Blog

Update៖ ទ័ពអាមេរិក-អង់គ្លេស និងបារាំង បាញ់ទម្លាក់ដ្រូនរបស់ក្រុមហ៊ូទី ២៨គ្រឿង!

កងកម្លាំងអាមេរិក បារាំង និងអង់គ្លេស បានបាញ់ទម្លាក់យន្ដហោះដ្រូនជាច្រើនគ្រឿង ក្នុងតំបន់សមុទ្រក្រហម កាលពីសៅរ៍ ទី០៩ ខែមីនា។

ប្រទេសស្រីលង្កា រឹបអូសទូកនេសាទឥណ្ឌា៣គ្រឿង និងចាប់អ្នកនេសាទ២២នាក់ នៅក្នុងដែនទឹករបស់ខ្លួន!

កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសស្រីលង្កា បានរឹបអូសទូកនេសាទឥណ្ឌាចំនួនបី និងចាប់អ្នកនេសាទឥណ្ឌាចំនួន 22នាក់។

លោកស្រី ឈិន សុគន្ធារី អះអាងថាៈ អាជ្ញាធរខណ្ឌព្រែកព្នៅ ធ្វើរបាយការណ៍កុហក់ថ្នាក់ដឹកនាំ ដើម្បីចេញអនុក្រឹត្យ កាត់ឆ្វៀលដីគាត់២០ហិកតា ឱ្យទៅបុគ្គលផ្សេង!

(ភ្នំពេញ)៖ ទំនាស់ដីធ្លីទំហំជាង ២០ហិកតា ត្រង់ចំណុច”បឹងតាមោក.បឹងកប់ស្រូវ”ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងក្លាយជាប្រធានបទក្ដៅ នៅលើបណ្ដាញសង្គម…!។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៨៥នាក់ទៀត!

ក្រសួងសុខភាព របស់ដែនដីបាននិយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន 85នាក់ត្រូវបានសម្លាប់ និង 130 នាក់ផ្សេងទៀត បានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

ខ្មាន់កាំភ្លើង​១ក្រុម ចាប់ជំរិត​និស្សិត​ឥស្លាម​១១នាក់រួមនិងស្ដ្រីម្នាក់ នៅ​ប្រទេសនី​ហ្សេ​រី​យ៉ា​!

យោងតាមមន្ត្រីសាលាម្នាក់ បានឱ្យដឹងថា ចោរប្រដាប់អាវុធ១ក្រុម បានចាប់ជំរិតសិស្សឥស្លាមជាង 11នាក់ និងស្ត្រីម្នាក់ នៅភាគពាយ័ព្យ នៃប្រទេសនីហ្សេរីយ៉ា។

Update៖ អាល្លឺម៉ង់ អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់នៅ​តំបន់ហ្គាហ្សា ក្នុង​អំឡុង​ខែ​រ៉ាម៉ាដាន!

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃអាទិត្យ បានអំពាវនាវ ឱ្យមានបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងអំឡុងខែដ៏វិសុទ្ធ របស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដើម្បីអាចផ្តល់ការផ្គត់ផ្គង់សង្គ្រោះជីវិត ដល់ជនស៊ីវិលប៉ាឡេស្ទីន។

ស្ថានភាពអាកាសធាតុ នៅកម្ពុជាសម្រាប់ ថ្ងៃទី១១.០៣.២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១១.០៣.២០២៤ បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី អញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ!

(ភ្នំពេញ)៖ នៅព្រឹកទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១។ វេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

អភិបាលស្រុកសង្គមថ្មី អំពាវនាវដល់ពលរដ្ឋ សូមកុំនាំគ្នារំលោភចូលកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់!

(ព្រះវិហារ)៖ លោក ស៊ាប កែវជីវា អភិបាលស្រុកសង្គមថ្មី និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកសង្គមថ្មី រួមនិងបងប្អូនប្រជាពលរដ្ឋចំណាកស្រុកមួយចំនួនទៀត សូមកុំជឿតាមការញុះញុង់ របស់ជនអគតិ ដែលប្រកាស អោយបង ប្អូនប្រជាពលរដ្ឋ ចូលកាប់ទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដែលបានចុះបញ្ជីរួចហើយ…

Update៖ បណ្ដេញលោក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ចេញពីក្របខ័ណ្ឌ ក្រោយល្បីរឿងយកលុយរត់ការចូលប៉ូលីសជាង៤ម៉ឺនដុល្លារ!

(ស្វាយរៀង)៖ នៅទីបំផុតលោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ត្រូវបានក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ។ -នេះបើយោងតាម ប្រកាសស្ដីពីការបណ្ដេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១.០៣.២០២៤។