(ភ្នំពេញ)៖ នៅព្រឹកទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ….!។
Author: Bo Bunthan
Update៖ ក្រុមហាម៉ាស់ នឹងចូលរួមកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា នាពេលខាងមុខ!
មេដឹកនាំក្រុមមួយ បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែសីហា)ថា ក្រុមហាម៉ាស់ នឹងចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា នាពេលខាងមុខ នឹងការផ្លាស់ប្តូរចំណាប់ខ្មាំង ប្រសិនបើខ្លួនទទួលបានការប្តេជ្ញាចិត្ត ច្បាស់លាស់ពីអ៊ីស្រាអែល ។
Update៖ លោក ហ្សេលេនស្គី ថ្លែងថា អ៊ុយក្រែននឹងបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់សមរភូមិជួរមុខ!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែសីហា)ថា ទីក្រុង Kyiv នឹងបញ្ជូនអាវុធបន្ថែមទៀតទៅឱ្យកងទ័ព នៅក្នុងតំបន់ Donetsk ភាគខាងកើត ជាសមរភូមិជួរមុខ…។
ទាហានអ៊ីស្រាអែល បាញ់សម្លាប់យុវជនប៉ាឡេស្ទីនម្នាក់ នៅក្រុងហ្សេរុយសាឡឹមខាងកើត!
យុវជនប៉ាឡេស្ទីនម្នាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែល បាញ់សម្លាប់កាលពីយប់ថ្ងៃអង្គារ(ទី១៣ ខែសីហា) ក្នុងក្រុង Anata ភាគខាងកើតនៃក្រុង ហ្សេរុយសាឡឹមខាងកើត។
Update៖ អ៊ីស្រាអែល វាយប្រហារភាគខាងត្បូងប្រទេសលីបង់ ស្លាប់២នាក់!
ក្រសួងសុខាភិបាល បាននិយាយថា មនុស្ស២នាក់បានស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីល្ងាចថ្ងៃពុធ(ទី១៤ ខែសីហា)។
បញ្ជាការដ្ឋានការពារ.កោះ.ឆ្នេរ នៃកងទ័ពជើងទឹក ថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់!
(ភ្នំពេញ)៖ បញ្ជាការដ្ឋានការពារ កោះ ឆ្នេរ នៃកងទ័ពជើងទឹក បានប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ។ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោត ដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។
Update៖ តំបន់ Belgorod ក្នុងប្រទេសរុស្ស៊ី ប្រកាសអាសន្ន ដោយសារ អ៊ុយក្រែនវាយលុក!
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បាននិយាយនៅលើបណ្តាញ Telegram នាថ្ងៃពុធ(ទី១៤ ខែសីហា)ថា តំបន់ Belgorod ត្រូវប្រកាសអាសន្ន។ ដោយសារតែស្ថានភាព កាន់តែរីកធំឡើង ខណៈអាជ្ញាធរកំពុងពិចារណា លើការរុញស្ថានភាពគ្រាអាសន្ន…
លោក សេដ្ឋា ថាវីស៊ីន ត្រូវតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងពីនាយករដ្ឋមន្ត្រី!
ភ្ញាក់ផ្អើលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ(ទី១៤ ខែសីហា) បានសម្រេចចេញសាលក្រម ដកតំណែងនាយករដ្ឋមន្ត្រីថៃ ពីលោក សេដ្ឋា ថាវីស៊ីន។
Update៖ បាតុកម្មហិង្សា នៅចក្រភពអង់គ្លេស ចាប់ខ្លួនសរុបជាង១.០០០នាក់!
ប៉ូលិសបាននិយាយ កាលពីថ្ងៃអង្គារ (១៣ ខែសីហា)ថា អាជ្ញាធរចក្រភពអង់គ្លេស បានចាប់ខ្លួនមនុស្សជាង ១.០០០នាក់ ។ ករណីកុបកម្មជាច្រើនថ្ងៃ ដែលពាក់ព័ន្ធនឹងអំពើហិង្សា ការដុតដោយចេតនា និងចោរកម្មក្នុងហាងទំនិញ ការរើសអើងជាតិសាសន៍ ទៅលើជនជាតិមូស្លីម និងជនអន្តោប្រវេសន៍ជាដើម។
ក្រសួងយុត្តិធម៌ថ្លែងថា អ្នកប៉ុនប៉ងញុះញង់ធ្វើបាតុកម្មនៅកម្ពុជា គឺប្រឈមនឹងបទ រួមគំនិតក្បត់!
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើសេចក្ដីថ្លែងការណ៍ដោយអះអាងថា កន្លងទៅថ្មីៗនេះ, មានក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធ នឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ។ ដោយបានចោទប្រកាន់ មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន៤ ខេត្ត…