Blog

Update៖ ជប៉ុននឹងបន្តកិច្ចពិភាក្សាពន្ធគយជាមួយអាមេរិក!

នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៥ខែឧសភា)ថា ប្រទេសជប៉ុននឹងបន្តកិច្ចពិភាក្សាពន្ធគយរបស់ខ្លួនជាមួយអាមេរិក ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃក្រុមទាំងប្រាំពីរនៅប្រទេសកាណាដាក្នុងខែមិថុនា នេះបើយោងតាមសារព័ត៌មាន Jiji Press បានរាយការណ៍កាលពីថ្ងៃអាទិត្យ។

Update៖ រុស្ស៊ីនិងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសចំនួន៣០៣នាក់ក្នុងជុំទីបីនិងចុងក្រោយនៃការដោះដូរអ្នកទោស!

រុស្ស៊ីនិងអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ(ទី២៥ខែឧសភា)បានបញ្ជាក់ពីជុំទីបី និងចុងក្រោយនៃការដោះដូរអ្នកទោសទ្រង់ទ្រាយធំដែលបានធ្វើឡើងរវាងទីក្រុងមូស្គូ និងគៀវ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីដើមខែ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៦ខែដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥

Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅប្រទេសប៉ាគីស្ថាន បានកើនដល់១៩នាក់!

អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៥ខែឧសភា)ថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានបោកបក់នៅភាគឦសាននិងភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍បានកើនឡើងដល់19នាក់និងជាង90នាក់បានរងរបួស។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់២៣នាក់ទៀត!

នៅថ្ងៃអាទិត្យ(ទី២៥ខែឧសភា) ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៣នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប បានស្លាប់។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងនោះរួមមានអ្នកកាសែតក្នុងស្រុកម្នាក់ និងមន្ត្រីជាន់ខ្ពស់នៃសេវាសង្គ្រោះបន្ទាន់ស៊ីវិលម្នាក់ផងដែរ។

Update៖ រុស្ស៊ី វាយប្រហារលើអ៊ុយក្រែនស្លាប់១២នាក់!

យ៉ាងហោចណាស់មនុស្ស12 នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ(ទី២៥ខែឧសភា)នៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីទ្រង់ទ្រាយធំលើប្រទេសដែលហែកហួរដោយសង្រ្គាមសម្រាប់យប់ទីពីរជាប់ៗគ្នាខណៈដែលទីក្រុងម៉ូស្គូនិងទីក្រុង Kyiv បានបន្តការចោទប្រកាន់ពាណិជ្ជកម្មជុំវិញការវាយប្រហារតាមអាកាស។ ប្រភពពីសារព័ត៌មានAANews។

លោក យោន ស៊ីនាថ និងបក្ខពួកត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន!

(កណ្តាល)៖ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានស្រាវជ្រាវឈានដល់ឃាត់ខ្លួន មុខសញ្ញាសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរ.រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួននេះ បានធ្វើឡើង ត្រង់ចំណុចភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី២១.០៥.២០២៥។

Update៖ តុលាការឃុំខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ពីបទ គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស!

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥.០៥.២០២៥ បានសម្រេចឃុំខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ពីបទ គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។ -នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចេញដោយចៅក្រមស៊ើបសួរ យី សុខតូច។

អតីតអ្នកឧក ញ៉ា ហេង សុទ្ធី ត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនអតីតអ្នកឧកញ៉ា ហេង សុទ្ធី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបញ្ជូនខ្លួនពីប្រទេសរុស្ស៊ីមកដល់ភ្នំពេញ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៥ខែដល់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥