Blog
រហូតមកដល់ពេលនេះមិត្តចិន បានជួយសាងសង់ផ្លូវប្រវែងជិត៤.០០០ គីឡូម៉ែត្រនៅកម្ពុជា!
(ភ្នំពេញ)៖ ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិ១ ត្រូវបាន ប្រសិទ្ធនាមជា មហាវិថីស៊ីជីនពីង។
Update៖ អ៊ីស្រាអែលវាយប្រហារលើជំរុំភៀសខ្លួនរ៉ាហ្វា កាលពីថ្ងៃអាទិត្យ ស្លាប់២០០នាក់!
អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើរូបភាពដ៏ក្រៀមក្រំ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំនៅ Rafah ភាគខាងត្បូង Gaza Strip កាលពីថ្ងៃអាទិត្យ។
អត់លុយទិញថ្នាំញៀន បន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្រ ត្រូវប៉ូលីស ស្រុកអង្គស្នួលចាប់ខ្លួន!
(កណ្ដាល)៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដោយរកលុយទិញថ្នាំញៀនមិនបាន ។ ក៏បែកគំនិតស្លៀកស្បង់ចីពរបន្លំជាព្រះសង្ឃ ដើរបិណ្ឌបាត្រ ហើយក៏ត្រូវនគរបាលស្រុកអង្គស្នួល ចាប់ខ្លួន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង៣០នាទី នៅចំណុចផ្លូវបេតុងភូមិមនោរម្យ ឃុំបែកចាន…
ពលរដ្ឋផ្ទុះការតវ៉ាថា ក្រុមហ៊ុនដាក់គ្រឿងចក្រ ឈូសឆាយលើកទំនប់ព័ទ្ធក្ដោប យកដីពួកគាត់ជាង១០០គ្រួសារ នៅស្រុកលើកដែក!
(កណ្ដាល)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានបញ្ចេញប្រតិកម្មផ្ទុះការតវ៉ា និងហាមឃាត់ក្រុមគ្រឿងចក្រ របស់ក្រុមហ៊ុន…!។ ដោយពួកគាត់អះអាងថា ក្រុមហ៊ុនដាក់គ្រឿងចក្រ មកឈូសឆាយកាយដីលើកទំនប់វាតទីព្រំប្រទល់ ព័ទ្ធនិងក្ដោប រំលោភយកដីពួកគាត់ជាង១០០គ្រួសារ ទាំងបំពានតែម្ដង..!។
ដំណឹងថ្ងៃទី២៩នេះ ឆ្លង(អូមីក្រុង)១៤នាក់ ជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២៩.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៨.០៥.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)១៤នាក់ជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់។
សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើ ព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
សម្តេចតេជោ ជួបសន្ទនាជាមួយ ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយលោក Ruslan STEFANCHUK ប្រធានសភាអ៊ុយក្រែន៕
ការប្រមូលពន្ធផ្លូវសម្រាប់ឆ្នាំ២០២៤ នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា!
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤តទៅ។ -នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ។
សម្ដេចតេជោ បានអនុញ្ញាតឱ្យប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបនិងសម្តែងការគួរសម!
(ភ្នំពេញ)៖ នៅព្រឹកទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
លោក ជឿន ចក់ ចេញលិខិតសូមទោសប្រធានសមាគមឧកញ៉ាកម្ពុជា ក្រោយនិយាយប៉ះពាល់គោរមងារឧកញ៉ា!
(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការអត្ថាធិប្បាយ រិៈគន់ទៅលើបុគ្គលមួយចំនួន ដែលមានងារជាឧកញ៉ា។ ដោយបានប្រើប្រាស់ងារជាឧកញ៉ាទៅប្រព្រឹត្តនូវកំហុស និងទង្វើផ្ទុយច្បាប់ដែលបណ្តាលឲ្យ ប្រជាពលរដ្ឋរងទុក្ខវេទនា ថែមទាំងបានធ្វើឲ្យប៉ះពាល់ដល់កត្តិយស និង សេចក្តីថ្លៃថ្នូររបស់ឧកញ៉ាត្រឹមត្រូវ។