Blog

សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០នៃថ្ងៃកំណើតនគរបាលជាតិ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនៅបណ្ឌិត្យសភានគរបាលកម្ពុជាស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះក៏មានដើរព្យុហយាត្រាបង្ហាញផែននីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ។

Update៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់អាមេរិកនៅសប្តាហ៍ក្រោយ!

ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានឱ្យដឹងថា លោកប្រធានាធិបតី Cyril Ramaphosa គ្រោងនឹងធ្វើទស្សនកិច្ចការងារទៅកាន់អាមេរិកនៅសប្តាហ៍ក្រោយ ហើយនឹងជួបប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែឧសភា។

Update៖ អាល្លឺម៉ង់-ហ្វីលីពីន ចុះកិច្ចព្រមព្រៀង លើវិស័យការពារជាតិ!

អាល្លឺម៉ង់និងហ្វីលីពីន បានព្រមព្រៀងគ្នាលើការពង្រឹងទំនាក់ទំនងយោធា និងជំរុញការធ្វើសកម្មភាពរួមគ្នា។ខណៈទីក្រុងម៉ានីល កំពុងស្វះស្វែងបង្កើតសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសលោកខាងលិច ដើម្បីពង្រឹងគោលជំហររបស់ខ្លួន នៅក្នុងជម្លោះទឹកដីជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូង។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៦ខែដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥

អ្នកដែលបើករថយន្តបុករះនៅមុខក្រសួងមហាផ្ទៃ ស្លាប់និងរបួសច្រើននាក់គឺនាយការិយាល័យគណនេយ្យនៃស្នងការរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបណ្ដោយផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ខែឧសភា ដោយអ្នកបើករថយន្ដបង្កគឺលោក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន…

សម្តេចតេជោ រំលឹកអនុស្សាវរីយ៍កាលពី៤០ឆ្នាំមុនដែលសម្តេចបានធ្វើដំណើរទៅខេត្តកំពង់ឆ្នាំង!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកនូវអនុស្សាវរីយ៍កាលពី៤០ឆ្នាំមុន ពេលដែលសម្តេចអញ្ជើញទៅខេត្តកំពង់ឆ្នំាង ខណៈសម្តេចបានចាត់ទុកថា ៤០ឆ្នាំក្រោយកំពង់ឆ្នាំង ប្រែក្លាយជាខេត្តអភិវឌ្ឍន៍មួយ។

ព្រះមហាក្សត្រយាង ជាព្រះរាជាធិបតី នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង!

(កំពង់ឆ្នាំង)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅវាលព្រះស្រែ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥…

ប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយព្រឹទ្ធសភាអាមេរិក ដើម្បីជំរុញទំនាក់ទងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា!

(ភ្នំពេញ)៖ ប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសមាជិកព្រឹទ្ធសភាអាមេរិក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

រាយខ្សែអ៊ីនធើណេត លើដំបូលផ្ទះ ចៃដន្យ លើកជណ្តើរប៉ះខ្សែកាប ឆក់រងរបួសធ្ងន់ធ្ងរ!

(កណ្តាល)៖ បុរសជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទម្នាក់ បានឡើងលើដំបូលផ្ទះ អតិថិជន ដើម្បីរាយខ្សែអ៊ីនធើណេត តែចៃដន្យ ពេលលើកជណ្តើរឡើងបញ្ឈរ ក៏បានប៉ះជាមួយខ្សែកាប អគ្គីសនី (ខ្សែស្រាត) បណ្តាលអោយឆក់ រងរបួសធ្ងន់រលាកពេញខ្លួន ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ(តាខ្មៅ)។

Update៖ អេ​ស្ប៉ា​ញ​ ចុះ​កិច្ចព្រមព្រៀងជាមួយទួរគី ក្នុងការនាំចូលយន្តហោះចម្បាំងធុនស្រាល!

ប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយTürkiyeកាលពីថ្ងៃពុធ(ទី១៤ខែឧសភា) ដើម្បីនាំចូល HURJET ដែលជាយន្តហោះហ្វឹកហ្វឺននិងយន្តហោះវាយប្រហារ ធុនស្រាលដំបូងគេរបស់ប្រទេស ដែលផលិតដោយក្រុមហ៊ុនទួរគី Aerospace Industries Inc. (TAI) ។