Blog

Update៖ អ៊ីស្រាអែល បន្តវាយប្រហារនៅ ភាគខាងត្បូងនៃប្រទេសលីបង់ បណ្តាលឲ្យស្លាប់ម្នាក់!

នៅថ្ងៃសុក្រ(ទី១៨ខែមេសា) ប្រជាជនលីបង់ម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលចំនួនពីរគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់ ដែលនេះជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។

Update៖ រុស្ស៊ី ថាអាល្លឺម៉ង់នឹងឈានជើងចូលក្នុងសង្រ្គាម ប្រសិនបើខ្លួនប្រគល់មីស៊ីលTaurusឲ្យអ៊ុយក្រែន!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែមេសា)តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយថា អាល្លឺម៉ង់នឹងចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ប្រសិនបើខ្លួនផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurusទៅកាន់ទីក្រុង Kyiv។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ ការ​បាញ់​ប្រហារ​ក្នុង​ទីក្រុង​ព្រុចសែល​ បណ្តាលឲ្យរបួស២នាក់!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែមេសា)ប៉ូលិសបាននិយាយថា មនុស្សពីរនាក់បានរងរបួស ហើយម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ធ្ងរនៅក្នុងការបាញ់ប្រហារនៅទីក្រុងប្រ៊ុចសែល ខណៈដែលការព្រួយបារម្ភកើនឡើងចំពោះការកើនឡើងនៃអំពើហិង្សាទាក់ទងនឹងគ្រឿងញៀន។

Update៖ គណៈប្រតិភូអាមេរិក ចូលរួមកិច្ចចរចាជាមួយអ៊ុយក្រែននៅទីក្រុងប៉ារីស ពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៊ី!

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែមេសា)ថា គណៈប្រតិភូអាមេរិក រួមមានរដ្ឋមន្ត្រីការបរទេស Marco Rubio បេសកជនពិសេសប្រធានាធិបតី Keith Kellogg និងបេសកជនមជ្ឈិមបូព៌ា លោក Steve Witkoff បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែននៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីវិធីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

Update៖ UN ថាការវាយប្រហារឡើងវិញរបស់អ៊ីស្រាលអែល ធ្វើឲ្យមនុស្ស៥០០,០០០នាក់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សា! 

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃពុធ(ទី១៦ខែមេសា)ថា ជនជាតិប៉ាឡេស្ទីនប្រហែល 500,000 នាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងតំបន់ Gaza ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកឡើងវិញបន្ទាប់ពីការបំបែកបទឈប់បាញ់ជាមួយក្រុមHamas ។

Update៖ ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅសាកលវិទ្យាល័យនៃរដ្ឋFlorida បណ្តាលឲ្យស្លាប់ម្នាក់!

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនៅឯបរិវេណសាកលវិទ្យាល័យរដ្ឋ Florida ក្នុងទីក្រុង Tallahasseeកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។

សម្ដេចតេជោ អញ្ជើញជូនដំណើរឯកឧត្តម Xi Jinping និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍!

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូបានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាវិញហើយ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា…

សម្តេចធិបតី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ស៊ី ជីនពីង!

(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីរសៀលទី១៧.០៤.២០២៥ នៅវិមានសន្តិភាពភ្នំពេញ។ ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបន្តជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

សម្ដេចតេជោ ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង!

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាពភ្នំពេញ.សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន…

សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ យាងទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់ របស់ឯកឧត្តម ស៊ី ជីនពីង!

(ភ្នំពេញ)៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តម Xi…

Exit mobile version