Blog

Update៖ អឺរ៉ុប នឹងផ្តល់ជំនួយ៣.៨ពាន់លានដុល្លារដល់អ៊ុយក្រែន! 

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តជំនួយហិរញ្ញវត្ថុបន្ថែមចំនួន 3.5 ពាន់លានអឺរ៉ូ (3.8 ពាន់លានដុល្លារ) ជាជំនួយឥតសំណង និងប្រាក់កម្ចីដល់អ៊ុយក្រែន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃចន្ទ(ទី១៧ខែមីនា)។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៨ខែមីនាដល់ទី២០ឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥។

Update៖ អាមេរិក អំពាវនាវឱ្យកូរ៉េខាងត្បូងបើកទីផ្សារបន្ថែមទៀតនៅក្នុងវិស័យកសិកម្មនិងបច្ចេកវិទ្យា!

កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង និយាយថាអាមេរិកបានអំពាវនាវឱ្យកូរ៉េខាងត្បូងបើកទីផ្សារបន្ថែមទៀតជាពិសេសនៅក្នុងវិស័យកសិកម្មនិងបច្ចេកវិទ្យា។ ប្រភពពីសារព័ត៌មានរ៉យទ័រ។ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Cheong In-kyo កំពុងវិលត្រលប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលគាត់បានស្នើសុំសមភាគីអាមេរិកលោក Jamieson Greer ឱ្យលើកលែងចេញពីវិធានការពន្ធគយទៅលើប្រទេសរបស់លោកប្រសិនបើវិធានការទាំងនោះចូលជាធរមានក្នុងខែមេសាខាងមុខនេះ។ ប៉ុន្តែលោករំពឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់…

Update៖ លោក ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង២០០នាក់ចេញពីអាមេរិក!

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីអាមេរិក ទៅកាន់ពន្ធនាគារដ៏ធំមួយក្នុងប្រទេសអែលសាវ៉ាឌ័រ បើទោះជាមានការជំទាស់ពីចៅក្រមសហព័ន្ធម្នាក់ក៏ដោយ។

Update៖ ប្រជាជនហ្វីលីពីនប្រហែល២០.០០០នាក់ ធ្វើបាតុកម្មទាមទារឱ្យដោះលែងលោកDuterte!

កាលពីថ្ងៃអាទិត្យ(ទី១៦ ខែមីនា) ប្រជាជនហ្វីលីពីនដែលជាអ្នកគាំទ្រលោក Rodrigo Duterte ប្រហែលជា ២០.០០០នាក់ បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao នៃប្រទេសហ្វីលីពីន ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង ព្រមទាំងធ្វើមាតុភូមិនិវត្តន៍អតីតប្រធានាធិបតីរូបនេះ ដែលកំពុងប្រឈមមុខនឹងសវនាការ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC…

Update៖ សារព័ត៌មានVOA ប្រកាសបញ្ឈប់បុគ្គលិកនឹងផ្អាកការផ្សាយជាបណ្ដោះអាសន្ន!

កាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា) បុគ្គលិកពេញម៉ោងទាំងអស់នៅ Voice of America (VOA) ដែលជាកម្មវិធីផ្សាយអន្តរជាតិដ៏ធំបំផុតដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានគេជូនដំណឹងថា ពួកគេត្រូវបានដាក់ឱ្យឈប់សម្រាកផ្នែករដ្ឋបាលបណ្ដោះអាសន្ន។

ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ កាលពីម្សិលមិញ បណ្ដាលឱ្យខូចខាតផ្ទះចំនួន១៥៦ខ្នងនៅខេត្តក្រចេះ!

(ក្រចេះ)៖ ផ្ទះប្រជាពលរដ្ឋចំនួន១៥៦ខ្នង នៅខេត្តក្រចេះ បានរងខូចខាតធ្ងន់ស្រាល បន្ទាប់ពីជួបហេតុការណ៍ភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។

Update៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះក្លឹបរាត្រី នៅប្រទេសម៉ាសេដូនៀ បានកើនដល់៥៩នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា)ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះក្លឹបរាត្រី នៅក្រុង Kocani ភាគខាងកើតនៃប្រទេសម៉ាសេដូនៀ បានកើនឡើងដល់៥៩នាក់ហើយ និង១៥៥ នាក់ផ្សេងទៀតបានរងរបួស។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ West Bank បណ្តាលឲ្យជនជាតិប៉ាឡេស្ទីន២នាក់របួស!

ក្រុមគ្រូពេទ្យបាននិយាយថា ជនជាតិប៉ាឡេស្ទីនពីរនាក់បានរងរបួសដោយការបាញ់របស់កងទ័ពអ៊ីស្រាអែលនៅក្នុងការវាយឆ្មក់យោធានៅតំបន់ West Bank ដែលកាន់កាប់កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា)។

Update៖ ប្រទេសកាតានិងរុស្ស៊ី ជួបពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងសង្រ្គាមនៅអ៊ុយក្រែន!

កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា)ព្រះអង្គម្ចាស់ Emir Sheikh Tamim bin Hamad Al Thani របស់ប្រទេសកាតា បានជួបពិភាក្សាគ្នានៅទីក្រុង Doha ជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ី លោក Denis Manturov ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី…

Exit mobile version