Blog

Update៖ លីបង់ ពង្រាយកងទ័ពនៅភាគខាងត្បូងប្រទេស ដើម្បីទប់ទល់នឹងការវាយប្រហាររបស់អ៊ីស្រាអែល!

កងទ័ពលីបង់បានប្រកាសកាលពីថ្ងៃសៅរ៍(ទី១ខែមករា)ថា អង្គភាពយោធារបស់ខ្លួនត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងចំពេលមានការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែល។

Update៖ នាយករដ្ឋមន្ត្រីកាតា ជំរុញឱ្យហាម៉ាស់-អ៊ីស្រាអែល ចាប់ផ្តើមចរចាបទឈប់បាញ់ដំណាក់កាលទី២ជាបន្ទាន់!

កាលពីថ្ងៃអាទិត្យ(ទី២ខែមករា)នាយករដ្ឋមន្ត្រីប្រទេសកាតាលោក Sheikh Mohammed bin Abdulrahman Al Thani នេះបានអំពាវនាវឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ចាប់ផ្តើមជាបន្ទាន់នូវការចរចាដំណាក់កាលទី២ នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ដោយលោកបានបញ្ជាក់ថា មិនទាន់មានផែនការច្បាស់លាស់ សម្រាប់ការចរចានេះនៅឡើយទេ។

Update៖ ប្រសិនបើមានបទឈប់បាញ់ អាមេរិកចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត!

មន្រ្តីកំពូលទទួលបន្ទុកបញ្ហាអ៊ុយក្រែន របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អាមេរិក ចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត នៅក្នុងឆ្នាំនេះជាពិសេសប្រសិនបើទីក្រុងកៀវអាចយល់ស្របចំពោះបទឈប់បាញ់មួយជាមួយរុស្ស៊ីក្នុងពេលប៉ុន្មានខែខាងមុខនេះ។ ប្រភពពីព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ…

Update៖ អ៊ីស្រាអែល បាញ់ប្រហារលើរថយន្តមួយគ្រឿងនៅហ្គាហ្សា ដោយថារថយន្តនោះបំពានលើលក្ខខណ្ឌបទឈប់បាញ់!

យន្តហោះអ៊ីស្រាអែល បានបើការបាញ់ប្រហារទៅលើរថយន្តមួយគ្រឿងនៅតំបន់ហ្គាហ្សា ដោយសាររថយន្តនោះបានបំពានលក្ខខណ្ឌបទឈប់បាញ់។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣ខែកុម្ភៈដល់ទី៥ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២៥។

Update៖ រុស្ស៊ី វាយប្រហារលេីអ៊ុយក្រែន បណ្តាលឲ្យស្លាប់៤នាក់ទៀត!

កាលពីថ្ងៃសៅរ៍(ទី៣១ខែមករា) ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបង្ហោះដ្រូននិងមីស៊ីល មកលើអ៊ុយក្រែន បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងបំផ្លាញអគារលំនៅដ្ឋានច្រេីនខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេស។

Update៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប់ បដិសេធគំនិតដែលតម្រូវឱ្យជនជាតិប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ!

កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ ២០២៥ បណ្តារដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ បានច្រានចោលនូវគំនិតបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ដោយនិយាយថា ទោះជានៅក្នុងកាលៈទេសៈ ឬហេតុផលណាក៏ដោយ។

Update៖ អាមេរិក គ្រោងនឹងដាក់ឱ្យអនុវត្តពន្ធលើប្រេងកាតនិងឧស្ម័ន ចាប់ពីថ្ងៃ១៨ខែកុម្ភៈ នេះតទៅ!

កាលពីថ្ងៃសុក្រ(ទី៣១ខែមករា) លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានរំពឹងទុកថា អាមេរិក នឹងដាក់ឱ្យអនុវត្តពន្ធពាក់ព័ន្ធនឹងប្រេងកាត និងឧស្ម័ន នៅអំឡុងថ្ងៃទី១៨ ខែកុម្ភៈខាងមុខ។

Update៖ អាមេរិក វាយប្រហារតាមអាកាសលើក្រុមភេរវករ ISISនៅក្នុងប្រទេសសូម៉ាលី!

ប្រធានាធិបតីអាមេរិក លោកDonald Trump កាលពីថ្ងៃសៅរ៍(ទី១ខែមករា)បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើអ្នករៀបចំផែនការជាន់ខ្ពស់របស់ក្រុមភេរវករ ISIS (Daesh) និងប្រតិបត្តិការផ្សេងទៀតនៅក្នុងប្រទេសសូម៉ាលី។

Update៖ អ៊ីស្រាអែល ដុតបំផ្លាញអគារជាច្រើនខ្នងនៅភាគខាងត្បូងប្រទេសលីបង់! 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍(ទី១ខែមករា)បានដុតបំផ្លាញអគារជាច្រើនទៀតនៅក្នុងស្រុក Marjayoun ភាគខាងត្បូងប្រទេសលីបង់ ដោយរំលោភលើបទឈប់បាញ់កាលពីថ្ងៃទី 27 ខែវិច្ឆិកា។