Blog
Update៖ ឥណ្ឌា នឹងមិនដកបម្រាមលើក្រុមហ៊ុនចិនដែលចូលវិនិយោគក្នុងប្រទេស!
លោក V. Anantha Nageswaran ប្រធានទីប្រឹក្សា សេដ្ឋកិច្ចរបស់រដ្ឋាភិបាល បាននិយាយនៅថ្ងៃអង្គារ(ទី១១ ខែកុម្ភៈថា) ឥណ្ឌាប្រហែលជាមិនដកបម្រាមលើការ វិនិយោគរបស់ចិនចូលមកក្នុងប្រទេសនាពេលឆាប់ៗនេះឡើយ ដោយវាទាមទារឱ្យភាគីទាំងពីរយល់ពីការពឹងផ្អែក និងផលប្រយោជន៍ទៅវិញទៅមក។
Update៖ ក្រសួងយុត្តិធម៌អាមេរិក ណែនាំឲ្យទម្លាក់បទចោទលើលោកអភិបាលក្រុង New York!
កាលពីថ្ងៃចន្ទ(ទី១០ខែកុម្ភៈ)ក្រសួងយុត្តិធម៌អាមេរិក បានណែនាំដល់រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង New York ឱ្យទម្លាក់ការចោទប្រកាន់ពីបទពុករលួយ ប្រឆាំងអភិបាលក្រុង New York លោក Eric Adams ដោយអះអាងថា ករណីនេះកំពុងបង្អាក់ដែនសមត្ថកិច្ចរបស់លោក ក្នុងការអនុវត្តវិធាការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ របស់លោកប្រធានាធិបតី ដូណាល់…
Update៖ Elon Musk អះអាងថាអាមេរិកមានបំណងបញ្ជូនស្រោមអនាម័យតម្លៃ៥០លានដុល្លារទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប!
មហាសេដ្ឋី Elon Musk កាលពីថ្ងៃអង្គារ(ទី១១ខែកុម្ភៈ)បានការអះអាងថា សហរដ្ឋអាមេរិកមានបំណងបញ្ជូនស្រោមអនាម័យតម្លៃ 50លានដុល្លារទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ លោកត្រាំ និយាយថាទីភ្នាក់ងារឆ្លើយតបរបស់អាមេរិក កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត!
លោកDonald Trump បានប្រកាសកាលពីថ្ងៃអង្គារ(ទី១១ខែកុម្ភៈ)ថា ទីភ្នាក់ងារឆ្លើយតបរបស់សហព័ន្ធអាមេរិក “កំពុងស្ថិតក្រោមការត្រួតពិនិត្យ និងការស៊ើបអង្កេត”។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ ស្តេចហ្ស៊កដានី បដិសេធគំនិតលោក ត្រាំ ដែលតម្រូវឱ្យជនជាតិប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្គាហ្សា!
ព្រះអង្គម្ចាស់ Abdullah II បានបន្ទូលកាលពីថ្ងៃអង្គារ(ទី១១ខែកុម្ភៈ)ថា ទ្រង់ប្រកាន់ជំហរ ប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់ West Bank ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន។ ប្រភពពីសារព័ត៌មានAnadolu។
ជិៈម៉ូតូឌុបគ្នាដួលខ្ទាត ចូលក្រោមរថយន្ត កិនបែកលលាដ៍ក្បាលចេញខួរស្លាប់មួយរំពេច!
(ភ្នំពេញ)៖ នារីម្នាក់បានបែកក្បាលចេញខួរស្លាប់មួយរំពេច ខណៈជិៈម៉ូតូឌុបគ្នា តាមផ្លូវដួលខ្ទាតម្នាក់ចូលក្រោមរថយន្តត្រូវរថយន្តនោះបានកិនស្លាប់ភ្លាមៗ។ ហេតុការណ៍នោះបានកើតឡើងនៅ កាលពីវេលា នៅតាមផ្លូវ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
Update៖ ក្រុមហ៊ុន Lockheed Martin បង់ប្រាក់ចំនួន៣០លានដុល្លារ ពាក់ព័ន្ធតម្លៃខុសប្រក្រតីនៃ F-35!
ហ៊ុន Lockheed Martin បានយល់ព្រមបង់ប្រាក់ជិត 30លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ថា ខ្លួនគិតថ្លៃលើសមន្ទីរបញ្ចកោណ ក្នុងការផលិត និងថែទាំយន្តហោះចម្បាំងបំបាំងកាយ F-35 នេះបើយោងតាមក្រសួងយុត្តិធម៌។
តំណាងអយ្យការខេត្តត្បូងឃ្មុំ ចេញបំភ្លឺករណីដោះលែងអ្នកលក់កាំបិត.និងស្រាវជ្រាវរឿងលុយ៥.៥០០ដុល្លារ!
(ត្បូងឃ្មុំ)៖ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវ ពាក់ព័ន្ធករណីដែលល្បីថា ការដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន៥.៥០០ដុល្លារ។ -នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២.០២.២០២៥។
ក្រសួងបរិស្ថាន ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលថា ភ្លើងឆេះព្រៃផ្ដើមចេញពីកម្ពុជា!
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១២.០២.២០២៥ បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ ប្រទេសថៃ បានចុះផ្សាយថា “ភ្លើងឆេះព្រៃនៅកម្ពុជា ចេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់…
Update៖ នាយកក្រុមហ៊ុនOpenAI ចោទលោក Elon Muskថាបានព្យាយាមធ្វើឱ្យដំណើរការរបស់ក្រុមហ៊ុនយឺតយ៉ាវ!
នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានចោទប្រកាន់លោក Elon Musk កាលពីថ្ងៃអង្គារ(ទី១១ខែកុម្ភៈ)ពីការប៉ុនប៉ងធ្វើឱ្យថយចុះដំណើរការរបស់ក្រុមហ៊ុនរបស់គាត់ បន្ទាប់ពីការដេញថ្លៃរួមរបស់ក្រុមហ៊ុន Musk ដើម្បីទិញការគ្រប់គ្រង OpenAI ក្នុងតម្លៃ 97.4 ពាន់លានដុល្លារ។…