ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បណ្ដាលឱ្យស្លាប់៨២នាក់ និងរបួស១១០នាក់។ ជាហេតុនាំឱ្យចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា សរុបកើនដល់ ៣២.០៧០នាក់ និងរបួសសរុប ៧៤.២៩៨នាក់ ជនរងគ្រោះភាគច្រើនជា ស្ដ្រីនិងកុមារ។
Author: Bo Bunthan
Update៖ អាល្លឺម៉ង់ អំពាវនាវឱ្យអ៊ីស្រាអែល បើកច្រកព្រំដែនបន្ថែមទៀត សម្រាប់ជំនួយតំបន់ហ្គាហ្សា!
អធិការបតីអាល្លឺម៉ង់ Olaf Scholzកាលពីថ្ងៃសុក្រ បានអំពាវនាវដល់អ៊ីស្រាអែល ឱ្យបើកច្រកឆ្លងកាត់ដីបន្ថែមទៀត និងអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ទៅកាន់តំបន់ហ្គាហ្សា។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣២.០៧០នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 32,070 នាក់ត្រូវបានសម្លាប់ ។
Update៖ សហភាពអឺរ៉ុប ចូលរួមរំលែកទុក្ខ ចំពោះការបាញ់ប្រហារនៅសាលប្រគុំតន្ត្រី ក្បែរទីក្រុងមូស្គូ!
ក្រសួងការបរទេស នៃបណ្តាប្រទេសអឺរ៉ុប បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ ឬរបួសនៅក្នុងការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក លើសាលប្រគុំតន្ត្រី ក្បែរទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។
Update៖ អ៊ុយក្រែនថាខ្លួនមិនពាក់ព័ន្ធ ក្នុងការបាញ់ប្រហារកន្លែងប្រគុំតន្ត្រី នៅរុស្ស៊ីនោះឡើយ!
អ៊ុយក្រែនបាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារ ដ៏សាហាវលើសាលប្រគុំតន្ត្រី ក្នុងតំបន់មូស្គូរបស់រុស្ស៊ីនោះទេ។
ខ្មាន់កាំភ្លើងបានបំផ្ទុះ សម្លាប់មនុស្ស៦០នាក់ និងរបួស១៤៧នាក់នៅរុស្ស៊ី!
គណៈកម្មាធិការ ស៊ើបអង្កេតរុស្ស៊ី បានប្រកាស កាលពីថ្ងៃសុក្រថា ខ្មាន់កាំភ្លើងបានសម្លាប់ មនុស្ស60នាក់ និងរបួស147នាក់ នៅនៅសាលប្រគុំតន្ត្រី ក្បែរទីក្រុងមូស្គូ។
អាជ្ញាធរ ស្នើឱ្យផ្តល់ព័ត៌មានអំពីទីតាំងពលរដ្ឋ ដែលថាទៅសម្ងំលាក់ខ្លួនក្នុងព្រៃ ដើម្បីទទួលមកផ្ទះវិញ!
(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ នៅថ្ងៃទី២២.០៣.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ។ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកឧបាយកល ក្រុមជនមួយក្តាប់តូច។ ដែលជ្រោកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយ មានគំនិតទុច្ចរិតយកបងប្អូន ដើម្បីកេងចំណេញនយោបាយ។
ស្ថានភាពអាកាសធាតុ នៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។
Update៖ ក្រសួងព័ត៌មាន សម្រេចផ្ដល់មេធាវី២រូប ឱ្យការពារក្ដីដល់អ្នកកាសែតទាំង៨នាក់ នៅខេត្តមណ្ឌលគិរី!
(មណ្ឌលគិរី)៖ មេធាវីចំនួន២រូប នឹងធ្វើការស្រាវជ្រាវពិនិត្យ លើសំណុំរឿង ពាក់ព័ន្ធអ្នកកាសែតទាំង៨នាក់ ដែលត្រូវបានតុលាការខេត្តមណ្ឌលគិរី ចោទប្រកាន់ពីបទ(កំហែងយក)។ -នេះបើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ចុះកាលបរិច្ឆេទនៅថ្ងៃទី២០.០៣.២០២៤។
ដំណឹងថ្ងៃទី២២នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២២.០៣.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២១.០៣.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។