Blog
Breaking៖ គ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ វាយប្រហារប្រទេសវេណេស៊ុយអេឡា!
យោងតាមសេវាភូគព្ភសាស្ត្រកូឡុំប៊ី (SGC) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត 6.1 រិចទ័រ បានអង្រួនផ្នែកខ្លះនៃប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃពុធទី២៤ខែកញ្ញា ហើយបានរញ្ជួយនៅទូទាំងទីក្រុងជាច្រើននៃប្រទេសកូឡុំប៊ី។ ប្រភពពីសារព័ត៌មានAANews។ រញ្ជួយនេះបានកើតឡើងនៅក្នុងទីក្រុង Mene Grande ប្រទេសវ៉េណេស៊ុយអេឡាហើយបានកើតឡើងនៅម៉ោង៦និង ២១នាទីល្ងាចម៉ោងក្នុងតំបន់(២២២១GMT)។ ការរញ្ជួយដីនេះបានជូនដំណឹងដល់ប្រជាជននៅក្នុងប្រទេសទាំងពីរ…
Breaking៖ ទ័ពកម្ពុជា បដិសេធរាល់ការចោទប្រកាន់ថា ទុកសាកសពយុទ្ធជនសមរភូមិជួរមុខ ចោលពេញព្រៃ!
(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត ក្នុងផេកផ្លូវកា របស់ឈ្មោះ គឹម សុខ ដែលថា «រាជរដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ…
Breaking៖ សម្តេចតេជោ អញ្ជើញទទួលសារតាំងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា!
(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព…
Breaking៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៨៥នាក់ទៀត!
ការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្គាហ្សាកាលពីថ្ងៃពុធ ទី២៤ កញ្ញា ២០២៥ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨៥ នាក់ ក្នុងចំណោមនោះមានស្ត្រី និងកុមារច្រើន។ សកម្មភាពនេះកើតឡើងទោះបីជាមេដឹកនាំពិភពលោកបានអំពាវនាវឲ្យមានបទឈប់បាញ់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក៏ដោយ។ ប្រភពពីសារព័ត៌មាន Al Jazeera។ ការវាយប្រហាររួមមានការបាញ់គោលដៅជាច្រើន រួមទាំងពហុកីឡដ្ឋានមួយនៅជំរុំជនភៀសខ្លួន Nuseirat…
Breaking៖ អ៊ីរ៉ង់អះអាងថា ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរ នោះឡើយ!
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់ មិនស្វែងរកអាវុធនុយក្លេអ៊ែរ តាមការបញ្ជារបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរសាសនារបស់ប្រទេសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ AANews។ លោក Pezeshkian បានប្រាប់សម័យប្រជុំលើកទី80 នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា “យើងមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរទេ…
Breaking៖ អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំ GBC!
(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១ បានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ…
Breaking៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៦៣នាក់ទៀត!
យោងតាមក្រុមគ្រូពេទ្យបានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស 63 នាក់ និងរងរបួសជាច្រើននាក់ទៀតនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធទី២៤ខែកញ្ញា។ ប្រភពពីសារព័ត៌មានAANews។ កងការពារជនស៊ីវិលរបស់ហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាច្រើននាក់រួមមានទាំងស្ត្រីនិងកុមារ ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅជនស៊ីវិលដែលបានផ្លាស់ទីលំនៅនៅក្នុងសង្កាត់ Al-Daraj នៃទីក្រុង Gaza ។ នៅថ្ងៃទី 21…
Breaking៖ ក្រសួងការបរទេសកម្ពុជា ព្រួយបារម្ភជាខ្លាំងចំពោះសារព័ត៌មានរបស់ប្រទេសថៃចុះផ្សាយហាក់ដូចបង្ហាញថាប្រជាពលរដ្ឋខ្មែរកំពុងតែឈ្លានពានទឹកដីថៃ!
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការ ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ…
Breaking៖ អាជ្ញាធរក្រុងបាងកក ដាក់ខ្សាច់ចំនួន៥ម៉ឺនបាវ ដើម្បីបិទខ្ទប់រណ្ដៅបាក់ស្រុតនៅកណ្ដាលក្រុង!
អាជ្ញាធរនិងមន្ត្រីជំនាញថៃ បានដាក់ខ្សាច់ចំនួន៥០.០០០បាវ ចូលក្នុងរុន្ធដែលបាក់ស្រុតជម្រៅ៥០ម៉ែត្រ ដើម្បីបិទខ្ទប់និងបញ្ឈប់ការហូរច្រោះ..!។ ប្រភពពីkhaosod។ នៅម៉ោង០៨:៤០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ការិយាល័យដូស៊ីត បានផ្សព្វផ្សាយអំពីការបែងចែកចរាចរណ៍.ផ្លូវមួយបានបិទនៅចំណុចប្រសព្វ Kiak Kai។ ដោយកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ក្រុមសង្គ្រោះ BMA បានបន្តចុះតាមដានការបាក់ដី…
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦៥.៤១៩នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីពុធ(ទី២៤ខែកញ្ញា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 65,419នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៣៧នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស១៧៥នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 167.160នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…