ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ។ ដែលពាក់ព័ន្ធនឹងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់ West Bank ដែលកាន់កាប់។
Category: ពត៌មានអន្តរជាតិ
អ៊ីស្រាអែល បង្កើនការវាយប្រហារកាន់តែខ្លាំង បណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ស្លាប់យ៉ាងច្រើន!
កម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្កើនការវាយលុកយ៉ាងសម្បើម លើទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា។
ក្រុមហាម៉ាស សម្លាប់ទាហានអ៊ីស្រាអែលចំនួន១០នាក់ កាលពីថ្ងៃអង្គារ!
ក្រុមតស៊ូប៉ាឡេស្ទីនហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់ទាហានអ៊ីស្រាអែល 10នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងត្បូងកាលពីថ្ងៃអង្គារ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ១៦.២៤៨នាក់ហើយ!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាល នៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ។ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហារ របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ 16,248 នាក់ហើយ..!។
អ៊ីរ៉ង់បដិសេធថា ខ្លួនមិនពាក់ព័ន្ធក្នុងការវាយប្រហារ លើនាវាអាមេរិកនោះទេ!
បេសកជនUN លោក Amir Saeid Iravani បាននិយាយថា អ៊ីរ៉ង់បានបដិសេធ ចំពោះការវាយប្រហារប្រឆាំងនឹងកងកម្លាំងយោធាអាមេរិក ពោលគឺ មិនដូចទីភ្នាក់ងារសារព័ត៌មាន Tasnim រាយការណ៍នោះទេ។
អ៊ីស្រាអែល វាយប្រហារលើសាលារៀន២កន្លែង នៅហ្គាហ្សា ស្លាប់៥០នាក់ របួសរាប់រយនាក់!
យ៉ាងហោចណាស់មនុស្ស ៥០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនពីរកន្លែង។ ដែលផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីន ផ្លាស់ទីលំនៅក្នុងទីក្រុង Gaza កាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa ។
ជនជាតិរុស្ស៊ី១២០នាក់ទៀត ត្រូវបានជម្លៀសចេញ ពីតំបន់ហ្គាហ្សា!
សារព័ត៌មានTASS បានរាយការណ៍ថា ពលរដ្ឋរុស្ស៊ីមួយក្រុមទៀត ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សាស្ទ្រីប គឺបានមកដល់ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ។
គ្រោះរញ្ជួយដីនៅហ្វីលីពីន បណ្ដាលឱ្យស្លាប់៣នាក់ និងជម្លៀសមនុស្សរាប់ម៉ឺននាក់!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទថា អ្នកស្រុករាប់ម៉ឺននាក់ ដែលមានការភ័យស្លន់ស្លោ បានបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ។ ដោយសារតែមានការរញ្ជួយខ្លាំងពីការរញ្ជួយដីជាបន្តបន្ទាប់ បានវាយប្រហារ ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់3 នាក់ ។
លោក ពូទីន នឹងជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស នៅក្នុងកិច្ចប្រជុំ!
ថ្ងៃនេះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាប្រធានាធិបតី សម្រាប់ការអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស។
រុស្ស៊ីប្រើដ្រូន១២គ្រឿង និងមីស៊ីល១គ្រាប់ បាញ់មកលើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍!
កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យទី៣ ខែធ្នូនេះថា រុស្ស៊ីបានបាញ់យន្ដហោះដ្រូន១២គ្រឿង និងមីស៊ីលគ្រូសមួយគ្រាប់ លើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ។ ដោយក្នុងនោះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្ដហោះដ្រូន១០គ្រឿង។