Blog
Update៖ អ៊ីស្រាអែល ប្រកាសដកទ័ពចេញពីប្រទេសលីបង់ក្នុងរយៈពេល៦០ថ្ងៃ!
កាលពីថ្ងៃសុក្រ(ទី២៤ខែមករា) អ៊ីស្រាអែលបាននិយាយថា ការដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់អាចចំណាយពេល 60 ថ្ងៃដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។
Update៖ ប៉ូលិសអាល្លឺម៉ង់ ឆែកឆេរវិហារឥស្លាមមួយកន្លែង បន្ទាប់ពីមានការគំរាមបំផ្ទុះតាមអ៊ីមែល!
ប៉ូលិសអាល្លឺម៉ង់ បានឆែកឆេរវិហារឥស្លាម មួយ នៅ ទីក្រុង Duisburg ភាគ ពាយ័ព្យ បន្ទាប់ពីមានការគំរាមបំផ្ទុះតាមអ៊ីមែល។
Update៖ ក្រុមហាម៉ាស់ ប្រកាសឈ្មោះទាហានស្រីអ៊ីស្រាអែល៤នាក់ដែលត្រូវដោះលែងនៅថ្ងៃសៅរ៍នេះ!
ក្រុមហាម៉ាស់កាលពីថ្ងៃសុក្រ(ទី២៤ខែមករា)បានប្រកាសឈ្មោះទាហានស្រីអ៊ីស្រាអែលបួននាក់ដែលនឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍នេះក្នុងការផ្លាស់ប្តូរលើកទីពីរក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
អភិបាលខេត្តកំពង់ចាម ណែនាំឱ្យអាជ្ញាធរទប់ស្កាត់ការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពនៅតាមសាលារៀន!
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់អាជ្ញាធរក្រុង.ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ សហការជាមួយមន្ត្រីអប់រំ ចុះត្រួតពិនិត្យទប់ស្កាត់ការ លក់ដូរចំណីអាហារគ្មានសុវត្ថិភាព នៅតាមសាលារៀននិងគ្រឹះស្ថានសិក្សានានា ដេីម្បីលើកកម្ពស់សុខភាពសិស្ស ពិសេសត្រូវបង្ក្រាបក្រុមក្មេងទំនើងគេចសាលាផងដែរ។
ចាប់ក្រុមក្មេងទំនើង៦នាក់ បន្ទាប់ពីកាប់ជនរងគ្រោះឱ្យរងរបួសដេរជិត៣០ថ្នេរ!
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌកំបូលបាន បើកប្រតិបត្តិការតាមបង្ក្រាបដោយចាប់ខ្លួនក្រុមជនដៃដល់៦នាក់ដែលបានធ្វើសកម្មភាពប្រើកាំបិតកាប់លើក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ដេរជិត៣០ថ្នេរ។
សម្តេចតេជោ ផ្ញើសារអបអរសាទរជូនប្រធានព្រឹទ្ធសភាអូស្រ្តាលី ក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលី!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនលោកជំទាវ ព្រឹទ្ធសមាជិកា Sue Lines ប្រធានព្រឹទ្ធសភា នៃសភាប្រទេសអូស្ត្រាលី ដោយសម្តែងការអបអរសាទរអស់ពីដួងចិត្ត ជូនចំពោះ លោកជំទាវ និងព្រឹទ្ធសភា ព្រមទាំងប្រជាជនអូស្ត្រាលី…
សប្បាយក្លាយជាទុក្ខ ដាច់កន្រ្តកវិលក្នុងកម្មវិធីល្ខោន នៅស្រុកស្វាយជ្រំ របួសធ្ងន់ស្រាល៣នាក់!
(ស្វាយរៀង)៖ យុវតីចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេមកមើលល្ខោន ហើយឡើងជិៈកន្រ្តកវិល ចៃដន្យដាច់ខ្ចៅធ្លាក់កន្ត្រកមកដី..!។
សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍!
(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមករា…
Update៖ លោក ត្រាំ ចង់ជួបជាមួយលោក ពូទីន ឆាប់ៗដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ ខែមករា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកចង់ជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយក៏បានបង្ហាញពីបំណងចង់ធ្វើការឆ្ពោះទៅរកការកាត់បន្ថយអាវុធនុយក្លេអ៊ែរផងដែរ។
Update៖ អាមេរិក នឹងចាកចេញពីអង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារសុខាភិបាលអន្តរជាតិមួយនេះថាគ្មានសមត្ថភាពដោះស្រាយ កូវីដ១៩ និងវិបត្តិសុខាភិបាលសកលដទៃ។ ប្រភពពីសារព័ត៌មាន Reuters។