Blog

Update៖ ប្រតិបត្តិការយោធាអ៊ីស្រាអែល បានសម្លាប់ឈ្លើយសឹក២០នាក់នៅតំបន់ហ្គាហ្សា! 

យោងតាមការស៊ើបអង្កេតរបស់Haaretz បានឱ្យដឹងថា ការប្រតិបត្តិការរបស់យោធាអ៊ីស្រាអែលបានធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតចំពោះឈ្លើយសឹកយ៉ាងតិច54 នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលក្នុងនោះ 20 នាក់ត្រូវបានសម្លាប់ នេះបើយោងតាមការស៊ើបអង្កេតរបស់ Haaretz ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ(ទី៣០ខែឧសភា)។

សម្តេចតេជោ ថ្លែងថាពួកជ្រុលនិយមថៃចូលមកជេរប្រមាថក្នុងហ្វេប៊ុកផេកផ្លូវការរបស់សម្តេច!

(ភ្នំពេញ)៖ ក្រោយការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ បណ្តាលឲ្យពលទាហានម្នាក់ស្លាប់ កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថានៅក្នុង Facebook របស់សម្តេចត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ។សម្តេចតេជោ បានបញ្ជាក់ទៀតថាការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥៤.៣២១នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រ(ទី៣០ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧២នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,321នាក់។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣១ខែឧសភាដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ដល់ឧសភាដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៥

Update៖ កូរ៉េខាងត្បូង បានធ្វើការបោះឆ្នោតស្រង់មតិសម្រាប់ការបោះឆ្នោតប្រធានាធិបតីខែមិថុនាខាងមុខនេះ!

កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍(ទី២៩ខែឧសភា) បានឃើញកំណត់ត្រាបោះឆ្នោតមុនដំបូងនៅថ្ងៃដំបូងនៃការបោះឆ្នោតរយៈពេលពីរថ្ងៃដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់អតីតប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីច្បាប់អាជ្ញាសឹកបរាជ័យ។ ប្រភពពីសារព័ត៌មានAANews។ ការិយាល័យបោះឆ្នោតក្នុងរដ្ឋធានីសេអ៊ូលមានមនុស្សច្រើនកុះករចាប់តាំងពីការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង 6 ព្រឹកម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍ (2100GMT ថ្ងៃពុធ) ។ បេក្ខជន គណបក្ស ប្រជាធិបតេយ្យ…

ក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ថ្នាក់ដឹកនាំថាជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា!

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធនចំពោះការចោទប្រកាន់នានាពីក្រុមប្រឆាំងនៅក្រៅប្រទេសថា ឯកឧត្ដមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួន មានការជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា។

Update៖ លោកElon Musk នឹងបញ្ចូនយានអវកាស Starship ដែលគ្មានមនុស្សបើកជាលើកដំបូងទៅកាន់ភពអង្គារ!

២ថ្ងៃ បន្ទាប់ពីការបរាជ័យក្នុងការសាកល្បងយានអវកាសថ្មី សម្រាប់ការធ្វើដំណើរទៅភពអង្គារ Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោករំពឹងថាយាននេះនឹងអាចធ្វើដំណើរជាលើកដំបូងដោយគ្មានមនុស្សបើក ទៅកាន់ភពអង្គារនៅចុងឆ្នាំក្រោយ។

Update៖ ឃាត់ខ្លួនលោក ហង្ស​ សំណាង​ រួមនិងមនុស្ស២នាក់ទៀត ករណីផលិតវីដេអូ អំពីបញ្ហាព្រំដែន!

(ភ្នំពេញ)៖ នគរបាល​ស្រុក​កំពង់​រោទ៍​ ខេត្ត​ស្វាយរៀង កាលពីព្រឹក​ទី៣០.០៥.២០២៥ បានឃាត់ខ្លួនមនុស្ស៣នាក់​ ពាក់​ពព័ន្ធការផលិតវីដេអូ ​ក្លែងឯកសណ្ឋានកងទ័ព​ និងធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត.!។

ឯកឧត្តម ហ៊ីង ប៊ុនហៀង ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅក្បែរព្រំដែន!

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស រួមជាមួយនាយទាហាន នាយទាហានរងជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ព្រឹន្ទបាលឯក សួន រ៉ោន។

សម្តេចតេជោ ដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយ ក្នុងសម្ព័ន្ធភាព ២៨គណបក្ស!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ប្រធានគណបក្សនយោបាយ​ក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៨ចូលរួម។