Blog

Update៖ លោកត្រាំថា អ៊ីរ៉ង់បានទទួលសំណើនុយក្លេអ៊ែររបស់អាមេរិក! 

កាលពីថ្ងៃសុក្រ(ទី១៦ខែឧសភា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់ថាប្រទេសអ៊ីរ៉ង់បានទទួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរពីអាមេរិក ដោយបានព្រមានថាមានរឿងអាក្រក់នឹងកើតឡើង ប្រសិនបើពួកគេមិនចាត់វិធានការលើវាឱ្យបានឆាប់រហ័ស។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើក្រុមហ៊ូធីនៃប្រទេសយ៉េម៉ែន ស្លាប់ម្នាក់និងរបួស៩នាក់!

កាលពីថ្ងៃសុក្រ(ទី១៦ខែឧសភា) អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងប្រាំបួននាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើកំពង់ផែសមុទ្រចំនួនពីរនៅភាគខាងលិចប្រទេសយេម៉ែន។

លោក ជួន ណារិន្ទ បញ្ជាក់ពីឃាត់ខ្លួនលោកស័ក្ដិ៥ បញ្ជូនទៅតុលាការដោយគ្មានការលើកលែង!

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ពីការអនុវត្តច្បាប់ ដោយគ្មានការលើកលែងលើលោកស័ក្ដិ៥ ហ៊ុន ហេង ដែលស្រវឹងស្រា បើករថយន្តបុករះស្លាប់និងរបួស នៅមុខក្រសួងមហាផ្ទៃ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៧ខែដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥

គោរពតាមបណ្តាំឪពុក លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានសម្រេចបញ្ចប់អាជីពជាអ្នកកាសែត!

(កណ្តាល)៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងជាចាងហ្វាងសារព័ត៌មាននិស្សិតខ្មែរ ក្រោយប្រឡូកក្នុងវិស័យមួយនេះអស់រយះពេល៣២ឆ្នាំ ឥឡូវសម្រេចបញ្ចប់អាជីពជាអ្នកសារព័ត៌មានដោយលោកគោរពតាមបណ្តាំឪពុក។

ករណីបុករះនៅមុខក្រសួងមហាផ្ទៃ សមត្ថកិច្ចចាត់ការលើលោកស័ក្តិ៥ដោយគ្មានការលើកលែង!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកម្លាំងនគរបាលជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងរៀបចំកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការ។ តែទោះបីយ៉ាងណាអ្នកនាំពាក្យមិនទាន់បញ្ជាក់ថា ត្រូវបញ្ជូននៅថ្ងៃទី១៦ឧសភានេះ ឬថ្ងៃស្អែកនោះទេ។

Update៖ UN នឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ នៅតំបន់ហ្កាហ្សាដែលគាំទ្រដោយអាមេរិក!

កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា អង្គការសហប្រជាជាតិ (UN) បាននិយាយថាខ្លួននឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌គាំទ្រដោយអាមេរិក នៅក្នុងតំបន់ហ្កាហ្សានោះទេ ដោយសារតែប្រតិបត្តិការនេះខ្វះភាពអព្យាក្រឹត ខណៈអ៊ីស្រាអែលសន្យាថានឹងជួយសម្របសម្រួលប្រតិបត្តិការនេះដោយមិនចូលរួមក្នុងការប្រគល់ជំនួយឡើយ។

Update៖ លោកត្រាំថា តំបន់ហ្គាហ្សាគួរតែប្រែទៅជាតំបន់សេរីភាពដែលគ្រប់គ្រងដោយអាមេរិក! 

កាលពីថ្ងៃព្រហស្បតិ៍(ទី១៥ខែឧសភា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាតំបន់ហ្គាហ្សាស្ទ្រីបគួរតែប្រែទៅជាតំបន់សេរីភាពដែលគ្រប់គ្រងដោយអាមេរិក ទោះបីជាភាពជាក់លាក់នៃសំណើរបស់លោកនៅតែមិនច្បាស់លាស់ក៏ដោយ។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាបំផ្លាញមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺមហារីក!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៤ខែឧសភា) ក្រសួងសុខាភិបាលបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបង្ខំឱ្យមន្ទីរពេទ្យអ៊ឺរ៉ុប ដែលជាមន្ទីរពេទ្យចុងក្រោយនៅហ្គាហ្សាសម្រាប់ការព្យាបាលជំងឺមហារីកត្រូវបញ្ឈប់ប្រតិបត្តិការ។

សម្ដេចធិបតី អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិ ដើម្បីធានាដល់សង្គមជាតិ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ណែនាំដល់កងកម្លាំងនគរបាលជាតិក្នុងការពង្រឹងសន្ដិសុខ ស្ថេរភាពនយោបាយ និងសុខុដុមនីកម្មសង្គម ឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការប្រឆាំងដាច់ខាតរាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង សកម្មភាពវិទ្ធង្សនា បង្ករចលាចល ជាពិសេសបដិវត្ដពណ៌ ព្រមទាំងខិតខំទប់ស្កាត់ បង្ការបណ្ដាញភារវកម្ម បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់នៅក្នុងយុគសម័យឌីជីថល ដោយត្រូវយកចិត្ដទុកដាក់ពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិជាមួយដៃគូរសំខាន់ៗ…

Exit mobile version