Blog

Breaking៖ ក្រសួងការបរទេសកម្ពុជា ព្រួយបារម្ភជាខ្លាំងចំពោះសារព័ត៌មានរបស់ប្រទេសថៃចុះផ្សាយហាក់ដូចបង្ហាញថាប្រជាពលរដ្ឋខ្មែរកំពុងតែឈ្លានពានទឹកដីថៃ!

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការ ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ…

Breaking៖ អាជ្ញាធរក្រុងបាងកក ដាក់ខ្សាច់ចំនួន៥ម៉ឺនបាវ ដើម្បីបិទខ្ទប់រណ្ដៅបាក់ស្រុតនៅកណ្ដាលក្រុង!

អាជ្ញាធរនិងមន្ត្រីជំនាញថៃ បានដាក់ខ្សាច់ចំនួន៥០.០០០បាវ ចូលក្នុងរុន្ធដែលបាក់ស្រុតជម្រៅ៥០ម៉ែត្រ ដើម្បីបិទខ្ទប់និងបញ្ឈប់ការហូរច្រោះ..!។ ប្រភពពីkhaosod។ នៅម៉ោង០៨:៤០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ការិយាល័យដូស៊ីត បានផ្សព្វផ្សាយអំពីការបែងចែកចរាចរណ៍.ផ្លូវមួយបានបិទនៅចំណុចប្រសព្វ Kiak Kai។ ដោយកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ក្រុមសង្គ្រោះ BMA បានបន្តចុះតាមដានការបាក់ដី…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦៥.៤១៩នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីពុធ(ទី២៤ខែកញ្ញា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 65,419នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៣៧នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស១៧៥នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 167.160នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

ថ្ងៃទី២៤កញ្ញានេះ ជាខួបលើកទី២៧ឆ្នាំ នៃការប៉ងធ្វើឃាតសម្តេចតេជោ នៅទីរួមខេត្តសៀមរាប!

(ភ្នំេពញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារនៅលើផេកផ្លូវការរបស់សម្តេចផ្ទាល់ដោយមានប្រសាសន៍ថា ថ្ងៃ២៤កញ្ញា២០២៥ជាខួបលើកទី២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ ឈ្នះដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។ ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយព្រោះម្ចាស់នៃនយោបាយ ឈ្នះ ឈ្នះបានស្លាប់ទៅហើយនិងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។…

Breaking៖ រុស្ស៊ី និយាយថាខ្លួនគ្មានជម្រើសអ្វីក្រៅពីសង្គ្រាម បន្ទាប់ពីលោកត្រាំ ប្រកាសគាំទ្រអ៊ុយក្រែន!

វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃទី24 ខែកញ្ញា ថារុស្ស៊ី គ្មានជម្រើសអ្វីក្រៅពីការបន្តសង្គ្រាម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្តូរទិសដៅយ៉ាងចម្លែក ដោយបង្ហាញការគាំទ្រពេញទំហំនៅពីក្រោយអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Al Jazeera។ ការប្រែប្រួលជំហររបស់ Trump ក្នុងសុន្ទរកថានៅជាយក្រុង…

Breaking៖ ទីក្រុងហុងកុង ត្រូវបានជន់លិចខណៈព្យុះទីហ្វុងRagasa វាយប្រហារមកជាមួយខ្យល់១២០ម៉ាយក្នុងមួយម៉ោង!

ទីក្រុងហុងកុងរបស់ចិន បានជួបប្រទះទឹកជំនន់ និងខ្យល់កម្រិតខ្លាំង ដោយសារព្យុះទីហ្វុង Ragasa បានបោកបក់កាត់អាស៊ីខាងត្បូងកាលពីថ្ងៃពុធទី២៣ខែកញ្ញា ដែលនាំមកនូវភ្លៀងធ្លាក់ដល់កម្រិតគ្រោះថ្នាក់។ ប្រភពពីសារព័ត៌មាន ABCNews។ នៅពេលដែលព្យុះស៊ីក្លូនដ៏មានឥទ្ធិពលនេះឆ្លងកាត់កោះហុងកុង ការព្រមានកម្រិត ១០ ដែលជាកម្រិតខ្ពស់បំផុត ត្រូវបានអនុវត្ត។ បន្ទាប់មកកម្រិតនេះបានធ្លាក់ចុះក៏ដោយ មន្ត្រីក្រុងនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន។…

Breaking៖ លោកហ្សេលេនស្គី សង្ឃឹមថាលោកត្រាំអាចជំរុញឲ្យប្រធានាធិបតីចិនផ្លាស់ប្តូរជំហរលើសង្គ្រាមអ៊ុយក្រែន!

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា គាត់ជឿជាក់លើសមត្ថភាពរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trump ក្នុងការជួយផ្លាស់ប្តូរទស្សនៈរបស់ប្រធានាធិបតីចិន Xi Jinping ចំពោះសង្គ្រាមរុស្ស៊ី–អ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន…

Breaking៖ ទូកជំនួយដែលដឹកទៅតំបន់ហ្គាហ្សា រងការវាយប្រហារដោយដ្រូន!

នៅថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ដែលចូលរួមក្នុង Global Sumud Flotilla បានរាយការណ៍ថា ទូកជំនួយរបស់ពួកគេត្រូវបានវាយប្រហារដោយដ្រូននិងគ្រាប់បែកសំឡេង នៅពេលកំពុងធ្វើដំណើរជិតឆ្នេរសមុទ្រក្រិក។ ប្រភពពីសារព័ត៌មាន Al Jazeera។…

Breaking៖ ណាតូ ព្រមានរុស្ស៊ីឲ្យបញ្ឈប់ការបំពានដែនអាកាស លើសមាជិកភាគខាងកើតរបស់ខ្លួន!

អង្គការណាតូ កាលពីថ្ងៃអង្គារ (ទី២៣ ខែសីហា) បានព្រមានរុស្ស៊ីឱ្យបញ្ឈប់ការកើនឡើងនៃការរំលោភបំពានដែនអាកាស តាមបណ្តោយផ្នែកខាងកើតរបស់ខ្លួន បន្ទាប់ពីសម្ព័ន្ធមិត្តបានពិភាក្សាអំពីការលុកលុយ របស់យន្តហោះនៅអេស្តូនី កាលពីសប្តាហ៍មុន។ ប្រភពពីសារព័ត៌មានCNA។ រដ្ឋដែលជាសមាជិកទាំង32 របស់អង្គការណាតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រុស្ស៊ីទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពទាំងនេះ ដែលជាការកើនឡើង ការគិតខុស…

Exit mobile version