Blog

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់យានយន្តធុនតូច អំឡុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ!

(ក្រចេះ)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ)…

ក្រុមអាជីវករថៃ នាំគ្នាតវ៉ាទាមទារឱ្យយោធាថៃ បើកច្រកទ្វារព្រំដែនឡើងវិញ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអាជីវករថៃ នៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ បានផ្ទុះការវ៉ាទាមទារឱ្យយោធា បើកព្រំដែនឡើងវិញ ព្រោះការបិទព្រំដែននេះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់ដូរ និងជីវភាពប្រចាំថ្ងៃរបស់ពួកខ្លួន។ សូមជម្រាបថា ផ្សាររុងក្លឿ…

សម្តេចតេជោ អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Pabitra Margherita អនុរដ្ឋមន្ត្រីការប រ ទេស ឥណ្ឌា…

Update៖ បាក់អគារនៅទីក្រុងKarachiនៃប្រទេសប៉ាគីស្ថាន បណ្តាលឲ្យចំនួនអ្នកស្លាប់កើនដល់២៧នាក់! 

កាលពីថ្ងៃអាទិត្យ(ទី៦ខែកក្កដា) ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការដួលរលំនៃអគារនៅក្នុងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់27 នាក់។ ប្រភពពីសារព័ត៌មានAnadolu Agency។ មនុស្សរាប់សិបនាក់បានជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីអគារកម្ពស់ប្រាំជាន់បានដួលរលំនៅក្នុងទីប្រជុំជន Lyari។ វេជ្ជបណ្ឌិត Summaiya Syed គ្រូពេទ្យវះកាត់ប៉ូលិសក្រុង…

Update៖ អ៊ីស្រាអែល អះអាងថាខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន!

កាលពីព្រឹកថ្ងៃអាទិត្យ(ទី៦ខែកក្កដា) កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបានបាញ់ពីប្រទេសយេម៉ែន។ ប្រភពពីសារព័ត៌មានAANews។ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ព ការស្ទាក់ចាប់បានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ប៉ុន្តែវាមិនបានបញ្ជាក់ថាតំបន់ណាជាគោលដៅ ឬថាតើការខូចខាតណាមួយបានកើតឡើងនោះទេ។ យ៉ាងណាមិញ មិន មាន ការ អត្ថាធិប្បាយ ភ្លាមៗ ពី ក្រុម…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៣៣នាក់!

កាលពីថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥ យោធាអ៊ីស្រាអែល បាននិយាយថាខ្លួនបានវាយប្រហារទីតាំងប្រហែល ១៣០កន្លែងនៅទូទាំងតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច៣៣នាក់។ ប្រភពពីសារព័ត៌មានស៊ីនហួរ។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល ការវាយប្រហារបានកំណត់គោលដៅលើរចនាសម្ព័ន្ធបញ្ជាការ និងគ្រប់គ្រង កន្លែងស្តុកទុកអាវុធ និងក្រុមសកម្មប្រយុទ្ធមួយចំនួនដែលមិនបានបញ្ជាក់ចំនួន នៅទីក្រុងហ្គាហ្សា…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Update៖ លោកElon Musk ប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយនៅអាមេរិក!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា លោក Elon Musk ដែលជាអតីតសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកបានសម្រេចចិត្តបង្កើតគណបក្សនយោបាយថ្មីមួយ នៅអាមេរិក។ ប្រភពពីសារព័ត៌មាន AFP។ លោក Musk…

Update៖ អ៊ុយក្រែន វាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា កងកម្លាំងពិសេសអ៊ុយក្រែន បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីក្នុងតំបន់ Voronezh រួមទាំងលើឃ្លាំងស្ដុកគ្រាប់បែក glide bomb និងយន្ដហោះយោធាសម្រាប់បណ្ដុះបណ្ដាលផងដែរ។ ប្រភពពីសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៊ុយក្រែនបានឱ្យដឹងទៀតថាយន្ដហោះយោធាមួយចំនួនទៀតក៏ត្រូវបានវាយប្រហារផងដែរ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕

Update៖ ជប៉ុន រំលឹកថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ ប៉ុន្តែពុំមានគ្រោះមហន្តរាយដល់ពិភពលោកឡើយ!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា រដ្ឋាភិបាលជប៉ុន និយាយថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅក្នុងដែនទឹកភាគនិរតីនៃទីប្រជុំកោះរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលជប៉ុន ជំរុញឱ្យប្រជាជន របស់ខ្លួនកុំជឿលើពាក្យចចាមអារ៉ាម ឬការព្យាករគ្មានមូលដ្ឋានអំពីមហាគ្រោះមហន្តរាយនៃថ្ងៃអវសានរបស់ពិភពលោក។ ប្រភពពីសារព័ត៌មាន Reuters។ អាជ្ញាធរជប៉ុន កាលពីថ្ងៃសុក្រ បានជម្លៀសប្រជាជនមួយចំនួនចេញពីកោះដាច់ស្រយាលនានាស្ថិតនៅជិតនឹងចំណុចកណ្ដាលនៃរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រនៅឯចុងភាគខាងត្បូងបំផុតនៃកោះ Kyushu។…