Update៖ អាមេរិក អនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ២ពាន់លានដុល្លារ!

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២៥ ខែតុលា) បានអនុម័តក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់តម្លៃ ២ពាន់លានដុល្លារ។ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ ដែលត្រូវបានប្រយុទ្ធសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន។

Update៖ យោធាអ៊ីស្រាអែល និយាយថាខ្លួនបានវាយប្រហារ លើទីតាំងផលិតមីស៊ីលរបស់អ៊ីរ៉ង់!

នៅថ្ងៃសៅរ៍(ទី២៦ ខែតុលា)នេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារសងសឹកលើអ៊ីរ៉ង់ ត្រូវបានបញ្ចប់សព្វគ្រប់។

Update៖ អាមេរិកជំរុញឲ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដើម្បីបញ្ចប់ការសងសឹក!

នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) សហរដ្ឋអាមេរិកបានជំរុញឲ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដើម្បីបញ្ឈប់ការសងសឹកគ្នាទៅវិញទៅមកនិងកុំឲ្យផ្ទុះសង្រ្គាមធំ។

Update៖ យន្តហោះ២គ្រឿង បុកគ្នាធ្លាក់ចូលព្រៃ នៅប្រទេសអូស្ត្រាលីបណ្តាលឲ្យស្លាប់ស៣នាក់!

មនុស្ស៣នាក់បានស្លាប់ក្នុងករណីយន្តហោះ២គ្រឿងបុកគ្នា នៅថ្ងៃសៅរ៍ (ទី២៦ តុលា) ហើយបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃមួយ នៅភាគនិរតីនៃទីក្រុងស៊ីដនី។

Update៖ អ៊ីស្រាអែល វាយប្រហារលើភាគខាងត្បូង ប្រទេសលីបង់ស្លាប់អ្នកកាសែត៣នាក់!

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីតាំងប្រព័ន្ធផ្សព្វផ្សាយមួយនៅភាគខាងត្បូងប្រទេសលីបង់បានសម្លាប់អ្នកកាសែតចំនួន៣នាក់ និងច្រើននាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃសុក្រ(ទី២៥ខែតុលា)ម្សិលមិញ។

Update៖ អ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារសងសឹកលើប្រទេសអ៊ីរ៉ង់!

អ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃសៅរ៍(ទិ២៦ខែតុលា)ថា យោធារបស់ខ្លួនបានធ្វើ ការវាយប្រហារយ៉ាងជាក់លាក់ ប្រឆាំងនឹង គោលដៅយោធា នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈពេលការផ្ទុះត្រូវបានគេឮឡើងនៅក្នុងទីក្រុងតេអេរ៉ង់។

Update៖ អ៊ីស្រាអែល បានជូនដំណឹង ទៅអាមេរិកមុនបើកការវាយប្រហារលើអ៊ីរ៉ង់! 

ទូរទស្សន៍អ៊ីស្រាអែល KAN បានរាយការណ៍កាលពីថ្ងៃសៅរ៍(ទី២៦ខែតុលា)ថា Tel Aviv បានជូនដំណឹងដល់សហរដ្ឋអាមេរិកមុនពេលវាយប្រហារអ៊ីរ៉ង់។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើប្រទេសលីបង់បណ្តាលឱ្យស្លាប់ជនស៉ីវិល រួមទាំងអ្នកសារព័ត៌មាន!

កងទ័ពអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាសនៅទូទាំងប្រទេសលីបង់ភាគខាងត្បូងជាបន្តបន្ទាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ និងដើមថ្ងៃសុក្រ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ រួមទាំងអ្នកសារព័ត៌មាន និងរងការបំផ្លាញអគារចំនួនបួន។

Update៖ ប្រទេសស៊ូដង់ កំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរចំពោះកុមារ ៣.៧ លាននាក់!

កាលពីថ្ងៃសុក្រ(ទី២៥ខែតុលា) UNបាននិយាយថា វិបត្តិមនុស្សធម៌ក្នុងប្រទេសស៊ូដង់កាន់តែអាក្រក់ទៅៗ ដោយធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវការជំនួយជាបន្ទាន់ ដោយព្រមានថាកុមារ 3.7 លាននាក់កំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។

Update៖ តៃវ៉ាន់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទាំងយប់ខណៈចិនកំពុងប្រតិកម្ម!

យោធាកោះតៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីយប់(ទី២៤ តុលា) នៅលើកោះ ផឹងហ៊ូ (Penghu)។ ខណៈភាពតានតឹងទូទាំងច្រកសមុទ្រតៃវ៉ាន់ កាន់តែក្ដៅគគុក ពីសំណាក់ប្រទេសចិន។