Blog
Update៖ UNព្រមាន ថាវិបត្តិអត់ឃ្លាននឹង កើនឡើងនៅប្រទេសស៊ូដង់ខាងត្បូង!
ប្រជាជនស៊ូដង់ខាងត្បូង នឹងជួបអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរនៅឆ្នាំក្រោយ ចាប់ពីខែមេសាតទៅ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់នៃការធ្វើចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀង (IPC) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់១៥នាក់ទៀត!
យោងតាមប្រភពវេជ្ជសាស្ត្របានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន 15នាក់ត្រូវបានសម្លាប់ ខណៈដែលកងទ័ពអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា)។ ប្រភពពីសារព័ត៌មានAnadolu នៅថ្ងៃអង្គារនេះ។
Update៖ រុស្ស៊ី បាញ់មីសុីលផ្លោងជាច្រើនគ្រាប់លើប្រទេសអ៊ុយក្រែន បណ្តាលឲ្យស្លាប់មនុស្ស៨នាក់!
អាជ្ញាធរក្នុងតំបន់ បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)ថាមីស៊ីលផ្លោងរបស់រុស្ស៊ីបានវាយប្រហារទៅលើអគារផ្ទះល្វែងខ្ពស់មួយនៅក្នុងទីក្រុង Sumy របស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សចំនួន8នាក់រួមទាំងកុមារផងដែរ។
សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែវិច្ឆិកា!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៩.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤
ចាប់ខ្លួន ក្រុមបងធំរហស្សនាមដើមពោធិ៍(DP)ក្រោយដេញកាប់យុវជន២នាក់!
(ភ្នំពេញ)៖ ក្រុមបងធំរហស្សនាមដើមពោធិ៍ ហៅកាត់ជាអក្សរអង់គ្លេស(DP)ដែល កន្លង មកតែងតែបង្កហិង្សាទៅលើអ្នកដទៃជាញឹកញាប់នោះស្រាប់តែនៅយប់ថ្ងៃបុណ្យអុំទូកថ្ងៃបង្ហើយបាននាំគ្នាជិះម៉ូតូច្រើនគ្រឿងដេញ កាប់ទៅលើយុវជន២នាក់ដែលកំពុងជិះម៉ូតូ ១ គ្រឿងឌុបគ្នាតាមផ្លូវពេលនោះបានធ្វើឲ្យ ជន រង គ្រោះភ័យហើយជិះម៉ូតូរត់ជ្រុលទៅបុក បង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ហើយក្រុមបងធំខាងលើនោះបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ។
ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល!
(ភ្នំពេញ)៖ ព្រឹកថ្ងៃច័ន្ទត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌិត ទីណា…
Update៖ បាតុកម្មទម្លាក់ នាយករដ្ឋមន្រ្តីបង់ក្លាដែស បណ្តាលឲ្យស្លាប់មនុស្សប្រហែល១៥០០នាក់!
កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា) មេដឹកនាំស្តីទីនៅបង់ក្លាដែស លោក Muhammad Yunus បានលើកឡើងថា មនុស្សសរុបប្រហែល១៥០០នាក់ បានស្លាប់អំឡុងការធ្វើបាតុកម្មទម្លាក់នាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ចេញពីអំណាច ក្នុងឆ្នាំនេះ។
Update៖ អ៊ីស្រាអែល ថ្កោលទោសសេចក្តីថ្លែងការណ៍UN ដែលថាសង្គ្រាមហ្គាហ្សាជាអំពើប្រល័យពូជសាសន៍!
អ៊ីស្រាអែល បានចាត់ទុកការលើកឡើងរបស់ គណៈកម្មាធិការពិសេសនៃអង្គការសហប្រជាជាតិ (UN special committee) ដែលថាសង្គ្រាមនៅតំបន់ហ្កាហ្សា អាចចូលជាអំពើ ប្រល័យពូជសាសន៍នោះ។
ចុះបង្ក្រាបនិងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ចំនួន០២កន្លែងក្នុងស្រុកសង្កែ!
(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខេត្ត បានបន្តចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ចំនួន០២កន្លែងនៅស្រុកសង្កែ ព្រមទាំងរឹបអូសវត្ថុតាងជាឧបករណ៍នេសាទខុសច្បាប់ជាច្រើន យកដុតកម្ទេចចោល។
Update៖ ប្រធានាធិបតីអ៊ុយក្រែន ថាទុកឱ្យមីស៊ីលជាអ្នកបញ្ជាក់ ជុំវិញការវាយប្រហាររយៈចម្ងាយឆ្ងាយ!
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ(ទី១៧ ខែវិច្ឆិកា) បាននិយាយថាទុកឱ្យមីស៊ីលជាអ្នកបញ្ជាក់រឿងគ្រប់យ៉ាង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន បានបើកភ្លើងបៃតងឱ្យទីក្រុងកៀវ ប្រើប្រាស់មីស៊ីលដែលត្រូវបានផ្ដល់ដោយអាមេរិក ដើម្បីវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។