Blog
Update៖ អេហ្ស៊ីប ជួបជាមួយប៉ាឡេស្ទីនដើម្បីពិភាក្សាអំពីផែនការកសាងតំបន់ហ្គាហ្សាឡើងវិញ!
នាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly កាលពីថ្ងៃសៅរ៍បានជួបជាមួយសមភាគីប៉ាឡេស្ទីនលោក Mohammad Mustafa នៅទីក្រុងគែរ ដើម្បីពិភាក្សាអំពីផែនការស្តារ និងកសាងឡើងវិញឆាប់បំផុតសម្រាប់តំបន់ហ្គាហ្សា ដែលនឹងត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្នដែលនឹងគ្រោងធ្វើនៅថ្ងៃអង្គារ។
Update៖ យន្តហោះដឹកទំនិញ ចុះចតបន្ទាន់ក្រោយប៉ៈទង្គិចជាមួយបក្សី បណ្តាលឱ្យម៉ាស៊ីនមួយរបស់វាឆេះភ្លាមៗ!
យន្តហោះដឹកទំនិញ Boeing 767 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន FedEx ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់កាលពីថ្ងៃសៅរ៍(ទី១ខែមីនា)នៅឯអាកាសយានដ្ឋានអន្តរជាតិ Newark Liberty បន្ទាប់ពីការវាយប្រហាររបស់បក្សីបានបណ្តាលឱ្យម៉ាស៊ីនមួយរបស់វាឆេះភ្លាមៗ។
Update៖ អាមេរិក ពង្រាយកងទ័ពទៅកាន់ព្រំដែនភាគខាងត្បូងដើម្បីពង្រឹងសន្តិសុខតាមព្រំដែន!
មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសៅរ៍(ទី១ខែមីនា)ថា សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយកងទ័ពថ្មីទៅកាន់ព្រំដែនភាគខាងត្បូងរបស់ខ្លួន ដើម្បីបង្កើនសន្តិសុខនៅតាមព្រំដែន។
Update៖ UN បារម្ភថាភាពអត់ឃ្លានអាចប៉ះពាល់ដល់ជនជាតិរ៉ូហ៊ីងយ៉ា ចំពេលមានការកាត់ជំនួយយ៉ាងខ្លាំងពីបរទេស!
អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi បាននិយាយថា លោកបារម្ភថា ការកាត់បន្ថយថវិកាពីបរទេសនឹងធ្វើឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់រងការបៀតបៀន ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ស្ថិតក្នុងភាពអត់ឃ្លាន និងអសន្តិសុខ។
Update៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូនក្នុងប្រទេសបារាំង បានកើនដល់៤នាក់ហើយ!
អាជ្ញាធរក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Garance នៅទីក្រុង La Reunion ទឹកដីនៃមហាសមុទ្រឥណ្ឌារបស់ប្រទេសបារាំង បានកើនឡើងដល់ ៤នាក់ហើយ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២ខែមីនាដល់ទី៤ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ខែមីនាឆ្នាំ២០២៥។
Update៖ នៅថ្ងៃទី១នៃបុណ្យរ៉ាម៉ាដាន អ៊ីស្រាអែល វាយកម្ទេចផ្ទះសំបែងនៅជំរ៉ំជនភៀសខ្លួនNour Shams!
នៅថ្ងៃដំបូងនៃបុណ្យរ៉ាម៉ាដាន ទាហានអ៊ីស្រាអែលបានឈូសឆាយចូលជំរុំជនភៀសខ្លួន Nour Shams នៅតំបន់ West Bank ដែលកាន់កាប់ដោយរុះរើផ្ទះ និងហែកផ្លូវក្នុងសង្កាត់ al-Manshiya ។
Update៖ លោកហ្សេលេនស្គី សុំទោសចំពោះការប្រកែកគ្នាជាមួយលោកត្រាំ តែលោកថាខ្លួនមិនបានធ្វើអ្វីខុសទេ!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ(ទី២៨ខែកុម្ភៈ)មិនបានឆ្លើយដោយផ្ទាល់ថា តើលោកជំពាក់ការសុំទោសអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ឬទេ។ ហើយលោកបានអះអាងថា លោកមិនបានធ្វើរឿងអាក្រក់នោះទេ។
Update៖ លោក Rubio និយាយថាលោកហ្សេលេនស្គីជំពាក់ការសុំទោសលោកត្រាំ បន្ទាប់ពីកប៉ះទង្គិចគ្នានៅក្នុងការិយាល័យ Oval!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃសុក្រ(ទី២៨ខែកុម្ភៈ)ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy គួរតែសុំទោសប្រធានាធិបតី Donald Trump បន្ទាប់ពីសន្ទនាដ៏ក្តៅគគុកនៅក្នុងការិយាល័យ Oval ។
កម្ពុជាបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ទៅស្រុកវិញ ករណីលួចធ្វើការនិងស្នាក់នៅដោយខុសច្បាប់!
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ក្នុងនោះស្រី៥៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយសារពួកគេលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងប្រទេសកម្ពុជា។