Blog
Update៖ លោកត្រាំ ដកតំណែងប្រមុខកងទ័ពអាមេរិកលោក Charles Q Brown!
កាលពីថ្ងៃសុក្រ(ទី២១ ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថារូបលោកសម្រេចដកតំណែងប្រមុខកងទ័ពអាមេរិក លោក Charles Q Brown ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី លោក ចូ បៃដិន។
Update៖ ទាហានអ៊ីស្រាអែលនិយាយ ថា ក្រុមហាម៉ាស់បានអនុញ្ញាតឱ្យអ្នកទោសគោរពពិធីសាសនារបស់ពួកគេ!
ទាហានអ៊ីស្រាអែល ម្នាក់ដែលត្រូវបាន ដោះលែង និយាយថា ក្រុមហាម៉ាស់បានឲ្យអ្នកទោសអ៊ីស្រាអែល គោរពប្រពៃណីជ្វីហ្វ របស់ពួកគេថ្ងៃឈប់សម្រាកចំណាប់ខ្មាំង ។
Update៖ មេធាវីអាមេរិក កំពុងពិនិត្យឯកសារទាក់ទងនឹងការធ្វើឃាតអតីតប្រធានាធិបតី John F.Kennedy!
អគ្គមេធាវីអាមេរិកPam Bondi បានបញ្ជាក់កាលពីថ្ងៃសុក្រ(ទី២១ខែកុម្ភៈ)ថាអ្នកស្រីកំពុងពិនិត្យមើលឯកសារដែលទាក់ទងនឹងការធ្វើឃាតអតីតប្រធានាធិបតី John F. Kennedy។
Update៖ លោកត្រាំ និយាយថា លោកពូទីន និងលោកហ្សេលេនស្គី ត្រូវអង្គុយចរចាជាមួយគ្នាជាលើចុងក្រោយ!
កាលពីថ្ងៃសុក្រ(ទី២១ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងត្រូវអង្គុយនៅតុចរចាជាមួយគ្នាជាលើចុងក្រោយ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២២ខែកុម្ភៈដល់ទី២៤ខែកុម្ភៈឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៥។
សមាគមអភិរក្សសត្វត្មាតប្រចាំទ្វីបអាស៊ី លើកឡើងថាសត្វត្មាតនៅកម្ពុជាត្រូវបានការពារនិងអភិរក្ស!
(ភ្នំពេញ)៖ លោកស្រី Jemima Parry-Jones ប្រធានសមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី ហៅកាត់ថា SAVE បានថ្លែងថា វត្តមានសត្វត្មាតនៅកម្ពុជាបានឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងល្អប្រសើរ។ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានតិចតួចប៉ុណ្ណោះនៅលើពិភពលោក។
មន្ត្រីនគរបាលម្នាក់បើករថយន្ត ធ្លាក់ស្ពានក្រឡាប់ស្លាប់ក្មេងស្រីម្នាក់ និងរបួស៤នាក់ទៀត!
(ភ្នំពេញ)៖ បុរសម្នាក់ជាមន្ត្រីនគរបាល បានបេីករថយន្តឡិចស៊ីស RX330មួយគ្រឿង និងមានអ្នករួមដំណេីរ៤នាក់ជាលក្ខណៈគ្រួសារ បានធ្លាក់ពីលេីស្ពានចុះទៅក្រោម បណ្ដាលឲ្យរថយន្តក្រឡាប់ និងធ្វើឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្ស០៤នាក់ទៀតរងរបួស។
តម្លៃប្រេងសាំង ចាប់ពីថ្ងៃទី២១ដល់ទី២៨ខែកុម្ភៈ សាំងធម្មតា៤.០៥០រៀលក្នុង១លីត្រ!
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជ នៅថ្ងៃទី២១.០២.២០២៥ បានចេញសេចក្ដីជូនដំណឹង ដោយកំណត់តម្លៃប្រេងសាំង លក់រាយតាមបណ្ដាស្ថានីយប្រេងឥន្ធនៈនានា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនោះក្រសួង៖ បញ្ជាក់ថា -ប្រេងសាំងធម្មតាតម្លៃ៤.០៥០រៀលក្នុង១លីត្រ(ឡើងថ្លៃ៥០រៀល) -រីឯប្រេងម៉ាស៊ូត តម្លៃ៣.៨៥០រៀលក្នុង១លីត្រ(តម្លៃថេរ)៕
Update៖ ប្រធានាធិបតីម៉ិកស៊ិក ថាខ្លួនមិនភ័យខ្លាចនិងការគំរាមកំហែងរបស់លោកត្រាំនោះទេ!
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បានទុកចិត្តលើសមត្ថភាពរបស់រដ្ឋាភិបាលលោកស្រីក្នុងការដោះស្រាយការគំរាមកំហែងពីសមភាគីអាមេរិកគឺលោកDonald Trump។
Update៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស បន្តស្នាក់នៅមន្ទីរពេទ្យមួយយប់ទៀត ដើម្បីព្យាបាលជំងឺរលាកសួត!
សម្តេចប៉ាប ហ្វ្រង់ស៊ីស បន្តស្នាក់នៅមន្ទីរពេទ្យមួយយប់ទៀត ដើម្បីព្យាបាលជំងឺរលាកសួត។