Blog

Update៖ អ្នកដែលស្លាប់ក្នុងគ្រោះថ្នាក់បាក់រលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋដូមីនីក បានកើនដល់៩៨នាក់!

អាជ្ញាធរនៅក្នុងសាធារណរដ្ឋដូមីនីក នៅថ្ងៃពុធ ទី៩ ខែមេសា បានឱ្យដឹងថាគ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយ បានសម្លាប់មនុស្សយ៉ាងហោច ៩៨នាក់ ក្នុងនោះរួមមាន តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ អភិបាលខេត្តម្នាក់ និងអតីតកីឡាករ Baseball ម្នាក់ផងដែរ។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ អាមេរិក នឹងគ្មានការលើកលែង ដល់ប្រទេសណាមួយឡើយ ពាក់ព័ន្ធវិធានការដំឡើងពន្ធគយ!

កាលពីថ្ងៃទី៨ ខែមេសា តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយ.របស់សហរដ្ឋអាមេរិក។

Update៖ រដ្ឋាភិបាលលោក ត្រាំ ប្រកាសយកពន្ធ ពីប្រទេសចិន រហូតដល់១០៤% ឯណោះ!

ប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤%ទៀត លើទំនិញទាំងអស់ពីប្រទេសចិន ចាប់ពីថ្ងៃពុធនេះតទៅ.អញ្ចឹងរាល់ទំនិញទាំងអស់ ដែលមកពីចិន នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់១០៤%។

សម្តេចធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន KIMOU ENVIRONMENTAL HOLDING ចូលជួប!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមេសា បានអនុញ្ញាតឱ្យ លោក ZHANG Lianghong ប្រធានក្រុមហ៊ុន KIMOU ENVIRONMENTAL HOLDING LIMITED…

កម្ពុជារំពឹងទុកថា នឹងរក្សាកំណើនសេដ្ឋកិច្ច ៦.១% ក្នុងឆ្នាំ២០២៥ និង៦.២% ក្នុងឆ្នាំ២០២៦!

(ភ្នំពេញ)៖ កម្ពុជាត្រូវបានរំពឹងថា នឹងរក្សាកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និង២០២៦។ ដោយជំរុញតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។ ប្រភពពីសារព័ត៌មានសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន!

(ភ្នំពេញ)៖ កាលពីព្រឹកទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យ​អនុវត្តន៍​​ជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគ​ឦសាន។

Update៖ Apple ធ្លាក់ចុះភាគហ៊ុន១៩%ដែលនាំឱ្យខាតបង់តម្លៃទីផ្សារប្រមាណ៦៣៨ពាន់លានដុល្លារ!

ក្រុមអ្នកវិភាគបាននិយាយថា Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដែលប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ Apple បានធ្លាក់ចុះភាគហ៊ុន ១៩% ដែលនាំឱ្យខាតបង់តម្លៃទីផ្សារប្រមាណ៦៣៨ពាន់លានដុល្លារ។

Update៖ ក្រុមហ៊ុនMicrosoft បានរងការចោទប្រកាន់ថាមានចេតនាគាំទ្រដល់កងទ័ពអ៊ីស្រាអែល!

ក្រុមហ៊ុន Microsoft កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយសារតែការចោទប្រកាន់ថា គាំទ្រដល់យោធាអ៊ីស្រាអែល តាមរយៈសេវាកម្មCloud និង Artificial Intelligence (AI) បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។

Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់ ៣.៦៤៥នាក់!

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងកាលពីខែមុននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់3,645 នាក់ ខណៈដែលប្រទេសនានាបានបញ្ជូនជំនួយមនុស្សធម៌ថ្មីៗកាលពីថ្ងៃអង្គារ(ទី៨ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។ ការរញ្ជួយដីកាលពីថ្ងៃទី 28 ខែមីនាក៏បានធ្វើឱ្យមនុស្ស 5,017 នាក់បានរងរបួសនិង 148 នាក់ទៀតកំពុងបាត់ខ្លួនគិតត្រឹមថ្ងៃអង្គារនេះបើយោងតាមសារព័ត៌មានស៊ីនហួ។

សម្តេចធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភាគឦសាន!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ(ទី៩ ខែមេសា)សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភាគឦសាន។

Exit mobile version