Blog

Update៖ មនុស្សជិត ២០០នាក់បាត់ខ្លួន ក្រោយលិចទូកនៅប្រទេសនីហ្សេរីយ៉ា! 

មន្ត្រីនិងអ្នកស្រុកបាននិយាយថា អ្នកដំណើរជិត ២០០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនកាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា)បន្ទាប់ពីទូកមួយបានលិចនៅក្នុងប្រទេសនីហ្សេរីយ៉ា។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អ៊ីស្រាអែល កំពុងប្រឈមមុខនឹងភាពឯកោ ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា!

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា) បានបង្ហាញថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងស្ថានភាពឯកោអន្តរជាតិដែលមិនធ្លាប់មានពីមុនមក ដោយសារតែការវាយលុកដ៏បំផ្លិចបំផ្លាញដែលកំពុងបន្តប្រឆាំងនឹងតំបន់ហ្គាហ្សា។

Update៖ អ៊ីស្រាអែល វាយប្រហារលើនៅភាគខាងជើងតំបន់ហ្គាហ្សា ស្លាប់100នាក់ទៀត!

កងការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា)បាននិយាយថា ប្រជាជនប៉ាឡេស្ទីនរហូតដល់ 100 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ និងការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ។

Update៖ អ៊ុយក្រែន ថាការផ្តល់សម្ភារៈយោធាកាន់តែលឿនមានសារៈសំខាន់ជាងការកេណ្ឌកម្លាំងទ័ពទៅទៀត!

អ៊ុយក្រែន បានជំរុញដៃគូរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ខែវិច្ឆិកា)ដើម្បីពន្លឿនជំនួយយោធាដោយនិយាយថាការផ្តល់ សម្ភារៈសមរភូមិកាន់តែលឿនមានសារៈសំខាន់ជាងការកេណ្ឌកម្លាំងទ័ពបន្ថែមទៀត។

សម្តេចធិបតី បានថ្លែងថា រដ្ឋាភិបាលមានកម្មវិធីផ្តល់ដី សម្រាប់ប្រជាជនដែលអត់មានដីពិតប្រាកដ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងដោះស្រាយអោយអ្នកអត់ដីពិតប្រាកដដោយផ្តល់ដីសម្បទានសេដ្ឋកិច្ច ពោលគឺរាជរដ្ឋាភិបាលមានកម្មវិធី «ផ្តល់ដីការពារព្រៃ» គឺសម្រាប់ប្រជាជនដែលអត់ដីពិតប្រាកដ ដែលកម្មវិធីនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៥តទៅ។

សម្តេចធិបតី បានថ្លែងថា ជម្លោះភាគច្រើន បានកើតឡើងដោយសារមានអ្នកនយោបាយញុះញង់នៅពីក្រោយខ្នង!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជម្លោះភាគច្រើន បានកើតឡើងដោយសារមានអ្នកនយោបាយញុះញង់នៅពីក្រោយខ្នង ដែលប្រការទាំងនេះ បានបង្កការលំបាកនៅក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ដូចនេះ ប្រជាពលរដ្ឋមិនត្រូវជឿតាមការឃោសនាញុះញង់របស់អ្នកនយោបាយក្រៅប្រទេសនោះឡើយ។

ឆេះសាលាឆាន់ផ្អើលព្រះសង្ឃទាំងយប់ នៅស្រុកកងមាស ខេត្តកំពង់ចាម!

(កំពង់ចាម)៖ ព្រះសង្ឃចំនួន៣អង្គ សឹងមិនទាន់លង់លក់ផង ស្រាប់តែអគ្គីភ័យបានឆាបឆេះ បង្ករជាអណ្ដាតភ្លើងសន្ធោសន្ធៅ នៅលើសាលាឆាន់ក្នុងបរិវេណវត្តដំបងដែក(គងជ័យ) កាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាតឈានចូលព្រឹកថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២៤ ស្ថិតនៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

Update៖ បទឈប់បាញ់រវាងអ៊ីស្រាអែលនឹងហេសបូឡាត្រូវបានរំលោភបំពាន ក្រោយមានការបាញ់ផ្លោងកើតឡើងនៅភាគខាងត្បូងលីបង់!

បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលទើបនឹងចូលជាធរមានកាលពីថ្ងៃពុធ(ទី២៧ខែវិច្ឆិកា) ត្រូវបានរំលោភបំពាន បន្ទាប់ពីមានការបាញ់ផ្លោងនៅភាគខាងត្បូងប្រទេសលីបង់។ អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារទៅលើក្រុមជនសង្ស័យ ដែលបានចូលទៅក្នុងតំបន់ព្រំដែន បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។

Update៖ លោក Gideon Saar មានជំនឿថា មេរិកនឹងដាក់ទណ្ឌកម្មលើតុលាការ ICC ជុំវិញចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល!

លោក Gideon Saar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានបង្ហាញថា អាមេរិកនឹងដាក់ទណ្ឌកម្ម ទៅលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការចេញដីកាចាប់ខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិ។ ប្រភពពីសារព័ត៌មានសារព័ត៌មាន Reuters។

Update៖ កងទ័ពលីបង់ចោទប្រកាន់អ៊ីស្រាអែល ថាបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់!

កងទ័ពលីបង់បានចោទប្រកាន់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍(ទី២៨ខែវិច្ឆិកា)ថាបានបំពានម្តងហើយម្តងទៀតនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ។

Exit mobile version