Blog
Update៖ អ៊ីស្រាអែល នឹងដោះលែងអ្នកទោសប៉ាឡេស្ទីន៩០នាក់ទៀត ក្រោមកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា!
ការិយាល័យព័ត៌មានអ្នកទោសប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសុក្រ(ទី៣០ខែមករា)ថា អ៊ីស្រាអែលគ្រោងនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន 90 នាក់នៅថ្ងៃសៅរ៍ ជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
Update៖ ក្រុមហាម៉ាស់ បញ្ចេញឈ្មោះមេដឹកនាំជាន់ខ្ពស់ចំនួន១៦នាក់ ដែលស្លាប់នៅតំបន់ហ្គាហ្សា!
ក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបញ្ចេញឈ្មោះមេដឹកនាំជាន់ខ្ពស់ចំនួន 16 នាក់ពីការិយាល័យនយោបាយរបស់ខ្លួនដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា រួមមាន Ismail Haniyeh, Yahya Sinwar និង Saleh Al-Arouri ។
Update៖ ប្រទេសបេលីស នឹងចូលរួមសំណុំរឿងប្រល័យពូជសាសន៍នៅអាហ្វ្រិកខាងត្បូងប្រឆាំងនិងអ៊ីស្រាអែល!
ប្រទេសបេលីស បានប្រកាសថា ខ្លួននឹងចូលរួមសំណុំរឿងប្រល័យពូជសាសន៍ របស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលតុលាការបានប្រកាសកាលពីថ្ងៃសុក្រ(ទី៣១ខែមករា)។
ក្រសួងបរិស្ថាន បន្តអំពាវនាវឱ្យមានការទប់ស្កាត់ការដុតសំណល់ផ្សេងៗនិងការឆេះព្រៃ!
(ភ្នំពេញ)៖ ជាថ្មីម្តងទៀតក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀតដើម្បី បង្ការ និងទប់ស្កាត់ករណីមានភ្លើងឆេះ។ ជាពិសេសការឆេះវាលស្មៅ ដើមឈើ និងព្រៃភ្នំ ដែលជាការព្រួយបារម្ភចំពោះការបង្កឱ្យមានការសាយភាយផ្សែងបង្ក ប៉ះពាល់បរិយាកាស ប៉ះពាល់ធនធានធម្មជាតិជីវៈចម្រុះ។
ពលរដ្ឋច្រើនកុះករ ចូលរួមក្នុងព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ នៅបឹងត្រពាំងក្រម ស្រុកមេមត់!
(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ ជាទំនៀមទំលាប់បងប្អូនពលរដ្ឋ ពីដូនតាតជំនាន់រាប់រយឆ្នាំមកហើយ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។
Update៖ ប្រទេសហុងគ្រី ប្រកាសប្រឆាំងនឹងការបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ពាក់ព័ន្ធករណីបង្ហូរឧស្ម័ន!
ជម្លោះជុំវិញការបញ្ចប់លំហូរឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនកាន់តែខ្លាំងឡើង ខណៈនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានគំរាមរារាំងបន្ត ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីលុះត្រាតែសហភាពអឺរ៉ុបជួយសម្រួល ឱ្យមានការផ្គត់ផ្គង់ឧស្ម័នឡើងវិញ។
Update៖ របបយោធាមីយ៉ាន់ម៉ា បន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល៦ខែទៀត!
ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ(ទី៣១ខែមករា)បានបន្តច្បាប់គ្រាអាសន្នរយៈពេលប្រាំមួយខែទៀត។
អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន!
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន រួមទាំងក្រុមគ្រួសារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរចំពោះ សម្តេចតេជោ ហ៊ុន សែន…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១ខែកុម្ភៈដល់ទី៣ខែកុម្ភៈឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២៥។
Update៖ ក្រោយលោកត្រាំ ព្រមានដំឡើងថ្លៃពន្ធតៃវ៉ាន់ បានឆ្លើយតបថាអាជីវកម្មបន្ទះឈីបគឺឈ្នះ-ឈ្នះ!
ឆ្លើយតបនឹងការព្រមានដំឡើងថ្លៃពន្ធរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក តៃវ៉ាន់បានបញ្ជាក់ថា អាជីវកម្មផលិតផលពាក់កណ្តាលសម្រេច (semiconductor) រវាងតៃវ៉ាន់ និងអាមេរិក គឺជាគំរូឈ្នះ-ឈ្នះ។ ការអះអាងនេះ បង្ហាញពីកម្រិតខ្ពស់នៃការបំពេញបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសនៅក្នុងវិស័យ semiconductor ដែលមានសារៈសំខាន់សម្រាប់ប្រជាជាតិទាំងពីរ។