Blog

ពលករខ្មែរ សម្រុកចេញពីថៃ ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត!

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការជួយសម្រួល ឱ្យបងប្អូនពលករខ្មែរ វិលត្រឡប់មកស្រុកកំណើត។ ដោយចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតវិញ តាមរយៈការលើកលែងតម្លៃ សេវាលិខិតឆ្លងដែន/លិខិតធ្វើដំណើរលើពលករកម្ពុជា ដែលទៅធ្វើការនៅបរទេស និងមានទិដ្ឋាការការងារ និងដែលមាន សុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

រញ្ជួយ​ដី​កម្រិត៧.២រ៉ិចទ័រ នៅកោះតៃវ៉ាន់ បណ្ដាលឱ្យស្លាប់៤នាក់និងរបួសជាង៥០នាក់!

គ្រោះរញ្ជួយដីកម្រិត៧.២ រ៉ិចទ័រ បានអង្រួនកោះតៃវ៉ាន់ នៅព្រឹកថ្ងៃពុធនេះ។ ដោយបានសម្លាប់មនុស្ស៤នាក់ របួសរាប់សិបនាក់ និងបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ សម្រាប់ភាគខាងត្បូងប្រទេសជប៉ុន និងហ្វីលីពីនដែលក្រោយមក។

ដំណឹងថ្ងៃទី០៣នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី០៣.០៤.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី០២.០៤.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្រោយទទួលការគាំទ្រពីសមាជិកព្រឹទ្ធសភាចំនួន៦២លើ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា!

(ភ្នំពេញ)៖ ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃ​មុន​ខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ។

Update៖ អាមេរិក​បន្ត​ជំរុញ​ឱ្យអ៊ីស្រាអែល ការពារ​បុគ្គលិក​ជំនួយ​មនុស្សធម៌!

មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបន្តជំរុញអ៊ីស្រាអែល ឱ្យការពារបុគ្គលិកជំនួយមនុស្សធម៌..!។

Update៖ លោក ហ្សេលេនស្គី ចុះ​ហត្ថលេខា លើ​ច្បាប់​បន្ថយអាយុ សម្រាប់ចូលបម្រើការងារជាទាហាន!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចុះហត្ថលេខា លើច្បាប់កាលពីថ្ងៃអង្គារ ដើម្បីបន្ថយអាយុចូលទាហានពី 27ឆ្នាំមក 25 ឆ្នាំ។

ករណីឆេះក្លឹបរាត្រី នៅអ៊ីស្តង់ប៊ុលប្រទេសទួរគី បណ្ដាលឱ្យស្លាប់២៩នាក់!

អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់កាលពីថ្ងៃអង្គារថា ករណីឆេះក្លឹបរាត្រី នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគី បណ្ដាលឱ្យអ្នកស្លាប់កើនដល់២៩នាក់ហើយ។

UNថា បុគ្គលិកជំនួយជិត២០០នាក់ហើយ បានស្លាប់នៅតំបន់ហ្គាហ្សា!

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា “យ៉ាងហោចណាស់បុគ្គលិកមនុស្សធម៌196ត្រូវបានសម្លាប់ចាប់តាំងពីខែតុលា” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ព្រះរាជសុន្ទរកថា របស់ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា!

(ភ្នំពេញ)៖ នៅព្រឹកទី០៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។

ព្រឹទ្ធសភា បើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ!

(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។