Blog
លោកមេភូមិរួមនិងមេឃុំអះអាងថា មន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ចេញប្លង់រឹងខុសដែនរដ្ឋបាល ដោយសារយកដីរដ្ឋឱ្យក្លាយជាកម្មសិទ្ធិឯកជន!
(កំពង់ស្ពឺ)៖ ស្របពេលដែលពលរដ្ឋជិត២០០គ្រួសារនាំគ្នាប្ដឹងសុំរំលាយ(ប្លង់រឹង)ដោយទាមទារយកដី”អ្នកតា”ទុកជាសម្បត្តិរដ្ឋវិញ.!!។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាស្លាប់ជនជាតិប៉ាឡេស្ទីន១៥៣នាក់ទៀត!
មន្ត្រីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែឧសភា)ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១៥៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ អតីតប្រធានាធិបតីអាមេរិក លោកបៃដិន មានជំងឺមហារីកក្រពេញប្រូស្តាត!
អតីតប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាត ដែលបានរាលដាលដល់ឆ្អឹងរបស់គាត់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែឧសភា)ពីការិយាល័យផ្ទាល់ខ្លួនរបស់គាត់។ ប្រភពពីសារព័ត៌មានReuters។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៩ខែដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥
Update៖ មនុស្ស៦នាក់បានស្លាប់និង៧០នាក់របួសក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងប៉ូលីសនៅលីប៊ី!
ក្រុមមនុស្សជាច្រើនបានធ្វើបាតុកម្មកាលពីថ្ងៃសុក្រ(ទី១៦ខែឧសភា) នៅក្នុងរដ្ឋធានីទ្រីប៉ូលីលីប៊ីបន្ទាប់ពីឧប្បត្តិហេតុនៅក្នុងទីក្រុង។បាតុករបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល និងកាន់សញ្ញាដែលសរសេរថា “យើងចង់បានប្រជាមតិរដ្ឋធម្មនុញ្ញនិងពីផ្លូវនៃប្រទេសលីប៊ី យើងចង់បានការបោះឆ្នោតសកល និងប្រធានាធិបតីប្រកបដោយតម្លាភាពបន្ទាប់ពីមានការអំពាវនាវនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
Update៖ អ៊ុយក្រែន ស្នើឲ្យដាក់សម្ពាធកាន់តែខ្លាំងលេីរុស្ស៊ី ក្រោយសម្លាប់ជនស៊ីវិល៩នាក់!
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើទីក្រុងមូស្គូ។ បន្ទាប់ពីដ្រូនរបស់រុស្ស៊ី បានសម្លាប់មនុស្ស៩នាក់ នៅឯភាគឦសានអ៊ុយក្រែន។
Update៖ ខ្យល់ព្យុះ បានវាយប្រហារលើរដ្ឋ MissouriនិងKentuckyនៃប្រទេសអាមេរិក ស្លាប់២១នាក់!
យ៉ាងហោចណាស់មនុស្ស 21 នាក់ត្រូវបានសម្លាប់ បន្ទាប់ពីព្យុះបានបោកបក់កាត់រដ្ឋ Missouri និង Kentucky ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំ បង្កឱ្យមានស្ថានភាពអាសន្ន និងផ្តាច់ចរន្តអគ្គិសនីដល់មនុស្សរាប់សែននាក់នៅទូទាំងភាគកណ្តាលសហរដ្ឋអាមេរិក។
នៅទីបំផុតតុលាការសម្រេចឃុំខ្លួនលោកស័ក្ដិ៥ ដែលបើករថយន្ដបុករះស្លាប់និងរបួសនៅមុខក្រសួងមហាផ្ទៃ!
(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វិវឌ្ឍនៈ កាលពី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ដ្រីនគរបាលពាក់ស័ក្ដិ៥ ដែលបម្រើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារបណ្ដោះអាសន្ន។ ក្រោយជនត្រូវចោទរូបនេះបានបើករថយន្តបុករះបណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។
Update៖ រយៈពេល២ថ្ងៃ អ៊ីស្រាអែលបានសម្លាប់ប៉ាឡេស្ទីនជាង២០០នាក់និងបង្ខំឲ្យមនុស្ស៣០០.០០០នាក់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សា!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Gaza បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៧ខែឧសភា)ថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនលើសពី200នាក់និងបង្ខំឱ្យមនុស្ស 300,000 ផ្លាស់ទីលំនៅពីភាគខាងជើងGaza Strip ទៅកាន់ទីក្រុង Gaza ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។
Update៖ រុស្ស៊ីនិងអ៊ុយក្រែន ត្រៀមផ្លាស់ប្តូរអ្នកទោសចំនួន១,០០០នាក់ទៀត!
ប្រធានចារកម្មអ៊ុយក្រែន Kyrylo Budanov បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៧ខែឧសភា)ថា ការដោះដូរអ្នកទោសទ្រង់ទ្រាយធំនឹងអ្នកជាប់ឃុំឃាំង 1,000 នាក់មកពីប្រទេសទាំងពីរអ៊ុយក្រែន និងរុស្ស៊ី អាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល។