ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ស៊ីនហួរ (Xinhua) បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សាជាមួយមេដឹកនាំថ្មី របស់វៀតណាម លោក តូ ឡឹម (To…
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ស្លាប់១៦នាក់ទៀត!
ប្រភពវេជ្ជសាស្រ្ត បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន១៦នាក់ ក្នុងនោះកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)។
Update៖ អាល់ហ្សេរី នឹងជួយផ្គត់ផ្គង់ប្រេងឥន្ធនៈដល់លីបង់ ដើម្បីដោះស្រាយវិបត្តិអគ្គិសនី!
រដ្ឋាភិបាលលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)ថាប្រទេសអាល់ហ្សេរី នឹងផ្គត់ផ្គង់ប្រេងឥន្ធនៈ ដល់ប្រទេសលីបង់ ដើម្បីជួយក្នុងវិបត្តិអគ្គិសនី…!។
Update៖ លោក បៃដិន អះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា គឺអាចទៅរួច!
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)ថា លោកជឿជាក់ថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបគឺ “នៅតែអាចធ្វើទៅបាន”។
Update៖ រុស្ស៊ីបដិសេធ របាយការណ៍ ចរចាដោយប្រយោលជាមួយអ៊ុយក្រែន!
ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)បានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស(Kursk) ធ្វើឱ្យមានកិច្ចពិភាក្សា ដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារ លើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ។
Update៖ កូនស្រីលោក ថាក់ស៊ីន ត្រូវព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យ តែងតាំងជានាយករដ្ឋមន្ត្រី!
ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអាទិត្យ (ទី១៨ ខែសីហា) បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គ្រាប់តែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃជាផ្លូវការ..!។
រដ្ឋមន្ត្រីការបរទេសអាមេរិក បានមកដល់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ!
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យ(ទី១៨ខែសីហា) ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់…!។
អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារ លើរថយន្តនៅទីក្រុង Jenin ស្លាប់ប៉ាឡេស្ទីន២នាក់!
យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន២នាក់ ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍(ទី១៧ខែសីហា)នៅក្នុងការវាយប្រហារ។ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល លើរថយន្តនៅក្នុងទីក្រុង Jenin ភាគខាងជើងកាន់កាប់តំបន់ West Bank ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦៩នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៧ខែសីហា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៦៩នាក់ និងរបួស១៣៦នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់៤០.០៧៤នាក់និងរបួសប្រមាណជា ប្រហែល ៩២.៥៣៧នាក់ដោយជនរងគ្រោះភាគច្រើន…
Update៖ រុស្ស៊ីថា អ៊ុយក្រែនប្រើអាវុធលោកខាងលិច វាយបំផ្លាញស្ពាននៅ Kursk!
រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា ប្រើប្រាស់គ្រាប់រ៉ុក្កែត របស់លោកខាងលិច ផលិតនៅសហរដ្ឋអាមេរិក។ ដើម្បីវាយប្រហារ លើស្ពានយុទ្ធសាស្ត្រលើទន្លេ Seym ក្នុងតំបន់ Kursk ដោយបានសម្លាប់អ្នកស្ម័គ្រចិត្ត ដែលព្យាយាមជម្លៀសជនស៊ីវិល។