Blog

សម្តេចធិបតី ប្រជាពលរដ្ឋខ្មែរមានសិទ្ធិគ្រប់បែបយ៉ាង រួមទាំងសិទ្ធិកាន់មីក្រូជេររិៈគន់ផង!

(កំពង់ស្ពឺ) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់យ៉ាង ទាំងក្នុងការដើរហើរ ប្រកបមុខរបរ សិទ្ធិគោរពសាសនា សិទ្ធិទទួលបានការថែទាំសុខភាព និងការអប់រំជាដើម រួមទាំងសិទ្ធិកាន់មីក្រូជេររិះគន់ទៀតផង។ ដែលទាំងអស់នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមក…

Update៖ លោកយ៉ាហ៊ូ ប្រកាសថាអ៊ីស្រាអែលនឹងគ្រប់គ្រងតំបន់ហ្គាហ្សាទាំងស្រុង!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនៅថ្ងៃចន្ទ(ទី១៩ខែឧសភា)ថា អ៊ីស្រាអែលនឹងគ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃតំបន់ហ្គាហ្សានិងកម្ទេចក្រុមហាម៉ាស់ឲ្យទាល់តែបាន ទោះបីជាត្រូវបង្ខំចិត្តអនុញ្ញាតឲ្យជំនួយមនុស្សធម៌មួយចំនួនចូល បន្ទាប់ពីមានសម្ពាធខ្លាំងពីអាមេរិកជុំវិញវិបត្តិអត់ឃ្លានក៏ដោយ។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់​ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់!

(កំពង់ស្ពឺ)៖ នៅព្រឹកទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ…

Update៖ ប្រធានាធិបតីហ្វីលីពីនថា លោកនឹងផ្សះផ្សាជាមួយគ្រួសារ Duterte!

កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា លោកបើកចំហចំពោះការផ្សះផ្សាជាមួយគ្រួសារ Duterte បន្ទាប់ពីសម្ព័ន្ធមិត្តរបស់អនុប្រធានាធិបតី លោកស្រី Sara Duterte បានទទួលលទ្ធផលល្អលើសការរំពឹងទុក…

Update៖ លោក ត្រាំ នឹងសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន ដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន!

កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា មានភាពជាប់គាំងក្នុងការបញ្ចប់ជម្លោះនេះ។

ថ្ងៃ២០ឧសភា ជាទិវាចងចាំនៃរបបប្រល័យពូជសាសន៍ប៉ុលពត!

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ(ទី២០ខែឧសភា) ជាថ្ងៃទិវាជាតិនៃការចងចាំដែលប្រជាជនកម្ពុជាគ្រប់ៗរូបមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត ។…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២០ខែដល់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥

Update៖ អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន១៧នាក់ទៀត នៅតំបន់ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៧នាក់ទៀត នាព្រឹកថ្ងៃចន្ទ ក្នុងការវាយប្រហារដ៏សាហាវនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa ជនជាតិប៉ាឡេស្ទីន ១៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះ និងតង់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ ជនរងគ្រោះចុងក្រោយនៃការវាយប្រហារដ៏ឃោរឃៅ របស់កងកម្លាំងអ៊ីស្រាអែល…

Update៖ បាក់ដីនៅភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឲ្យស្លាប់៤នាក់!

អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែឧសភាថា គ្រោះថ្នាក់រអិលបាក់ដីមួយកើតមានឡើង ក្រោយទឹកជំនន់ នៅតំបន់ជួរភ្នំភាគខាងជើងប្រទេស បានផ្តាច់ជីវិតមនុស្ស៤នាក់ ហើយព្រមានថានឹងបន្តមានភ្លៀងធ្លាក់ខ្លាំងថែមទៀត។

លោកមេភូមិរួមនិងមេឃុំអះអាងថា មន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ចេញប្លង់រឹងខុសដែនរដ្ឋបាល ដោយសារយកដីរដ្ឋឱ្យក្លាយជាកម្មសិទ្ធិឯកជន!

(កំពង់ស្ពឺ)៖ ស្របពេលដែលពលរដ្ឋជិត២០០គ្រួសារនាំគ្នាប្ដឹងសុំរំលាយ(ប្លង់រឹង)ដោយទាមទារយកដី”អ្នកតា”ទុកជាសម្បត្តិរដ្ឋវិញ.!!។

Exit mobile version