Blog

គោរពតាមបណ្តាំឪពុក លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានសម្រេចបញ្ចប់អាជីពជាអ្នកកាសែត!

(កណ្តាល)៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងជាចាងហ្វាងសារព័ត៌មាននិស្សិតខ្មែរ ក្រោយប្រឡូកក្នុងវិស័យមួយនេះអស់រយះពេល៣២ឆ្នាំ ឥឡូវសម្រេចបញ្ចប់អាជីពជាអ្នកសារព័ត៌មានដោយលោកគោរពតាមបណ្តាំឪពុក។

ករណីបុករះនៅមុខក្រសួងមហាផ្ទៃ សមត្ថកិច្ចចាត់ការលើលោកស័ក្តិ៥ដោយគ្មានការលើកលែង!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកម្លាំងនគរបាលជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងរៀបចំកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការ។ តែទោះបីយ៉ាងណាអ្នកនាំពាក្យមិនទាន់បញ្ជាក់ថា ត្រូវបញ្ជូននៅថ្ងៃទី១៦ឧសភានេះ ឬថ្ងៃស្អែកនោះទេ។

Update៖ UN នឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ នៅតំបន់ហ្កាហ្សាដែលគាំទ្រដោយអាមេរិក!

កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា អង្គការសហប្រជាជាតិ (UN) បាននិយាយថាខ្លួននឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌គាំទ្រដោយអាមេរិក នៅក្នុងតំបន់ហ្កាហ្សានោះទេ ដោយសារតែប្រតិបត្តិការនេះខ្វះភាពអព្យាក្រឹត ខណៈអ៊ីស្រាអែលសន្យាថានឹងជួយសម្របសម្រួលប្រតិបត្តិការនេះដោយមិនចូលរួមក្នុងការប្រគល់ជំនួយឡើយ។

Update៖ លោកត្រាំថា តំបន់ហ្គាហ្សាគួរតែប្រែទៅជាតំបន់សេរីភាពដែលគ្រប់គ្រងដោយអាមេរិក! 

កាលពីថ្ងៃព្រហស្បតិ៍(ទី១៥ខែឧសភា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាតំបន់ហ្គាហ្សាស្ទ្រីបគួរតែប្រែទៅជាតំបន់សេរីភាពដែលគ្រប់គ្រងដោយអាមេរិក ទោះបីជាភាពជាក់លាក់នៃសំណើរបស់លោកនៅតែមិនច្បាស់លាស់ក៏ដោយ។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាបំផ្លាញមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺមហារីក!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៤ខែឧសភា) ក្រសួងសុខាភិបាលបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបង្ខំឱ្យមន្ទីរពេទ្យអ៊ឺរ៉ុប ដែលជាមន្ទីរពេទ្យចុងក្រោយនៅហ្គាហ្សាសម្រាប់ការព្យាបាលជំងឺមហារីកត្រូវបញ្ឈប់ប្រតិបត្តិការ។

សម្ដេចធិបតី អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិ ដើម្បីធានាដល់សង្គមជាតិ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ណែនាំដល់កងកម្លាំងនគរបាលជាតិក្នុងការពង្រឹងសន្ដិសុខ ស្ថេរភាពនយោបាយ និងសុខុដុមនីកម្មសង្គម ឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការប្រឆាំងដាច់ខាតរាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង សកម្មភាពវិទ្ធង្សនា បង្ករចលាចល ជាពិសេសបដិវត្ដពណ៌ ព្រមទាំងខិតខំទប់ស្កាត់ បង្ការបណ្ដាញភារវកម្ម បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់នៅក្នុងយុគសម័យឌីជីថល ដោយត្រូវយកចិត្ដទុកដាក់ពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិជាមួយដៃគូរសំខាន់ៗ…

Update៖ ចិន គាំទ្រស្ថិរភាពនិងការអភិវឌ្ឍន៍របស់ស៊ីរី បន្ទាប់ពីលោកត្រាំប្រកាសដកទណ្ឌកម្ម!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៤ខែឧសភា) ប្រទេសចិនបានគាំទ្រដល់ស្ថិរភាពនិងការអភិវឌ្ឍន៍របស់ប្រទេសស៊ីរី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាទណ្ឌកម្មលើប្រទេសមជ្ឈិមបូព៌ានឹងត្រូវដកចេញ។

Update៖ អារ៉ាប់រួម គ្រោងនឹងវិនិយោគ១.៤ពាន់ពាន់លានដុល្លារនៅអាមេរិក! 

កាលពីថ្ងៃព្រហស្បតិ៍(ទី១៥ខែឧសភា) ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម Sheikh Mohammed bin Zayed Al Nahyan បានប្រកាសថាប្រទេសរបស់លោកគ្រោងនឹងវិនិយោគ1.4 ពាន់ពាន់លានដុល្លារនៅអាមេរិកក្នុងអំឡុងពេលមួយទសវត្សរ៍ក្រោយ។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥៣.០១០នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៦ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៨២នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 53,010នាក់។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្កាហ្សាស្លាប់១៤៣នាក់ទៀត!

ក្រុមអ្នកជួយសង្គ្រោះប៉ាឡេស្ទីនបានរាយការណ៍ថាចំនួនអ្នកស្លាប់បានឡើងដល់១៤៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ ១៥ ឧសភាសប្ដាហ៍នេះ ក្នុងការវាយប្រហារយប់ទី២ជាប់គ្នារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធជាទីដែលអង្គការមួយគាំទ្រដោយសហរដ្ឋអាមេរិកបាននិយាយថាខ្លួនមានបំណងចាប់ផ្តើមចែកចាយជំនួយនៅចុងខែនេះ ស្របពេលចំនួនអ្នកស្លាប់សរុបឡើងដល់ជាង៥៣.០០០នាក់ ។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៨០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាការកើនឡើងនៃការទម្លាក់គ្រាប់បែកឥតឈប់ឈរខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា។