Blog

Update៖ ក្រុមហាម៉ាស់ សាទរចំពោះការដួលរលំរបបលោក អា សាដ ប្រធានាធិបតីស៊ីរី!

ក្រុមហាម៉ាស់ បានអបអរសាទរប្រជាជនស៊ីរី ចំពោះការផ្តួលរំលំរបប លោក Bashar al-Assad និងបានសម្តែងក្តីសង្ឃឹមថា ស៊ីរី នឹងបន្តគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន..!។

Update៖ លោក Volker Türk ស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅប្រទេសស៊ីរី!

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បានអំពាវនាវឱ្យមានការទទួលខុសត្រូវ ចំពោះអំពើរំលោភសិទ្ធិមនុស្ស ដែលបានកើតឡើង ក្នុងអំឡុងពេលកាន់អំណាច របស់អតីតប្រធានាធិបតីស៊ីរី Bashar al-Assad ដោយបានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវ គឺជាផ្នែកមួយដ៏សំខាន់ នៃដំណើរការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសមួយនេះ។

Update៖ កងទ័ពស៊ីរី វាយប្រហារលើក្រុមភេរវករ PKK/YPG រំដោះបានស្រុក Manbij!

កងទ័ពស៊ីរី (SNA) កាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ) បានរំដោះស្រុក Manbij ពីក្រុមភេរវករ PKK/YPG ដែលគាំទ្រដោយអាមេរិក បានបោសសម្អាតទីតាំងរឹងមាំភេរវករដ៏ធំបំផុតនៅភាគខាងលិចនៃទន្លេ Euphrates។ ប្រភពពីសារព័ត៌មានAnadolu។

សម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅខណ្ឌសែនសុខ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

Update៖ រុស្ស៊ី ប្រកាសពីការផ្តល់សិទ្ធិជ្រកកោនឲ្យ លោក អា សាដ អតីតប្រធានាធិបតីស៊ីរី!

វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ(ទី៩ខែវិច្ចិកា)បានបញ្ជាក់ថា មេដឹកនាំរបបស៊ីរី Bashar al-Assad និងក្រុមគ្រួសាររបស់គាត់ត្រូវបានបណ្តេញចេញ នឹងត្រូវបានផ្តល់សិទ្ធិជ្រកកោនដោយប្រទេសរុស្ស៊ី។

Update៖ បុរសម្នាក់ ព្យាយាមប្លន់យន្តហោះដឹកអ្នកដំណើរម៉ិកស៊ិកតែមិនបានសម្រេច!

អ្នកដំណើរម្នាក់នៅលើជើងហោះក្នុងប្រទេសម៉ិកស៊ិកបានព្យាយាមបង្វែរយន្តហោះទៅអាមេរិកដោយបង្ខំ ប៉ុន្តែត្រូវបានបញ្ឈប់ដោយអ្នកបើកបរយន្តហោះ និងអ្នកដំណើរ។

Update៖ អាល្លឺម៉ង់ សម្រេចផ្អាកសិទ្ធិជ្រកកោនដល់ប្រជាជនស៊ីរី ខណ:មានភាពមិនច្បាស់លាស់ខាងនយោបាយ! 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ)ថា អាជ្ញាធរអាល្លឺម៉ង់បានផ្អាករាល់ពាក្យស្នើស៉ំសិទ្ធិជ្រកកោនដល់ប្រជាជនស៊ីរី ចំពេលមានការកើនឡើងនូវភាពមិនច្បាស់លាស់អំពីលក្ខខណ្ឌនៅក្នុងប្រទេសស៊ីរី។

Update៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បញ្ជាឱ្យចាប់យកតំបន់មួយចំនួនតាមព្រំដែនជាមួយស៉ីរី!

នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៊ីស្រាអែល ចាប់យកតំបន់ទ្រនាប់នៅតាមព្រំដែនជាមួយស៉ីរី បន្ទាប់ពីរបបលោក Bashar al-Assad ដួលរលំ។

Update៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង ឃាត់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ ពាក់ព័ន្ធករណីច្បាប់អាជ្ញាសឹក!

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) បានរាយការណ៍ថារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឃាត់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ក្រោមការចោទប្រកាន់ថាលោកបានចូលរួមក្នុងការប៉ុនប៉ងប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol។

Update៖ អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើក្រុងដាម៉ាសនឹងដណ្តើមយកដី នៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយស៊ីរី!

លោក Benjamin Netanyahu បាននិយាយថា កងទ័ព IDF បានដណ្តើមយកតំបន់ការពារមួយនៅតំបន់ Golan Heights នៅថ្ងៃដដែលនោះ ការវាយលុករបស់ពួកឧទ្ទាមរន្ទះបានផ្តួលរំលំរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad។