Blog

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣១,៣៤១នាក់!

ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល បានកើនឡើងដល់ ៣១,៣៤១នាក់។

លោក ថាក់ស៊ីន បង្ហាញមុខជាសាធារណៈលើកដំបូង ចាប់តាំងពីត្រូវបានដោះលែង!

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅទស្សនាប្រាសាទ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ។ ចាប់តាំងពីត្រូវបានដោះលែង ឱ្យរួចពីពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។

Update៖ សម្ដេចប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ ឧកញ៉ាពីលោកស្រី ឡេង ចាន់ណា!

(ភ្នំពេញ)៖ នៅទីបំផុត.លោកស្រីឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក។ ត្រូវបានប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ជា«ឧកញ៉ា»។

ចិន ព្រមានអាមេរិក កុំឱ្យបិទកម្មវិធី TikTok របស់ខ្លួន!

ក្រុងប៉េកាំង បានព្រមាន កាលពីថ្ងៃពុធថា ការហាមឃាត់ដែលបានស្នើឡើងលើកម្មវិធីចែករំលែកវីដេអូ TikTok ដែលគ្រប់គ្រងដោយចិន នឹង “ត្រឡប់មកខាំសហរដ្ឋអាមេរិកវិញដោយជៀសមិនរួច” ។

ដំណឹងថ្ងៃទី១៤នេះ ពុំមានឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៤.០៣.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៣.០៣.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។

ការបំផ្ទុះគ្រាប់បែក នៅរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឱ្យសមាជិកSWATរបួស១៦នាក់!

យោងតាមអាជ្ញាធរ បានឱ្យដឹងថា សមាជិកចំនួន16 នាក់នៃក្រុម SWAT របស់នាយកដ្ឋានតម្រួត Orange County បានរងរបួសកាលពីរសៀលថ្ងៃពុធ នៅក្នុងការផ្ទុះមួយនៅឯកន្លែង បណ្តុះបណ្តាល FBI នៅ Irvine ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង។

Update៖ អ៊ុយក្រែនប្រើដ្រូនវាយប្រហារ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី បណ្ដាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ!

កាលពីថ្ងៃពុធ អ៊ុយក្រែន បានប្រើដ្រូនវាយប្រហារ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាលើកទី២។ បណ្តាលឱ្យឆេះ រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត របស់ Rosneft។

Update៖ សហភាពអឺរ៉ុប នឹងផ្ដល់ជំនួយយោធាដល់ អ៊ុយក្រែនចំនួន៥.៤៨ពាន់លានដុល្លារ!

បណ្តាប្រទេស នៃសហភាពអឺរ៉ុប យល់ព្រមផ្តល់ ប្រាក់ចំនួនប្រាំពាន់លានអឺរ៉ូ (5.48 ពាន់លានដុល្លារ) សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន។

Update៖ រុស្ស៊ីវាយប្រហារ​ប្រព័ន្ធ​ការពារ​ដែនអាកាស និងឧទ្ធម្ភាគចក្រយោធា២គ្រឿងរបស់​អ៊ុយក្រែន! 

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា ខ្លួនបានវាយប្រហារ លើប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិក និងបានទម្លាក់ឧទ្ធម្ភាគចក្រយោធាពីរគ្រឿង នៅក្នុងតំបន់ Kharkiv របស់ប្រទេសអ៊ុយក្រែន។

Update៖ តុលាការឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ដោយចោទប្រកាន់ចំនួន៣បទល្មើស!

(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប កាលពីយប់ទី១៣.០៣.២០២៤.បានសម្រេច ចេញដីកាឃុំខ្លួន លោកស្រីឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក និងបក្ខពួក២នាក់ទៀត.ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន..!។