Blog
Update៖ ចិន ព្រមានអំពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់!
ប្រទេសចិន បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាននៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេស។
Update៖ លោកត្រាំ សង្ឃឹមថានឹងមានការចរចានុយក្លេអ៊ែរឡើងវិញជាមួយអ៊ីរ៉ង់!
កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថាលោកសង្ឃឹមថា អ៊ីរ៉ង់នឹងត្រលប់មកតុចរចាវិញ បន្ទាប់ពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលបានកំណត់គោលដៅទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។
Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ អ៊ីរ៉ង់ចំនួន៦នាក់!
អ៊ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ចំនួន៦នាក់ ត្រូវបានសម្លាប់ ក្នុងថ្ងៃសុក្រនេះ។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។ ប្រភពពីព័ត៌មាន AFP។
Update៖ អ៊ីរ៉ង់ ចាប់ផ្ដើមសងសឹកលើអ៊ីស្រាអែល ដោយប្រើយន្តហោះដ្រូនជាង១០០គ្រឿង!
យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង បានបង្ហោះចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែល ។
សម្ដេចតេជោ ប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនដូង នៅខេត្តបាត់ដំបង!
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣.០៦.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង នៅខេត្តបាត់ដំបង។
កម្ពុជា សម្រេចបិទច្រកទ្វារអន្តរជាតិដូងនៅខេត្តបាត់ដំបង!
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសបិទច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ទាំងស្រុង រហូតដល់ការជូនដំណឹងជាថ្មី៕
Update៖ មន្ត្រីអ៊ីស្រាអែល ថាខ្លួនបានសម្លាប់នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់!
នៅថ្ងៃសុក្រ(ទី១៣ខែមិថុនា) មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ទំនងជាបានសម្លាប់លោក Mohammad Bagheri ដែលជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យើងមិនអាចនៅស្ងៀម ចំពោះការប្រមាថមកលើជាតិសាសន៍យើងឡើយ!
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅរសៀលទី១៣.០៦.២០២៥ បានបញ្ចេញសំណេរផ្ញើជូនបងប្អូនជនរួមជាតិថា”ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។ ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជនជាធំ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថាបងប្អូនជនរួមជាតិ…
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បញ្ជាក់ថាការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជាធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ!
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃ ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា បានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។
អ្នកនាងស្រីអូន ប្រកាសឈប់នាំចូលផលិតផលថៃ និងឈប់លក់ផលិតផលរបស់ថៃ!
(ភ្នំពេញ)៖ នៅព្រឹកទី១៣.០៦.២០២៥ អ្នកនាងស្រីអូនម្ចាស់”ក្រុមហ៊ុនសម្រស់ធម្មជាតិ”បានប្រកាសឈប់នាំចូលផលិតផលថៃ និងឈប់លក់ផលិតផលថៃ។