Blog

Update៖ ឃុំខ្លួនអ្នកសារព័ត៌មាន២នាក់ ពីបទហិង្សា ដែលផ្ដើមចេញពីវង់ល្បែងនៅស្រុកល្វាឯម ធ្វើឱ្យអ្នកកាសែតផ្សេងទៀតសម្ដែងការសោកស្ដាយ!

(កណ្ដាល)៖ លោកស្រី មៀច សិទ្ធការរ្យដេស៊ីការ្យ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១២.០៥.២០២៤ ម្សិលមិញ។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៨នាក់ទៀត!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ការវាយបករបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស28នាក់ និង69នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។ ក្រសួងបន្តថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន 34,971 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំង ពីខែតុលា ឆ្នាំមុន។

រដ្ឋាភិបាលនៃប្រទេសឡាវ បានប្រគល់សត្វដំរី ចំនួន២ក្បាល ជូនដល់កម្ពុជា!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម“ភ្នំតាម៉ៅ”ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

ជំនន់ទឹកភ្លៀង នៅប្រទេសប្រេស៊ីល បណ្ដាលឱ្យស្លាប់ និងរបួស១២៧ នាក់!

អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា៖ ជំនន់ទឹកភ្លៀង នៅក្នុងប្រទេសប្រេស៊ីល បណ្ដាលឱ្យមនុស្សចំនួន១២៧នាក់ ស្លាប់និងរបួស។ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលកំពុងប៉ះពាល់ដល់រដ្ឋភាគខាងត្បូងនៃទីក្រុង Rio Grande do Sul ចាប់តាំងពីសប្តាហ៍មុនមក។ ការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិកំពុងកើនឡើងជាលំដាប់។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៤.៩៧១នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុនរហូតពេលនេះ..!។ បណ្ដាលឱ្យ ជនជាតិប៉ាឡេស្ទីន ស្លាប់ចំនួន 34,971 នាក់និងរបួសចំនួន 78,641នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Update៖ ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែក នៅប្រទេសកុងហ្គោ បានកើនដល់៣៥នាក់!

អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា៖ ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)បានកើនឡើងដល់ 35នាក់។

Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកេនយ៉ា បានកើនដល់២៦៧នាក់!

អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងប្រទេសកេនយ៉ាក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ បានឆក់យកជីវិតមនុស្ស 267 នាក់ហើយ។

ដំណឹងថ្ងៃទី១២នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១២.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១១.០៥.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។

Update៖ អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន ស្លាប់មនុស្ស៩នាក់ និងរបួសជាច្រើននាក់!

ក្រសួងការពារជនស៊ីវិល នៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាសកាលពីថ្ងៃសៅរ៍ថា៖ សាកសពចំនួន9នាក់ត្រូវបានរកឃើញ ។

Exit mobile version