Blog
Breaking៖ ចាប់ខ្លួនមនុស្ស១០០នាក់នៅទូទាំងប្រទេសបារាំង ក្រោមសកម្មភាពBlock Everything!
នៅថ្ងៃពុធទី១០ខែកញ្ញា ប្រទេសបារាំង បានប្រឈមមុខនឹងភាពតានតឹងនយោបាយខ្លាំង ក្រោយចលនាបាតុកម្មBlock Everythingបានចាប់ផ្តើមនៅទូទាំងប្រទេស។ ប្រភពពីសារព័ត៌មាន Anadolu Agency។ ទូរទស្សន៍ BFM TV បានរាយការណ៍ថាមនុស្សប្រហែល 200 នាក់ត្រូវបានចាប់ខ្លួន ដោយចំនួន 132…
Breaking៖ ជំនន់ទឹកភ្លៀងនៅកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី ស្លាប់៦នាក់!
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ និងជាច្រើនទៀតត្រូវបានជម្លៀសចេញ។ ប្រភពពីសារព័ត៌មានCNAនៅថ្ងៃទី១០ខែកញ្ញា។ លោក I Nyoman Sidakarya ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះកោះបាលី បានប្រាប់ថា ភ្លៀងចាប់ពីល្ងាចថ្ងៃអង្គារ ដល់ព្រឹកថ្ងៃពុធ…
Breaking៖ ប៉ូឡូញ បាញ់ទម្លាក់ដ្រូនរុស្ស៊ី បន្ទាប់ពីរំលោភដែនអាកាសខ្លួន!
នៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2025 រដ្ឋាភិបាលប៉ូឡូញ បានបញ្ជាក់ថា ដ្រូនរបស់រុស្ស៊ីជាច្រើន បានរំលោភចូលមកក្នុងដែនអាកាសប៉ូឡូញ និងត្រូវបានបាញ់ទម្លាក់ភ្លាមៗ ដោយមានជំនួយពីកងកម្លាំងអាកាសនិងដែនអាកាសនៃអង្គការណាតូ។ ប្រភពពីសារព័ត៌មានAP។ ការកើតហេតុនេះ ត្រូវបានហៅថា ជាសកម្មភាពឈ្លានពានរបស់រុស្ស៊ី ដែលកើតឡើងកណ្តាលពេលវាយប្រហារតាមអាកាសយ៉ាងធំលើប្រទេសអ៊ុយក្រែន។…
Breaking៖ បាតុកម្មនៅនេប៉ាល់ ឈានដល់ដុតបំផ្លាញអគាររដ្ឋ.ផ្ទះ និងប្រើអំពើហិង្សា លើមន្ត្រីរដ្ឋាភិបាល!
ការតវ៉ានៅក្នុងប្រទេសនេប៉ាល់ នៅដើមសប្តាហ៍នេះ បង្ហាញពីទំហំនៃការខកចិត្ត របស់យុវជន ជាមួយនឹងការខ្វះឱកាស នៅក្នុងប្រទេស។ ខណៈដែលពួកគេ បានឈានទៅដល់ការប្រឈមកាន់តែខ្លាំងចំពោះរដ្ឋាភិបាល។ ប្រភពពីAP។ យុវជនប្រហែលមួយភាគប្រាំ កំពុងអត់ការងារធ្វើ ដែលវាផ្ទុយពីក្រុមមនុស្សជាក្មេងៗ នៃកូនចៅឥស្សរជន នយោបាយហាក់ដូចជា រស់នៅដ៏ប្រណីត និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៅវិញ។…
Breaking៖ កិច្ចប្រជុំGBCនៅខេត្តកោះកុង កម្ពុជា.ថៃ ប្តេជ្ញាម៉ឺងម៉ាត់ ក្នុងការអនុវត្តឱ្យបានពេញលេញនូវប្រសិទ្ធភាពទំនាក់ទំនង!
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពី លទ្ធផលនៃកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកទី១០.០៩.២០២៥ ។ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១:១៥នាទី នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍…
Breaking៖ ការបំផ្ទុះនៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ស្លាប់៨នាក់!
យ៉ាងហោចណាស់មនុស្ស8នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទទី៨ខែកញ្ញា។ ប្រភពពីសារព័ត៌មានAnadolu Agency។ អ្នកនាំពាក្យរដ្ឋាភិបាលខេត្តលោក Abdul Malik Osama បាននិយាយកាលពីថ្ងៃអង្គារថា ការបំផ្ទុះដ៏សាហាវនេះបានកើតឡើងនៅក្នុងផ្ទះមួយក្នុងស្រុក Balablok នៃខេត្ត Farah ដោយបន្ថែមថាជនរងគ្រោះរួមមានប្តីប្រពន្ធ និងកូនប្រាំមួយនាក់។ ទោះជាយ៉ាងណា អាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ៕
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦៤.៦០៥នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីអង្គារ៍(ទី៩ខែកញ្ញា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៨៣នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 64,605នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៨៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស២២៣នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 163.319នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
Breaking៖ រុស្ស៊ី វាយប្រហារលើតំបន់Donetskរបស់ប្រទេសអ៊ុយក្រែន ស្លាប់២៣នាក់!
កាលពីថ្ងៃអង្គារទី៩ខែកញ្ញា ប្រទេសអ៊ុយក្រែន បាននិយាយថាមនុស្សយ៉ាងហោចណាស់23 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើភូមិមួយក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេស។ ប្រភពពីសារព័ត៌មានAANews។ អភិបាលក្រុង Lyman លោក Oleksandr Zhuravlev បានប្រាប់ទូរទស្សន៍សាធារណៈជាតិរបស់អ៊ុយក្រែន Suspilne ថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល…
Breaking៖ អ៊ីស្រាអែល វាយប្រហារតាមអាកាសសំដៅលើមេដឹកនាំក្រុមហាម៉ាស់នៅកាតា!
ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2025 សំឡេងផ្ទុះខ្លាំងៗបានរំញោចទីក្រុងដូហា បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសសំដៅលើមេដឹកនាំក្រុមហាម៉ាស់នៅកាតា កាលពីថ្ងៃអង្គារ ដោយពង្រីកសង្រ្គាមចេញក្រៅតំបន់ហ្គាហ្សាដល់រដ្ឋឈូងសមុទ្រ។ ប្រភពពីសារព័ត៌មាន Reuters។ មន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា ការវាយប្រហារនេះមានគោលដៅទៅលើមេដឹកនាំកំពូលរបស់ហាម៉ាស់រួមទាំងលោក Khalil al-Hayya ដែលជាប្រធានហាម៉ាស់និរទេស និងជាអ្នកចរចាអំពីបទឈប់បាញ់។…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…