ការបំផ្ទុះគ្រាប់បែក នៅរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឱ្យសមាជិកSWATរបួស១៦នាក់!

យោងតាមអាជ្ញាធរ បានឱ្យដឹងថា សមាជិកចំនួន16 នាក់នៃក្រុម SWAT របស់នាយកដ្ឋានតម្រួត Orange County បានរងរបួសកាលពីរសៀលថ្ងៃពុធ នៅក្នុងការផ្ទុះមួយនៅឯកន្លែង បណ្តុះបណ្តាល FBI នៅ Irvine ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង។

ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១​រសៀល នៅក្នុងអគារតូចមួយនៅឯកន្លែង បណ្តុះបណ្តាលយុទ្ធសាស្ត្រក្នុងតំបន់ Jerry Crowe ។
នេះបើយោងតាម ​​Sheriff’s Sgt លោក Frank Gonzalez ។

យ៉ាងណាមិញ មូលហេតុនៃការផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈដែល FBI កំពុងបើកការស៊ើបអង្កេត៕

Leave a Reply

Your email address will not be published. Required fields are marked *