Blog

Update៖ ឃាត់ខ្លួនលោក ហង្ស​ សំណាង​ រួមនិងមនុស្ស២នាក់ទៀត ករណីផលិតវីដេអូ អំពីបញ្ហាព្រំដែន!

(ភ្នំពេញ)៖ នគរបាល​ស្រុក​កំពង់​រោទ៍​ ខេត្ត​ស្វាយរៀង កាលពីព្រឹក​ទី៣០.០៥.២០២៥ បានឃាត់ខ្លួនមនុស្ស៣នាក់​ ពាក់​ពព័ន្ធការផលិតវីដេអូ ​ក្លែងឯកសណ្ឋានកងទ័ព​ និងធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត.!។

ឯកឧត្តម ហ៊ីង ប៊ុនហៀង ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅក្បែរព្រំដែន!

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស រួមជាមួយនាយទាហាន នាយទាហានរងជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ព្រឹន្ទបាលឯក សួន រ៉ោន។

សម្តេចតេជោ ដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយ ក្នុងសម្ព័ន្ធភាព ២៨គណបក្ស!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ប្រធានគណបក្សនយោបាយ​ក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៨ចូលរួម។

សុន្ទរកថាសម្តេចធិបតី ក្នុងវទិកានីកកេស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទបញ្ហាប្រឈមរបស់អាស៊ី!

(ជប៉ុន)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងវទិកានីកកេស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទ បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់។

Update៖ លោកយ៉ាហ៊ូ ទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា តាមការទាមទាររបស់អាមេរិក!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៩ខែឧសភា)ថា លោកបានទទួលយកការគ្រោងទុករបស់បេសកជនមជ្ឈិមបូព៌ាលោក Steve Witkoff សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះដូរអ្នកទោស។

ឯកឧត្តម ហ៊ុន ម៉ានិត នាំយកអំណោយចែកជូនពលរដ្ឋ១១៩គ្រួសារ ដែលបានចល័តនៅតំបន់ព្រំដែន!

(ព្រះវិហារ)៖ នៅព្រឹកទី៣០.០៥.២០២៥ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

Update៖ ក្រុមហាម៉ាស់ថា ខ្លួនបានទទួលសំណើថ្មីពីអ្នកសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

ក្រុមតស៊ូប៉ាឡេស្ទីន Hamas បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍(ទី២៩ខែឧសភា)ថា ខ្លួនបានទទួលសំណើថ្មីពីអ្នកសម្រុះសម្រួលសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះដូរអ្នកទោស។

ភាគីកម្ពុជា នឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ!

(ភ្នំពេញ)៖ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញជំនួបចរចាររវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២។

ក្នុងជំនួបជាមួយសម្ដេចធិបតី អង្គការពាណិជ្ជកម្មប្រទេសជប៉ុនប្រកាសបន្តជំរុញការវិនិយោគនៅកម្ពុជា!

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External…

Update៖ សហភាពអឺរ៉ុប ប្រកាសដកទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសស៊ីរី! 

ក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃពុធ(ទី២៨ខែឧសភា)បានប្រកាសពីការដកទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសស៊ីរីដោយអនុម័តកិច្ចព្រមព្រៀងនយោបាយថ្មីៗនេះដែលបានសម្រេចកាលពីថ្ងៃទី 20 ឧសភា។