Update៖ ជនជាតិប៉ាឡេស្ទីន១៤​នាក់​ទៀត ត្រូវបានសម្លាប់ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល!

មន្ទីរពេទ្យនៅភាគកណ្តាល Gaza Strip កាលពីថ្ងៃសុក្រ(ទី១ខែវិច្ឆិកា) បានទទួលសាកសពជនជាតិប៉ាឡេស្ទីន ១៤នាក់ ។ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ភាគខាងជើងនៃជំរុំជនភៀសខ្លួន Nuseirat។ -ប្រភពពីសារព័ត៌មាន Anadolu Agency ។

លោក Ruben Amorim ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Manchester United!

លោក Ruben Amorim សញ្ជាតិព័រទុយហ្គាល់ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United នេះបើយោងតាមការប្រកាសរបស់ក្លឹប Premier League របស់អង់គ្លេសកាលពីថ្ងៃសុក្រ។

Update៖ ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ស្វិតដៃជើងនៅតំបន់ហ្គាហ្សា នៅតែបន្តស្របពេលសង្គ្រាមលុកលុយគ្មានឈប់ឈរ!

យុទ្ធនាការចាក់ថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងនៅតំបន់ហ្គាហ្សា បានឈានចូលដំណាក់កាលទី២ កាលពីថ្ងៃសៅរ៍(ទី២ខែវិច្ឆិកា)។

Update៖ យន្តហោះអ៊ីស្រាអែលវាយប្រហារលើផ្ទះ នៅខាងត្បូងទីក្រុងបេរូត បណ្ដាលឱ្យរបួស១១នាក់!

ក្រសួង​សុខាភិបាល​ បាន​និយាយ​ថា មនុស្ស​១១​នាក់​បាន​រង​របួស​ កាល​ពី​ថ្ងៃ​សៅរ៍​(ទី២ខែវិច្ឆិកា)ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ នៅ​ជាយក្រុង​ភាគ​ខាង​ត្បូង​ នៃ​រដ្ឋធានី​បេរូត ប្រទេស​លីបង់។

Update៖ ក្រុមហេសបូឡា បើកការវាយប្រហារដោយគ្រាប់រ៉ុក្កែត លើមូលដ្ឋានយោធាអ៊ីស្រាអែល!

ក្រុមហេសបូឡាហ៍ របស់ប្រទេសលីបង់ បានអះអាងថា ខ្លួនបានវាយប្រហារដោយគ្រាប់រ៉ុក្កែត ទៅលើមូលដ្ឋានចារកម្មយោធាអ៊ីស្រាអែល នៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍។

Update៖ មេដឹកនាំកំពូលអ៊ីរ៉ង់ ព្រមានអាមេរិកនិងអ៊ីស្រាអែលថា ខ្លួននឹងឆ្លើយតបវិញយ៉ាងឃោរឃៅ!

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍ បានធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបានសន្យាថា នឹងមាន “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” សម្រាប់សកម្មភាពប្រឆាំងនឹងប្រទេសរបស់ខ្លួន។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥៥នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍(ទី២ខែវិច្ឆិកា) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៥៥នាក់ និងរបួស១៩២នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៣.៣១៤នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃសៅរ៍(ទី២ខែវិច្ឆិកា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។

Update៖ អ៊ុយក្រែន ជំរុញឱ្យសម្ព័ន្ធមិត្ត លោកខាងលិច ចាត់វិធានការលើកូរ៉េខាងជើង!

ប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន.បញ្ឈប់ “ការឃ្លាំមើល” និងចាត់វិធានការដើម្បីដោះស្រាយវត្តមានរបស់កងទ័ពកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី មុនពេលពួកគេចាប់ផ្តើមប្រយុទ្ធគ្នា ក្នុងសមរភូមិ..!។

Update៖ ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ បានបំផ្លាញ​អគារ​ស្ទើរទាំងស្រុង នៅ​ភាគ​ខាងត្បូងលីបង់!

អគារប្រហែលមួយភាគ៤ នៅភាគខាងត្បូងប្រទេសលីបង់ ត្រូវបានខូចខាត ឬបំផ្លាញដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល កាន់តែខ្លាំង។