Blog

សម្តេចធិបតី ថ្លែងថាកម្ពុជានឹងលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាភាគីថៃ ព្រមឬមិនព្រមក៏ដោយក៏កម្ពុជា នៅតែលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដដែល ដើម្បីកុំឱ្យក្រុមជ្រុលនិយមនៃប្រទេសទាំងពីរនៅតែយកបញ្ហានេះមកញុះញង់បន្តទៀត។

សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាជាតិ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ រដ្ឋសភា នៃព្រះរាជាណាចក្រម្ពុជា ព្រឹទ្ធសភា និងរដ្ឋសភា បានរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ…

Update៖ រុស្ស៊ី ប្រើកាំជ្រួចវាយប្រហារលើអ៊ុយក្រែន ស្លាប់១២នាក់និងរបួសជាង៦០នាក់! 

អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ(ទី១ខែមិថុនា) បាននិយាយថា យ៉ាងហោចណាស់ទាហាន១២នាក់ត្រូវបានស្លាប់ និងជាង៦០នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥៤.៤១៨នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,418នាក់។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៥០នាក់និងរបួស២០០នាក់! 

ក្រសួងសុខាភិបាលបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត 50នាក់បានស្លាប់ និងជាង200 នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យ(ទី១ខែមិថុនា)នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលកំពុងស្វែងរកជំនួយមនុស្សធម៌នៅ al-Mawasi ភាគខាងលិចនៃទីក្រុង Rafah ភាគខាងត្បូងនៃ Gaza។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៥

កម្ពុជា នឹងប្រជុំជាមួយភាគីថៃដើម្បីវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ទី១ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថាកម្ពុជាត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយគ្នានេះ កម្ពុជារក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន…

Update៖ ក្នុងអំឡុងពេលអបអរជ័យជម្នះរបស់ក្លឹបParis Saint-Germainនៅប្រទេសបារាំង ស្លាប់២នាក់និងចាប់ខ្លួន៥៥៩នាក់!

នៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ក្រសួងមហាផ្ទៃបារាំង ប្រកាសថាមនុស្សពីរនាក់បានស្លាប់ និង៥៥៩នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង ក្នុងអំឡុងពេលនៃការប្រារព្ធពិធីជ័យជម្នះរបស់ក្លឹប Paris Saint-Germain (PSG) លើក្រុម Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions…

Update៖ បាក់រលំស្ពានចំនួន២កន្លែងក្នុងប្រទេសរុស្ស៊ីជាប់ព្រំដែនជាមួយអ៊ុយក្រែន!

នៅថ្ងៃអាទិត្យ(ទី១ខែមិថុនា) អាជ្ញាធររុស្ស៊ីបានឱ្យដឹងថា មានហេតុការណ៍បាក់រលំស្ពានចំនួន២កន្លែងនៅតំបន់២ផ្សេងគ្នា ជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។

Update៖ ចិន ព្រមានអាមេរិកកុំឱ្យលូកដៃជុំវិញបញ្ហាកោះតៃវ៉ាន់!

នៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ចិនបានព្រមានអាមេរិកថា មិនគួរលេងជាមួយភ្លើងឡើយ ជុំវិញបញ្ហាតៃវ៉ាន់ហើយបានសម្តែងការតវ៉ាផ្លូវការចំពោះទីក្រុងវ៉ាស៉ីនតោន ជុំវិញការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth នៅឯកិច្ចប្រជុំសន្តិសុខក្នុងប្រទេសសិង្ហបុរី។