Blog
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៩ដល់ទី៣១ខែមករាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ខែមករា ឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១មករាឆ្នាំ២០២៥
Update៖ លីបង់ រាយការណ៍ថាអ៊ីស្រាអែលរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីចំនួន៦ករណី!
ប្រព័ន្ធផ្សព្វផ្សាយលីបង់បានរាយការណ៍ពីការបំពានថ្មីរបស់អ៊ីស្រាអែលចំនួនប្រាំមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃចន្ទ(ទី២៧ខែមករា)បន្ទាប់ពីមនុស្ស 24 នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
Update៖ FBI ចោទប្រកាន់អតីតនាយកប្រតិបត្តិ UN ពីបទលក់អាវុធខុសច្បាប់!
អតីតមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិម្នាក់ត្រូវបាន FBI ចាប់ខ្លួន និងចោទប្រកាន់ពីបទប៉ុនប៉ងចរចាកិច្ចព្រមព្រៀងសព្វាវុធរវាងចិន និងលីប៊ី ដែលមានតម្លៃ 1.5 ពាន់លានដុល្លារកាណាដា (1.1 ពាន់លានដុល្លារ) វាត្រូវបានគេរាយការណ៍កាលពីថ្ងៃចន្ទ(ទី២៧ខែមករា)។
Update៖ លោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបគ្នាក្នុងពេលឆាប់ៗ!
សេចក្តីរាយការណ៍ពីវិមាន Downing Street បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ក្រោយការសន្ទនាតាមទូរសព្ទ កាលពីថ្ងៃអាទិត្យ(ទី២៦ខែមករា)។
Update៖ អាល្លឺម៉ង់ បដិសេធការអំពាវនាវរបស់លោក ត្រាំ ដែលឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា!
កាលពីថ្ងៃចន្ទ(ទី២៧ខែមករា)ក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ថាប្រជាជនប៉ាឡេស្ទីន មិនត្រូវត្រូវបានបណ្តេញចេញពីតំបន់ហ្គាហ្សានោះទេ។ ការបដិសេធនេះគឺជាការឆ្លើយតបដោយប្រយោលទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីលទ្ធភាពនៃការតាំងទីលំនៅថ្មី របស់ជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។
Update៖ ជាលើកដំបូងហើយដែលអ៊ីរ៉ង់ ទិញយន្តហោះចម្បាំង Sukhoi-35 ពីរុស្ស៊ី!
កាលពីថ្ងៃចន្ទ(ទី២៧ខែមករា)មេបញ្ជាការឆ្មាំបដិវត្តន៍ជាន់ខ្ពស់របស់អ៊ីរ៉ង់ បានប្រកាសឱ្យដឹងថា អ៊ីរ៉ង់បានទិញយន្តហោះចម្បាំង Sukhoi-35 ពីរុស្ស៊ីជាលើកដំបូងដែលអ៊ីរ៉ង់ទទួលស្គាល់ជាសាធារណៈ អំពីការទិញយន្តហោះចម្បាំងទំនើបទាំងនេះ។
Update៖ ណាតូ អំពាវនាវឱ្យប្រទេសដែលជាសមាជិកខ្លួន បង្កើនការចំណាយលើវិស័យការពារជាតិ!
លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានអំពាវនាវឱ្យប្រទេសដែលជាសមាជិក បង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យលើសពីគោលដៅ ២% នៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកបានបញ្ជាក់ថា គោលដៅនេះដែលត្រូវបានកំណត់កាលពី ១០ឆ្នាំមុន លែងគ្រប់គ្រាន់ទៀតហើយ ដោយសារបញ្ហាប្រឈមថ្មីៗ ដែលបង្កឡើងដោយរុស្ស៊ី។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៨ ដល់ទី៣០ខែមករាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ខែមករា ឆ្នាំ២០២៥។
Update៖ ប្រជាជនប៉ាឡេស្ទីន បដិសេធផែនការរបស់លោក ត្រាំ សម្រាប់ការតាំងទីលំនៅថ្មី!
ក្រុមតស៊ូប៉ាឡេស្ទីន Hamas កាលពីថ្ងៃអាទិត្យ(ទី២៦ខែមករា)បានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីននៅតំបន់ Gaza Strip ទៅកាន់ប្រទេស Jordan និង Egypt។
Update៖ ចំនួនទាហានដែលស្លាប់ដោយសារ ប្រយុទ្ធគ្នានៅប្រទេសកុងហ្គោ បានកើនដល់១៣នាក់!
អាជ្ញាធរបាននិយាយ កាលពីថ្ងៃសៅរ៍(ទី២៥ខែមករា)ថា ចំនួនអ្នកស្លាប់ដោយសារ ការប្រយុទ្ធគ្នារវាងទាហានរក្សាសន្តិភាព និងក្រុមឧទ្ទាម M23 នៅភាគខាងកើតប្រទេសកុងហ្គោ បានកើនឡើងដល់១៣នាក់ហើយ។