក់បានរងរបួសនិង 148 នាក់ទៀតកំពុងបាត់ខ្លួនគិតត្រឹមថ្ងៃអង្គារនេះបើយោងតាមសារព័ត៌មានស៊ីនហួ។
Update៖ កូរ៉េខាងត្បូង នឹងបោះឆ្នោតរើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី៣ ខែមិថុនា!
នៅថ្ងៃអង្គារ(ទី៨ ខែមេសា) រដ្ឋាភិបាលកូរ៉េខាងត្បូង បានអនុម័តសម្រេចកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណតិ្ត បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។