Update៖ ស្លាប់ប៉ាឡេស្ទីន​ម្នាក់​ និង​របួស៦​នាក់ ដោយសារយន្តហោះ​ចម្បាំង​អ៊ីស្រាអែល វាយប្រហារលើ​ក្រុងJenin! 

ជនជាតិប៉ាឡេស្ទីនម្នាក់ បានស្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើង ដែលកាន់កាប់តំបន់ West Bank ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣១នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស 31 នាក់ និង 56នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ”។

Update៖ សង្គ្រាមធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីន៦៣០.០០០នាក់ បង្ខំភៀសខ្លួន ចេញពីទីក្រុងរ៉ាហ្វា!

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប៉ាឡេស្ទីន (UNRWA) បានប្រកាសកាលពីថ្ងៃសុក្រថា៖ សកម្មភាពយោធាអ៊ីស្រាអែល នៅទីក្រុង Rafah បានបង្ខំឱ្យមនុស្សចំនួន 30,000 នាក់ទៀតភៀសខ្លួន។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៣០៣នាក់ហើយ!

ក្រសួងសុខាភិបាលក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,303 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពី ខែតុលា ឆ្នាំមុន។

ខ្មាន់កាំភ្លើង ស្ទាក់បាញ់សម្លាប់ប្រធានពន្ធនាគារម្នាក់ ក្នុង​ប្រទេស​កូឡុំប៊ី!

ប្រធានពន្ធនាគារ ក្នុង​រដ្ឋធានី​កូឡុំប៊ី​បាន​ស្លាប់ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដោយខ្មាន់កាំភ្លើងបាញ់ប្រហារ ខណៈពេលគាត់កំពុងបើករថយន្ត។ លោកវរសេនីយ៍ឯក Elmer Fernandez ដែលជាប្រធានពន្ធនាគារ La Modelo ក្នុងទីក្រុង Bogota បានទទួលមរណភាព បន្ទាប់ពី ត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់។

ព្យុះកំណាច បោកបក់លើរដ្ឋតិចសាស់ របស់់អាមេរិក បណ្ដាលឱ្យស្លាប់៤នាក់!

ព្យុះផ្គររន្ទះដ៏ខ្លាំង បានបោកបក់ពេញរដ្ឋតិចសាស់ របស់់សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ នៅក្នុងទីក្រុងហ៊ូស្តុន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ….!។

Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ស្លាប់អ្នកកាសែត៤នាក់ទៀតសរុប១៤៧នាក់ហើយ!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Gaza បានកាន់ទុក្ខចំពោះការស្លាប់របស់អ្នកកាសែត ចំនួន៤នាក់បន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ។ ក្រោយពួកគេ បានស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ជុំវិញហ្គាហ្សា។

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យបញ្ឈប់សង្គ្រាម នៅតំបន់ហ្គាហ្សា!

រាជទាយាទ អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman កាលពីថ្ងៃព្រហស្បតិ៍។ បានអំពាវនាវដល់សហគមន៍អន្តរជាតិ សូមបញ្ចប់ “ការឈ្លានពាន” របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រី..!។

Update៖ ជប៉ុន​ថ្កោលទោស​សមាជិក​ព្រឹទ្ធសភា​អាមេរិក ជុំវិញ​ការ​គាំទ្រ​អ៊ីស្រាអែល ទៅ​លើ​គ្រាប់បែក​បរមាណូ!

ប្រទេសជប៉ុន កាលពីថ្ងៃពុធ បានប្រតិកម្មទៅនឹងការ អំពាវនាវរបស់សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក Lindsey Graham ។ ដែលស្នើឱ្យបន្តការគាំទ្រអាវុធដល់អ៊ីស្រាអែល ដោយសំដៅទៅលើគ្រាប់បែកបរមាណូ ដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។

Update៖ ទួរគី ជំរុញឱ្យពិភពលោកទទួលស្គាល់នូវ រដ្ឋប៉ាឡេស្ទីន!

ប្រធានាធិបតីទួរគី Recep Tayyip Erdogan កាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យប្រទេសនានាជុំវិញពិភពលោក ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។