គម្រោងធ្វើផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងដំណើរការ រវាងរដ្ឋនិងឯកជន!

(ភ្នំពេញ)៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងដំណើរការក្រោម យន្តការ ភាពជាដៃគូរវាងរដ្ឋនិងឯកជន..!។

ដំណឹងថ្ងៃទី២៩នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩.០១.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៨.០១.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។

យោធាអាមេរិក​៣នាក់បាន​ស្លាប់ ខណៈរងការ​វាយ​ប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅហ្ស៊កដានី!

អាមេរិក បាននិយាយថា សមាជិកយោធាខ្លួនចំនួនបីនាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ 25នាក់ផ្សេងទៀតបានរងរបួស។ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅភាគឦសាន ប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី។

ទួរគី ចាប់ខ្លួនមនុស្ស៤៧នាក់ ពាក់ព័ន្ធបាញ់ប្រហារលើព្រះវិហារ១កន្លែង នៅទីក្រុងអ៊ីស្តង់ប៊ុល!

យ៉ាងហោចណាស់ជនសង្ស័យ47នាក់ត្រូវបាន ចាប់ខ្លួនពាក់ព័ន្ធ នឹងការវាយប្រហារព្រះវិហារកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ -នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋទួរគី Anadalou ដោយដកស្រង់សម្តីរដ្ឋមន្ត្រីមហាផ្ទៃប្រទេសលោក Ali Yerlikaya ។

សម្ដេចតេជោ អនុញ្ញាតឱ្យបណ្ឌិត ឆាល អេស យ៉ាង ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ!

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រឹកទី២៩ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី អនុញ្ញាតឱ្យលោកស្រី Mariam J.Sherman ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកទី២៩ ខែមករា ឆ្នាំ២០២៤។ បានអនុញ្ញាតឱ្យលោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចូលជួបសម្ដែងការគួរសម…

Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្សនៅតំបន់ហ្គាហ្សា ស្លាប់១៦៥នាក់និងរបួស២៩០នាក់!

ជនជាតិប៉ាឡេស្ទីន១៦៥នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៦.៤២២នាក់!

ហ្វាំងឡង់ ដំណើរការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី!

អ្នកបោះឆ្នោតហ្វាំងឡង់ កាលពីថ្ងៃអាទិត្យបានធ្វើដំណើរទៅបោះឆ្នោត ដើម្បីជ្រើសរើស អ្នកស្នងតំណែងប្រធានាធិបតី Sauli Niinisto ដែលអាណត្តិទី6 ឆ្នាំទីពីររបស់គាត់នឹងត្រូវបញ្ចប់។

Update៖ អ៊ីស្រាអែល សម្រេចដកកងពលតូចបម្រុងចំនួន២ ចេញពីតំបន់ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែល បានដកកងពលតូចបម្រុងចំនួនពីរ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ -នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៦.៤២២នាក់ និងរបួស៦៥.០៨៧នាក់!

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតបច្ចុប្បន្ន។ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 26,422នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ និង65,087 នាក់ទៀតបានរងរបួស។