Blog
Update៖ ការបាញ់ផ្លោងកាំភ្លើងធំនៅប្រទេសស៊ូដង់ កាលពីធ្ងៃពុធ បណ្ដាលឱ្យស្លាប់១២នាក់!
យ៉ាងហោចណាស់មនុស្ស១២នាក់ត្រូវបានសម្លាប់និង ២០នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃពុធ ។ នៅក្នុងការបាញ់ផ្លោងកាំភ្លើងធំ ដែលបានកំណត់គោលដៅ លើផ្សារបសុសត្វនៅ El Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។
ប្រធានគណបក្សប្រឆាំង នៅប្រទេសនុយនីស៊ី ត្រូវបានចាប់ខ្លួន!
សន្តិសុខទុយនីស៊ី កាលពីល្ងាចថ្ងៃពុធ៖ បានចាប់ខ្លួនអគ្គលេខាធិការនៃគណបក្សសម្ព័ន្ធប្រជាជនសាធារណៈរដ្ឋទុយនីស៊ី ដោយចោទប្រកាន់ពីបទ”លាងលុយកខ្វក់”។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៨.០១១នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៥៨នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប។ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ 38,011 ចាប់តាំងពីថ្ងៃទី 7 ខែតុលាឆ្នាំមុន..!។
ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!
(កណ្ដាល)៖ ប្រជាពលរដ្ឋបានសម្ដែងការខកចិត្តនិងឈឺចាប់ជាពន់ពេក ដោយលើកឡើងថា ពួកខ្លួនខំប្រមូលទិញដីពីកសិករ នៅឆ្នាំ២០១០ និងបានគ្រប់គ្រងអាស្រ័យផលរហូតមក..!។
សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៥ ដល់ទី៧ខែកក្កដា!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
វៀតណាមនាំចេញទុរេន លើទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដំបូង!
ប្រទេសវៀតណាម បាននាំចេញផ្លែទុរេន ក្នុងទំហំទឹកប្រាក់ប្រមាណជា ៩១៩ លានដុល្លារ ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៤ ពោលគឺ កើនឡើង៧៤% បើធៀបទៅនឹងឆ្នាំ២០២៣។
ដំណឹងថ្ងៃទី៤នេះ ឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី៤.០៧.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៣.០៧.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់។
អ្វីដែលរាជរដ្ឋាភិបាល ខិតខំធ្វើគឺត្រឹមតែបង្កើតឱកាស ប៉ុន្តែការចាប់យកឱកាស និងអនុវត្តជាក់ស្តែងគឺអាស្រ័យលើអាណាព្យាបាល គ្រូ គណៈគ្រប់គ្រង ព្រមទាំងសិស្ស!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ អ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើគឺត្រឹមតែបង្កើតឱកាស ការដាក់ចេញគោលនយោបាយ ការកែទម្រង់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ។ ប៉ុន្តែការចាប់យកឱកាស និងការបង្កើតឱកាស និងការដាក់ចេញពីផែនការទៅការអនុវត្តជាក់ស្តែងគឺអាស្រ័យលើអាណាព្យាបាល គ្រូ គណៈគ្រប់គ្រង…
សម្តេចធិបតី យើងត្រូវទទួលស្គាល់ការពិត ថាវិស័យអប់រំពិតជាមានការអភិវឌ្ឍមែន!
(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
សកម្មជនគណបក្សកម្លាំងជាតិ នៅស្រុកបាភ្នំ ចំនួន៦នាក់ បានសុំចុះចូលជាមួយគណបក្សប្រជាជន!
(ព្រៃវែង)៖ សកម្មជនសកម្មនារី នៃ”គណបក្សកម្លាំងជាតិ”ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ចំនួន៦រូប..!។ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសផ្តាច់ខ្លួន ចេញពីបក្សកម្លាំងជាតិ ដោយគោរពស្នើ សម្តេចតេជោ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។