លោក ថាក់ស៊ីន បង្ហាញមុខជាសាធារណៈលើកដំបូង ចាប់តាំងពីត្រូវបានដោះលែង!

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅទស្សនាប្រាសាទ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ។ ចាប់តាំងពីត្រូវបានដោះលែង ឱ្យរួចពីពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។

ចិន ព្រមានអាមេរិក កុំឱ្យបិទកម្មវិធី TikTok របស់ខ្លួន!

ក្រុងប៉េកាំង បានព្រមាន កាលពីថ្ងៃពុធថា ការហាមឃាត់ដែលបានស្នើឡើងលើកម្មវិធីចែករំលែកវីដេអូ TikTok ដែលគ្រប់គ្រងដោយចិន នឹង “ត្រឡប់មកខាំសហរដ្ឋអាមេរិកវិញដោយជៀសមិនរួច” ។

ការបំផ្ទុះគ្រាប់បែក នៅរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឱ្យសមាជិកSWATរបួស១៦នាក់!

យោងតាមអាជ្ញាធរ បានឱ្យដឹងថា សមាជិកចំនួន16 នាក់នៃក្រុម SWAT របស់នាយកដ្ឋានតម្រួត Orange County បានរងរបួសកាលពីរសៀលថ្ងៃពុធ នៅក្នុងការផ្ទុះមួយនៅឯកន្លែង បណ្តុះបណ្តាល FBI នៅ Irvine ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង។

Update៖ អ៊ុយក្រែនប្រើដ្រូនវាយប្រហារ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី បណ្ដាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ!

កាលពីថ្ងៃពុធ អ៊ុយក្រែន បានប្រើដ្រូនវាយប្រហារ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាលើកទី២។ បណ្តាលឱ្យឆេះ រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត របស់ Rosneft។

Update៖ សហភាពអឺរ៉ុប នឹងផ្ដល់ជំនួយយោធាដល់ អ៊ុយក្រែនចំនួន៥.៤៨ពាន់លានដុល្លារ!

បណ្តាប្រទេស នៃសហភាពអឺរ៉ុប យល់ព្រមផ្តល់ ប្រាក់ចំនួនប្រាំពាន់លានអឺរ៉ូ (5.48 ពាន់លានដុល្លារ) សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន។

Update៖ រុស្ស៊ីវាយប្រហារ​ប្រព័ន្ធ​ការពារ​ដែនអាកាស និងឧទ្ធម្ភាគចក្រយោធា២គ្រឿងរបស់​អ៊ុយក្រែន! 

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា ខ្លួនបានវាយប្រហារ លើប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិក និងបានទម្លាក់ឧទ្ធម្ភាគចក្រយោធាពីរគ្រឿង នៅក្នុងតំបន់ Kharkiv របស់ប្រទេសអ៊ុយក្រែន។

អ៊ីស្រាអែល វាយប្រហារជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ រយៈពេល២ថ្ងៃជាប់គ្នា!

ប្រភពនៅក្នុងប្រទេសលីបង់ បាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារយ៉ាងជ្រៅចូលទៅក្នុងប្រទេសលីបង់រយៈពេលពីរថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ។

លិចទូកចំណាកស្រុក នៅកោះ Canaryនៃទ្វីបអាហ្វ្រិក ស្លាប់៧នាក់និងសង្គ្រោះ១២នាក់!

មនុស្ស៧នាក់បានស្លាប់ និង១២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃអង្គារ ។

ព្យុះម៉ូនីកា វាយលុកភាគខាងត្បូងប្រទេសបារាំង បណ្ដាលឱ្យស្លាប់៦នាក់!

ចំនួនអ្នកស្លាប់ ដោយសារព្យុះម៉ូនីកា បោកបក់ភាគខាងត្បូងប្រទេសបារាំង បានកើនឡើងដល់ ៦នាក់ហើយ កាលពីថ្ងៃអង្គារ ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

Update៖ សមាជិកព្រឹទ្ធសភាអាមេរិក ស្នើឱ្យលោក បៃដិន បញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល!

សមាជិកព្រឹទ្ធសភា អាមេរិក ចំនួន៨រូប បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden។ ដោយជំរុញឱ្យគាត់បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល ដែល “ជ្រៀតជ្រែកដល់ជំនួយ មនុស្សធម៌របស់សហរដ្ឋអាមេរិក”។ ព្រឹទ្ធសមាជិកឯករាជ្យ Bernie Sanders និងគណបក្សប្រជាធិបតេយ្យ៧រូប បាននិយាយកាលពីថ្ងៃចន្ទ ក្នុងសំបុត្រថា…