Blog
Update៖ ដោយសារផ្សែងអ័ព្ទមានជាតិពុលឥណ្ឌា ប្រកាសបិទសាលារៀនក្នុងរដ្ឋធានីញូវដេលី!
អាជ្ញាធរនៅក្នុងរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា នៅថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា)នេះបានសម្រេចបិទសាលារៀនហើយប្ដូរទៅរៀនតាមអនឡាញវិញ រហូតទាល់តែមានការជូនដំណឹងជាថ្មី ដោយសារតែផ្សែងអ័ព្ទមានជាតិពុលអណ្ដែតពាសពេញបរិយាកាស។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ឥណ្ឌា ប្រកាសពីការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន!
ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)បាន ប្រកាសពីការបាញ់ សាកល្បង ដោយ ជោគជ័យនៃមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន។ ប្រភពពីសារព័ត៌មាន Anadolu។ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ នៅឯឆ្នេរសមុទ្រ Odisha ភាគខាងកើតប្រទេសឥណ្ឌា។
Update៖ ប្រទេសម៉ុលដាវី ថ្កោលទោសបេសកជនរុស្ស៊ី ដោយថាមានឧបាយកលភូតកុហក!
ប្រទេសម៉ុលដូវ៉ា ឬម៉ុលដាវី កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា) បានថ្កោលទោសលើភាពមិនពិតនិងការប្រើប្រាស់ឧបាយកលលើប្រទេសរបស់ខ្លួន ដែលធ្វើឡើងដោយបេសកជនរបស់ទីក្រុងម៉ូស្គូដោយជំរុញឱ្យគាត់ជំនួសឱ្យការធានាឱ្យមានការដកកងទ័ពរុស្ស៊ីចេញពីផ្នែកខ្លះនៃម៉ុលដាវី។ ប្រភពពីសារព៏ត៌មានAnadolu Agency។
Update៖ ចាប់ខ្លួនមនុស្ស៣នាក់ ករណីបំផ្ទុះគ្រាប់បែកលើផ្ទះរបស់ លោក Netanyahu!
ប៉ូលិស អ៊ីស្រាអែលបានចាប់ខ្លួនមនុស្សបីនាក់កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)ជុំវិញការបំផ្ទុះគ្រាប់បែកលើផ្ទះរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu នៅភាគខាងជើង ប្រទេសអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មានAnadolu នៅថ្ងៃចន្ទសប្តាហ៍នេះ។
Update៖ ប្រទេសទួរគី បដិសេធសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Herzog!
ប្រទេសទួរគី បានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Isaac Herzog ក្នុងការប្រើប្រាស់ដែនអាកាសរបស់ខ្លួនសម្រាប់ការហោះហើររបស់គាត់ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP29 នៅទីក្រុងបាគូ រដ្ឋធានីរបស់ប្រទេស Azerbaijan ។ ប្រភពពីសារព័ត៌មានរដ្ឋរបស់ទួរគី នៅថ្ងៃចន្ទទី 18 ខែវិច្ឆិកានេះ។
Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.៤៥២នាក់ហើយ!
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៦ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 3,452នាក់ហើយ។ ប្រភពពីសារព័ត៌មានAnadolu Agency ។
Update៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ Koshima ក្នុងប្រទេសជប៉ុន!
យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត 6.2 រ៉ិចទ័រ បានអង្រួនតំបន់ Koshima របស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)។ ប្រភពពីសារព័ត៌មានAnadolu ។
Update៖ អ៊ីស្រាអែល វាយប្រហារទៅលើភាគខាងជើងនិងកណ្តាលហ្គាហ្សា ស្លាប៩៦នាក់ទៀត!
ជនជាតិប៉ាឡេស្ទីន ៩៦នាក់បានស្លាប់និង ០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងជើង និងកណ្តាលហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។
Update៖ លោក បៃដិន បើកភ្លើងខៀវឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយ:ចម្ងាយឆ្ងាយដែលអាចបាញ់ដល់ប្រទេសរុស្ស៊ី!
លោក ចូ បៃដិន រដ្ឋបាលប្រធានាធិបតីអាមេរិក បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលអាមេរិកផ្ដល់ឲ្យដើម្បីវាយប្រហារក្នុងទឹកដីរុស្ស៊ីដែល នេះជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយរបស់អាមេរិក ចំពោះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី។
សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកា!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៨.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤