Update៖ ក្រោយរងការវាយប្រហារពីអ៊ីស្រាអែល អ៊ីរ៉ង់ និយាយថាខ្លួនមានសិទ្ធិដើម្បីការពារប្រទេសនិងប្រជាជន!

កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា អ៊ីរ៉ង់ បាននិយាយថាខ្លួនមានសិទ្ធិនិងភារកិច្ចការពារខ្លួនបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់ ទាហានអ៊ីរ៉ង់ ២នាក់ និងបង្កការភ័យខ្លាចសារជាថ្មីនៃការផ្ទុះសង្រ្គាមទាំងស្រុងក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។

Update៖ នាយករដ្ឋមន្រ្តីអង់គ្លេស និយាយថាអ៊ីរ៉ង់មិនគួរឆ្លេីយតប ចំពោះការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនោះទេ!

លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ (ទី២៦ ខែតុលា)នេះថា អ៊ីរ៉ង់មិនគួរឆ្លើយតបទៅវិញទេ ចំពោះការវាយប្រហារសងសឹករបស់អ៊ីស្រាអែល និងសូមឱ្យភាគីទាំងអស់មានការអត់ធ្មត់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Update៖ រុស្សីវាយប្រហារលើមន្ទីរពេទ្យនិងលំនៅដ្ឋានអ៊ុយក្រែន ស្លាប់៣នាក់និងរបួស៩នាក់!

លោក Serhiy Lysak ជាអភិបាលតំបន់ បាននិយាយថា ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីលេីលំនៅដ្ឋាននិងអគារមន្ទីរពេទ្យនៅកណ្តាលទីក្រុងនៃតំបន់ Dnipro ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសុក្រ(ទី២៥ខែតុលា) បណ្តាលមនុស្ស ៣នាក់ស្លាប់ និងរបួសយ៉ាងតិច ៩នាក់។

Update៖ អាមេរិក អនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ២ពាន់លានដុល្លារ!

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២៥ ខែតុលា) បានអនុម័តក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់តម្លៃ ២ពាន់លានដុល្លារ។ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ ដែលត្រូវបានប្រយុទ្ធសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន។

Update៖ យោធាអ៊ីស្រាអែល និយាយថាខ្លួនបានវាយប្រហារ លើទីតាំងផលិតមីស៊ីលរបស់អ៊ីរ៉ង់!

នៅថ្ងៃសៅរ៍(ទី២៦ ខែតុលា)នេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារសងសឹកលើអ៊ីរ៉ង់ ត្រូវបានបញ្ចប់សព្វគ្រប់។

Update៖ អាមេរិកជំរុញឲ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដើម្បីបញ្ចប់ការសងសឹក!

នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) សហរដ្ឋអាមេរិកបានជំរុញឲ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដើម្បីបញ្ឈប់ការសងសឹកគ្នាទៅវិញទៅមកនិងកុំឲ្យផ្ទុះសង្រ្គាមធំ។

Update៖ យន្តហោះ២គ្រឿង បុកគ្នាធ្លាក់ចូលព្រៃ នៅប្រទេសអូស្ត្រាលីបណ្តាលឲ្យស្លាប់ស៣នាក់!

មនុស្ស៣នាក់បានស្លាប់ក្នុងករណីយន្តហោះ២គ្រឿងបុកគ្នា នៅថ្ងៃសៅរ៍ (ទី២៦ តុលា) ហើយបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃមួយ នៅភាគនិរតីនៃទីក្រុងស៊ីដនី។

Update៖ អ៊ីស្រាអែល វាយប្រហារលើភាគខាងត្បូង ប្រទេសលីបង់ស្លាប់អ្នកកាសែត៣នាក់!

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីតាំងប្រព័ន្ធផ្សព្វផ្សាយមួយនៅភាគខាងត្បូងប្រទេសលីបង់បានសម្លាប់អ្នកកាសែតចំនួន៣នាក់ និងច្រើននាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃសុក្រ(ទី២៥ខែតុលា)ម្សិលមិញ។

Update៖ អ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារសងសឹកលើប្រទេសអ៊ីរ៉ង់!

អ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃសៅរ៍(ទិ២៦ខែតុលា)ថា យោធារបស់ខ្លួនបានធ្វើ ការវាយប្រហារយ៉ាងជាក់លាក់ ប្រឆាំងនឹង គោលដៅយោធា នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈពេលការផ្ទុះត្រូវបានគេឮឡើងនៅក្នុងទីក្រុងតេអេរ៉ង់។

Update៖ អ៊ីស្រាអែល បានជូនដំណឹង ទៅអាមេរិកមុនបើកការវាយប្រហារលើអ៊ីរ៉ង់! 

ទូរទស្សន៍អ៊ីស្រាអែល KAN បានរាយការណ៍កាលពីថ្ងៃសៅរ៍(ទី២៦ខែតុលា)ថា Tel Aviv បានជូនដំណឹងដល់សហរដ្ឋអាមេរិកមុនពេលវាយប្រហារអ៊ីរ៉ង់។